ភ្នំពេញ : បុរសម្នាក់ចងកសម្លាប់ខ្លួននៅនឹងខ្សែចងនៅនឹងបង្អួចទ្វាផ្ទះក្នុងបន្ទប់មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង២និង៣០នាទីយប់កណ្ដាលអាធ្រាត្រថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ១៧៦Eoផ្លូវ១៦៣ ក្រុម១៨ ភូមិ៣ ស្ថិតនៅ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពមានឈ្មោះ ឡាំ រិទ្ធីដា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ១៧៦Eoផ្លូវ១៦៣ ស្ថិតនៅ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពត៍មានពីបងប្អូនរបស់ជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចអោយដឹងថាមុនកើតហេតុបានរូបខ្ញុំទើបតែចេញមកពីធ្វើការបានហើយបានត្របល់មកផ្ទះខាងលើហើយបានគាស់ទ្វាផ្ទះយូរពេកក៏បានមើលតាមចន្លះទ្វាស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅនឹងខ្សែចងនៅនឹងបង្អួចទ្វាផ្ទះបានស្លាប់បាត់ទៅហើយ។ភ្លាមៗនោះខ្ញុំក៏បានទួរស័ព្ទទៅទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចះុមកធ្វើកោសលវិឆ្ច័យផងដែល។
បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចះុមកធ្វើកោសលវិឆ្ច័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមែន បច្ចុប្បន្នសពបានទៅដំកល់នៅវត្តស្សំកុសល ៕