ខេត្តរតនគិរី ៖ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ បានឲ្យដឹងនៅល្ងាចនេះថា ទណ្ឌិតដែលចាប់បាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នេះ ឈ្មោះ សូម ហាក់ អាយុ២១ឆ្នាំ ជនជាតិទំពូន នៅចំណុចភូមិវង ឃុំកាចូន ស្រុកវ៉ឺនសៃ ។
ការចាប់ខ្លួនទណ្ឌិតរូបនេះធ្វើឡើងដោយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកវ៉ឺនសៃ ។
គួររឭកផងដែរថា ហេតុការណ៍អ្នកទោសទាំង៤នាក់ ហែកគុករត់គេចខ្លួននេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១២ និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ពួកគេត្រូវបានតុលាការកាត់ទោស ពីបទល្មើស គ្រឿងញៀន និងជួញដូរព្រៃឈើ ៕ គុជសារ៉េន
...