ទីកន្លែងដែលមេបក្សទាំង១២ អញ្ជើញទៅបោះឆ្នោត នៅព្រឹកថ្ងៃអាទិត្យ ទី៤ មិថុនា ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ ទីកន្លែងដែលមេបក្សទាំង១២ អញ្ជើញទៅបោះឆ្នោត នៅព្រឹកថ្ងៃអាទិត្យស្អែកនេះ ៖-
១-សម្តេចហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅបោះឆ្នោត នៅការិយាល័យលេខ ១៦៩៧ នៅសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

២-លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ០៩៩៦ ក្នុងសាលាបឋមសិក្សាចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៣-លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ១២៩០ នៅសាលាវិចិត្រសិល្បៈ ក្នុងភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៤-លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ០៩៦៥ នៅសាលារៀនវត្តដំបូកខ្ពស់ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥-លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ១៣៩៣ ក្នុងវិទ្យាល័យ ហ៊ុនសែន បូរី ១០០ខ្នង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៦-លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ០៩០៣ នៅមណ្ឌលឧត្តម ក្បែរវិមានសុភមង្គល ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វិនស៊ិនប៉ិច នឹងយាងបោះឆ្នោត នៅការិយាល័យបោះឆ្នោតលេខ ១១០៣ នៅសាលាបឋមសិក្សាមៀន ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

៨-លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ០៧១៤ នៅសាលារៀន ភូមិសែសិន ក្នុងសង្កាត់អូរអំពិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

៩-លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ០៥៧៩ នៅអនុវិទ្យាល័យខ្នាចរមាស ក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

១០-លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យកម្ពុជា នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងវិទ្យាល័យក្រគរ ស្ថិតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

១១-លោក ប្លាង ស៊ីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ០០៩៨ នៅវិទ្យាល័យប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។

១២-លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ០៥៧២ នៅសាលាបឋមសិក្សាចក ក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕

...

IMG_3797 IMG_3798 IMG_3799

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print