ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ កើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រ២០និង២១ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងគោលបំណងចាកចេញពីភ្នំពេញទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃស្អែកនេះ បណ្ដាលឲ្យភាគីទាំង២រងរបួសធ្ងន់ ។
បច្ចុប្បន្នជនរងគ្រោះទាំងខាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកវត្ថុតាងផ្នែកជំនាញធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕
...