ខេត្តស្ទឹងត្រែង ៖ មានករណីចាក់សម្លាប់គ្នា រវាងប្រុសៗស្រឡាញ់គ្នា សង្ស័យកើតឡើងដោយការប្រចណ្ឌ បណ្តាលឲ្យភាគីសងខាងរបួសធ្ងន់ និងស្រាល ។ ករណីនេះកើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១១និង១០នាទីយប់ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ។
ហេតុការណ៍នេះកាន់តែចម្លែកទៅទៀត នៅពេលជនបង្កបានដឹកជនរងគ្រោះដែលកំពុងមានអាការៈរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូអ្នកធ្វើដំណើរផ្សេងទៀត បណ្តាលរងរបួសធ្ងន់ទាំងសងខាងថែមទៀត ។ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យខេត្ត ដោយសាររបួសកាន់តែធ្ងន់ ។ ចំណែកជនបង្កបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក៏រងរបួសធ្ងន់ដែរ ហើយត្រូវបានដឹកបញ្ចូនបន្តទៅព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរៀប ។
ជនរងគ្រោះឈ្មោះ រ៉េត រដ្ឋា អាយុ២៨ឆ្នាំ ។ ចំណែកជនបង្កហេតុឈ្មោះ ប៉ម រស់នៅភូមិកាំងកាចូរ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ មុខរបរសំអាងការ ជាប្រភេទទី៣ ។
សាក្សីបាននិយាយឲ្យដឹងថា ជនរងគ្រោះមានមុខរបរជាមន្ត្រីសុរិយោដីបានមកជួលផ្ទះគាត់ស្នាក់នៅ ព្រោះនៅក្បែរកន្លែងធ្វើការ ជាប្រភេទមនុស្សស្លូតបូត ។ សាក្សីបន្តទៀតថា ជនបង្កធ្លាប់មានទំនាក់ទំនងគ្នាជាមួយជនរងគ្រោះនិងឧស្សាហ៍ចេញចូលញឹក ញាប់ តែមិនដឹងថាស៊ីជម្រៅមានការទំនាក់ទំនងលើសពីមិត្តភក្តិយ៉ាងណានោះទេ ។ ក្រោយពេលកើតហេតុ គាត់បានឮសំឡេងជនរងគ្រោះស្រែកឲ្យជួយ និងឮសំឡេងជនបង្កនិយាយថាបងឯងធ្វើអីចឹង…!!!ៗ មួយសន្ទុះក្រោយមកក៏ឃើញអ្នកទាំង២ជិះម៉ូតូឌុបគ្នាចេញទៅ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុជនបង្កបានឌុបជនរងគ្រោះយកទៅមន្ទីរពេទ្យ ក្នុងគោលបំណងដឹកយកទៅទម្លាក់ចោលដើម្បីបំបាត់ដាន តែក្នុងការឌុបនោះមិនសំរេចបានទៅបុកគ្នានឹងម៉ូតូឌុបគ្នាមួយទៀត នៅចំណុចកងចក្របណ្តាលឲ្យរងបួសទាំង សងខាង ។ រីឯជនរងគ្រោះកាន់តែរបួសធ្ងន់ធ្ងរថែមទៀត ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីររៀងៗខ្លួន។
ប្រភពដដែលបានបន្តទៀតថា ដោយស្ថានភាពច្របូកច្របល់ថា ជាករណីគ្រោះថ្នាក់ចរចរណ៍ទើបគ្រូពេទ្យបានបញ្ចូនជនបង្កទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ។
ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចទើបដឹងថា ឃាតកម្ម រួចបម្រុងដឹងយកទៅចោល តែជួបគ្រោះថ្នាក់ចរាចរណ៍ជាក្រោយ ។
បច្ចុប្បន្នជនបង្កបានដឹងខ្លួនហើយ កំពុងឋិតក្នុងការតាមដានរបស់សមត្ថកិច្ច នឹងត្រៀមបញ្ចូន ត្រឡប់មកខេត្តស្ទឹងត្រែងវិញ ដើម្បីចាត់ការទៅតាមនិតិវិធី ៕