ពា សមុទ្រ ហៅយក្ស ជាមេល្បែងកន្ទុយលេខ (ឆ្នោតយួន) ដ៏ធំដែលយកស្បែកនិងតួនាទីជាយោធាអង្គរក្ស កាងរបរខុសច្បាប់របស់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសងខុសច្បាប់កន្ទុយលេខយួន កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងដូចផ្សារត្រី និងបង្កឲ្យមានការព្រួយបារម្ភ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថានភាពនេះអាចនឹងជាមូលហេតុ ដែលនាំឱ្យមានការទាស់ទែងគ្រួសារ និងចោរលួចចោរប្លន់។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា សកម្មភាពលក់-កត់កន្ទុយលេខនេះ ត្រូវបានឈ្មោះ ពា សមុទ្រ ហៅ យក្សដែលជាមេឆ្នោតកន្ទុយលេខដ៏ធំជាងគេនៅផ្សារទន្លេរបិទ និងមានតួនាទីជាយោធាអង្គរក្សហើយបានយកស្បែកតួនាទីនេះទៅពាំងនូវមុខរបខុសច្បាប់សង្គមមួយនេះផងដែរ។ ឈ្មោះនេះក៏បានបញ្ជាអោយកូនកញ្ច្រែងដើរលក់តាម ទីប្រជុំជននិងផ្ទះ តាំងពីផ្សារទន្លេរបិទខេត្តត្បូងឃ្មុំរហូតដល់ខេត្តកំពង់ចាម មិនតែប៉ុណ្ណោះមេឆ្នោតនេះបានពង្រាយកូនកញ្ច្រែងអោយដើលក់ដូរដូចទំនិញយ៉ាងរំភើយ ទោះបីនគរបាលបុស្ត៍ទន្លេរបិទនៅចំពីមុខផ្ទះរបស់គេក្តី ក៏ ហាក់ដូចជាពុំមានការភ្ញាក់ផ្អើល ឬមានប្រតិកម្មបន្តិចឡើយពីសមត្ថកិច្ចមូលដ្ឋាន ចំពោះមេឆ្នោតដ៏ល្បីឈ្មោះនេះ ។

ប្រភពបានបន្តថា ទង្វើនិងសកម្មភាពរបស់មេឆ្នោតខាងលើបានធ្វើឲ្យមហាជន មានការសង្ស័យថា ប្រហែលជាត្រូវរ៉ូវគ្នាអស់ហើយ បានជាអាចលក់បានដោយរលូន និងពុំមានការខ្លាចញញើតពីច្បាប់ឡើយ ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាល កំពុងតែពង្រឹង និងរឹតបន្តឹងមិន ឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។

ប្រភពដដែលក៏បានឲ្យដឹងទៀតថា មេឆ្នោតដ៏ល្បីចំនួន៣នាក់ទៀតនៅផ្សារទន្លេរបិទក៏កំពុងតែបើកលក់កន្ទុយ លេខដ៏សកម្មដែរតែពុំត្រូវបានបង្ក្រាបនោះឡើយ។

ទាក់ទងនិងព័ត៌មាននៃការយកតួនាទីជាយោធាអង្គរក្សមកកាងរបរខុសច្បាប់របស់ខ្លួននេះ លោក ពា សមុទ្រ ហៅ យក្ស ភ្នាក់ងារនគរដ្រេហ្គន nkdnews.com មិនអាចសុំការបកស្រាយបានទេដោយទូរសព្ទ័ ចូលពុំមានអ្នកលើក។

ចំណែកលោកឧត្តមសេនីយ៍ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងដូចលើកមុនថា ករណីនេះ លោកនិងមានវិធានការភ្លាមហើយលោកបានបញ្ជារមកលោកស្នងការរងទទួលផែន ប្រាក់ ប៊ុនណុន និង អធិការស្រុក ស៊ួស ស៊ាងលី ហើយ។

ទាក់ទងនិងករណីដ៏អាណាធិប្បតេយ្យនេះដែរ ប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងគណៈបញ្ជាការឯកភាពស្រុក ក៏ដូចជាអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឲ្យជួយទប់ស្កាត់នូវល្បែងស៊ីសង ដែលកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដទាំងពីខេត្តជាប់ព្រំប្រទល់គ្នានេះផង ៕

...

6b9b24be-1bda-456e-b8b7-40a904a8e7ad b2f1a258-97a6-465e-afc2-2b9dd05210c7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print