ភ្នំពេញ៖ ស្ត្រីម្នាក់បានខលប្រាប់សមត្ថកិ
ជនរងគ្រោះមានឈ្មោះ ភិន សុភី ភេទស្រី អាយុ23ឆ្នាំមុខរបរជានិស្សិតឆ្នាំ ទី១ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ ញាណនោះទេ ព្រោះភ្លាមៗសមត្ថកិច្ចមូលដ្ឋា នវៃខ្នោះយកចូលបន្ទប់ក្នុងប៉ុស្ ដិ៍បាត់។
យោងតាមសម្ដីស្ត្រីរងគ្រោះមានឈ្ មោះភិន សុភី បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុរូបគាត់បានចាក់សោ របន្ទប់នៅជាន់ទី១ ហើយទៅរកទិញអីវ៉ាន់ ។ មួយសន្ទុះក្រោយមកជនរងគ្រោះក៏បា នមកវិញ ហើយបានប្រទះឃើញជនសង្ស័យម្នាក់បា នដើរយួរថង់សម្រាប់ដាក់កុំព្យូទ័ រ ដោយជនរងគ្រោះចំណំថង់របស់ខ្លួន ក៏ឃាត់ខ្លួនជនសង្ស័យសួរនាំនិងឆែ កឆែរកឃើញកុំព្យូទ័រ និងទូរស័ព្ឋដៃម៉ាកអាយហ្វូនហ្វា យ១គ្រឿង របស់គាត់ ហើយជនរងគ្រោះក៏បានស្រែកឆឡោឡើ ងបង្កភ្ញាក់ផ្អើល់ដល់ប្រជាពលរដ្ ឋជួយចាប់នៅកន្លែងបានភ្លាមៗតែម្ ដង ។ ខណះពេលនោះដែរ ជនរងគ្រោះក៏បានខលទាក់ទងទៅសមត្ ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលស្ ទឹងមានជ័យឲ្យចុះទៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅ វៃខ្នោះជនសង្ស័យខាងលើដឹកយកមកប៉ុ ស្ដិ៍ចូលក្នុងបន្ទប់ភ្លាមៗ បើកទោះបីអ្នកសារព័ត៌មានជាច្រើ ននាក់បានចុះមកសុំយកព័ត៌មានក៏មិ នឲ្យចូលនោះដែរ។
បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ចំណែកឡែកស្ត្រីរងគ្រោះបានមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ ទឹងមានជ័យ ហើយវត្ថុតាំងដែលជនសង្ស័យលួចបា នសម្រេចនោះក៏ត្រូវបានសមត្ថកិច្ ចប្រគល់ឲ្យទៅវិញផងដែរ ៕