សមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់បង្រ្កាបគ្រឿងញៀននៅក្នុងក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្នុងក្រុងបាត់ដំបងផ្ទុះអាវុធ៣គ្រាប់បាញ់បំបែកកង់រថយន្តជនសង្ស័យគ្រឿងញៀនខណៈដែលជនសង្ស័យគ្រឿងញៀនបានបើករថយន្ត បុកកម្លាំងសមត្ថកិច្ចបណ្តាលឱ្យរងរបួសម្នាក់ដែលបារារាំងចេញស្ទាក់រថយន្តជនសង្ស័យនៅពេលកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀន។

ឃាត់ខ្លួសមត្ថកិច្ចឃាត់ខលួនជនសង្ស័យគ្រឿងញៀន៣នាក់ ថ្នាំញៀនមួយចំនួនធំ និងរថយន្តកាមរីឆ្លាម១គ្រឿង ។ការបង្រ្កាបកម្លាំងអាវុធហត្ថធ្វើឡើងកាលពីចន្លោះវេលាម៉ោង១រសៀលរហូតដល់វេលាម៉ោង១០យប់ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាសាស្រ្តសង្កាត់រតនៈ  សង្កាត់ទួលតាឯក និងសង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងចំណោមជនសង្ស័យទាំង៣នាក់នោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកមកហើយ ជាប់ពាក់ព័ន្ធនិងជួញដួរគ្រឿងញៀនខុសច្បាប់ផងដែរ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១,ពោ សុផាន់ណា ភេទប្រុសអាយុ៣០ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិឱម៉ាល់ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ២,ចំរើន តារាហៅពាវ ភេទប្រុសអាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរាំងក្រោល ឃុំរាំកេសី ស្រុកសង្កែ ខេត្តបាត់ដំបងជនសង្ស័យរូបនេះជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ៣លើកមកហើយ និងទើបតែចេញពីពន្ធគារប្រហែល៦ខែប៉ុណ្ណោះ និង៣,សុខ រ៉ាវី ភេទប្រុសអាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅភូមិនរា ឃុំនរា ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

វត្ថុតាងគ្រឿងញៀនដកហូតបានប្រភេទមេតំហ្វេតាមីនទឹកកកចំនួន១៧កញ្ចប់តូច ថ្នាំញៀនមេតំហ្វេតាមីនWY ៦គ្រាប់ រថយន្តកាមរីឆ្លាម១គ្រឿងពណ៌ស ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខភ្នំពេញ២C៤៧៧៣ ។

ជនសង្ស័យគ្រឿងញៀនទាំង៣នាក់រួមនិងវត្ថុតាងថ្នាំញៀនបច្ចុប្បន្នស្ថិតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ យកទៅចាត់ការតាមផ្លូវច្បាប់៕  សំ វិច្ឆិកា

...

IMG_5271 IMG_5273 IMG_5275

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print