ទុស្សេចរន្តអគ្គិសនីឆេះសម្ភារៈក្នុងផ្ទះទាំងស្រុង

ចែករំលែក៖

ភ្នំពញ ៖ សម្លារៈប្រើប្រាស់មួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសារទុស្សេចរន្តអគ្គសនីបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍។

អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧នៅក្នុងផ្ទះល្វែងសង់ថ្មីភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតគេឃើញមានផ្សែងហុយខ្លាំងទៅឡើងៗចេញពីផ្ទះជនរងគ្រោះខាងលើបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែនោះភ័យស្លន់ស្លោហើយបាននាំគ្នាជួយវាយបំបែកទ្វារកញ្ចក់និងកាត់សោរផ្ទះចេញហើយបានយកទុយោទឹកបាញ់ពន្លត់ក្រោយពីរថយន្តពន្លត់អគ្គីភ័យទៅដល់ប៉ន្តែសម្ភារៈនៅក្នុងផ្ទះបានឆេះអស់ទាំងស្រុង។

តាមការអោយដឹងពីអាជ្ញាធរមូសដ្ឋានបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ រ៉ន សុីណា ភេទស្រីអាយុ៣៣ឆ្នាំមុខរបរលក់ដូរនៅផ្សារឈូកមាសស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពពីម្ចាស់ផ្ទះបានប្រាប់អោយដឹងថារូបគាត់បានចាក់សោរផ្ទះហើយចេញទៅលក់ដូរនៅឯផ្សារឈូកមាសតាំងពីព្រឹកលុះដល់ម៉ោងកើតហេតុមានអ្នកជិតខាងបានទូរស័ព្ទប្រាប់ថាភ្លើងឆេះហើយទើបគាត់ប្រញាប់មកប៉ុន្តែពេលមកដល់សម្ភារៈក្នុងផ្ទះបានឆេះអស់ទៅហើយ។គាត់បន្តថាសម្ភារៈដែលខូចខាតមានទូទឹកកក១គ្រឿង ម៉ាសុីនបោកខោអាវ១គ្រឿង ទូដាក់សំលៀកបំពាក់១គ្រឿងរួមនិងសំលៀកបំពាក់នៅក្នុងទូ ទី៤ទូរទស្សន៍ចំនួន២គ្រឿង លុយចំនួន២០មុីនរៀល។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាករណីអគ្គីភ័យនេះបានរលត់ទៅវិញដោយប្រជាពលរដ្ឋបាននាំគ្នាជួយយកទុយោទឹកបាញ់ពន្លត់ហើយរថយន្តពន្លត់អគ្គីភ័យបានទៅដល់ចំនួន១គ្រឿងប៉ុន្តែមិនបានបាញ់ទេព្រោះភ្លើងបានរលត់អស់ហើយ៕  តុង សីហា

...

23db4d93-b446-44e1-8c19-d68176435c8b 536f1ccb-7071-4fa4-ba5b-79f93b39b1d0 0801e25b-e014-43a5-a052-83f4e3752cf3 3465905d-e9e0-46d8-a96a-cadf2d219d5c a12363d0-5b35-4b6d-be4c-578394cf984e e287fa6d-a8ec-4e1d-b91b-c54b224af2c7 fa9054fb-021c-4e9b-b58e-9f58bddf0a88

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print