កូរ៉េខាងត្បូងនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីដែលមានទស្សនផ្សះផ្សាជាមួយកូរ៉េខាងជើងនិងបង្កើតទំនាក់ទំនងពាណិជ្ជកម្មពិសេសគឺការបើកតំបន់ឧស្សាហកម្មកេស៊ុងឡើងវិញ ។ ទាំងនោះហើយទើបអាចធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរគេចផុតពីការប្រឈមមុខដាក់គ្នា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺកូរ៉េខាងជើងនិងខាងត្បូងអាចនិងមានជំនួបពិភាក្សាគ្នាជាលើកតំបូងបើទោះបី សហគមន៍ងន្តរចាតិ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងដោយសារតែការសាកល្បងកាំជ្រួចមីស៊ីល ។
នៅពេលនេះប្រទេសទាំងពីរបង្ហាញក្តីសង្ឃឹមថាប្រតិភូរបស់កូរ៉េខាងជើងនិងកូរ៉េខាងត្បូងប្រហែលជានឹងអាចបានជួបគ្នាជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សដើម្បីអង្កេតកិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រ នៅថ្ងៃទី១៥ ខែមិថុនានេះប្រសិនបើទីក្រុងសេអ៊ូលអនុម័តយល់ព្រមដាក់សំណើសម្រាប់ទស្សនកិច្ច។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃចន្ទថាសមាជិកកូរ៉េខាងត្បូងនៃគណៈកម្មាធិការប្រកាសរួម នៅថ្ងៃទី១៥ ខែមិថុនាប្រហែលជានឹងបានធ្វើការអបអរ គម្រប់ខួបឯកសារលើកទី១៧ ដែលចុះហត្ថលេខាដោយសមភាគីកូរ៉េខាងជើងនៅក្នុងទីក្រុងព្យុងយ៉ាង។
តំណាងគណៈកម្មាធិការបាននិយាយថាខ្លួនបានទទួលការអនុម័តយល់ព្រមពីរដ្ឋាភិបាលសេអ៊ូលហើយដើម្បីធ្វើការទំនាក់ទំនងកូរ៉េខាងជើងស្តីអំពីព្រឹត្តិការណ៍នេះគឺរួមទាំងពេលវេលានិងទីកន្លែងត្រូវចូលរួមអង្កេតមើល។
គួររំលឹងផងដែរថាគណៈកម្មាធិការកូរ៉េខាងត្បូងបានចូលរួមប្រារព្ធធ្វើពិធីអង្កេតការរំលឹកខួបរួមគ្នាជាចុងក្រោយជា មួយកូរ៉េខាងជើងក្នុងខែមិថុនា ឆ្នាំ២០០៨ ក្នុងអំឡុងរដ្ឋបាលរបស់ប្រធានាធិបតី Lee Myung-bakមកពីគណៈបក្សអភិរក្សនិយម ៕