ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសតំបន់អឺរ៉ុបអាចនិងបន្តទៀតដោយសារតែក្រុមភេរវកម្មជាច្រើនបានចូលដល់អឺរ៉ុបរស់នៅដូចពលរដ្ឋធម្មតាពិបាក់ក្នុងការទប់ស្កាត់ ។មួយវិញទៀតការវាយប្រហារតែតែកើតឡើងតាមបែប «ចចកឯកោ» ដូចនៅក្នុងប្រទេសអង់គ្លេសពិបាក់ក្នុងការទប់ស្កាត់។
ក្រុមអ្នកឯកទេសបានលើកឡើងថាការដែលភេរវកម្មវាយប្រហារនៅក្នុងតំបន់ដែលមានសន្តិសុខតឹងតែងដូចអឺរ៉ុបគឺដោយសារតែប្រទេសនៅក្នុងតំបន់អឺរ៉ុបមិនបានសមគ្គីគ្នាល្អនៅក្នុងការប្រឆាំងក្រុមភេរវកម្ម។ ក្រោយការវាយប្រហារចំកណ្តាលបេះដូងទីក្រុងឡុងដ៏ប្រទេសអង់គ្លេសសំណួរបានចោទឡើងជាថ្មីទាក់ទងនឹងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ អឺរ៉ុបនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះអឺរ៉ុបបានបោះឆ្នោតអនុម័តច្បាប់មួយចំនួនដើម្បីពង្រឹងប្រឆាំងនឹង ការលាងលុយកង្វក់ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់បណ្តាញ ភេរវនិយម។
មានហើយ កិច្ចសហប្រតិបត្តិការរួមគ្នារបស់អឺរ៉ុបនៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។តែអាទិភាពនិងសមត្ថភាពក្នុងបញ្ហានេះនៅបន្តស្ថិតក្នុងកណ្តាប់ដៃរបស់ប្រទេស សមាជិកនីមួយៗជាធំ។អ្នកជំនាញម្នាក់នៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកបានពន្យល់បកស្រាយថាដោយមូលហេតុអធិបតេយ្យភាពគេមិនអាចដាក់បញ្ចូលព័ត៌មានសម្ងាត់ទាំងអស់ទៅក្នុងក្របខ័ណ្ឌសហភាព បានទេ។មានន័យថាប្រទេសសមាជិកនីមួយៗធ្វើការដោះដូរព័ត៌មានសម្ងាត់គ្នាទៅវិញទៅមកដោយមិនចាំបាច់ឆ្លងកាត់តាមទីភ្នាក់ងាររួមរបស់អឺរ៉ុបឡើយ។
ដោយឡែកសហភាពអឺរ៉ុបមានយន្តការសម្របសម្រួលមួយចំនួន។ឧទាហរណ៍ប្រព័ន្ធព័ត៌មានវិទ្យាលំហ Schengen បានអនុញ្ញាតឲ្យប្រទេសសមាជិកចែកចាយទិន្នន័យស្តីពីមនុស្សដែលកំពុង តាមចាប់ខ្លួនឬមួយរថយន្តដែលកំពុងតាមរក។ទីភ្នាក់ងារ Europol ជាអ្នកសម្របសម្រួលឲ្យមានការដោះដូរព័ត៌មានរវាងប៉ូលិសជាតិ។បន្ទាប់មកអឺរ៉ុបមានអ្នកសម្របសម្រួលម្នាក់ទទួលបន្ទុកនៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងភេរវនិយមនិងមានទីភ្នាក់ងារទទួលបន្ទុកកិច្ចការព្រំដែនហៅថាFrontex។
បន្ទាប់មកទៀតអឺរ៉ុបមានបណ្តាញសម្រាប់អប់រំណែនាំនិងទប់ស្កាត់លើក្រុមមនុស្សដែលចង់ធ្វើជីហាតនិងចុងក្រោយអឺរ៉ុបមានបំពាក់ដោយម៉ាស៊ីនផ្ទុកទិន្នន័យរបស់អ្នកដំណើរផ្លូវអាកាស ដែលឆ្លងកាត់ក្នុងដែនដីអឺរ៉ុប។ តែទោះជាមានវិធានការទាំងនេះក្តីក៏មានថ្នាក់ដឹកនាំអឺរ៉ុបខ្លះចង់ឲ្យមានការបង្កើតបន្ថែមនូវ ស្ថានប័នផ្សេងទៀតដូចយ៉ាងស្ថាប័នស៊ើបការណ៍សម្ងាត់ដោយបង្កើតឲ្យមានកញ្ចប់ទិន្នន័យ អឺរ៉ុបតែមួយតាមគំរូរបស់ FBI នៅសហរដ្ឋអាមេរិក ៕