អ្នកឯកទេសយោធា បាននិយាយទៅកាន់សារព័ត៌មាន Sputnik របស់រុស្ស៊ីថា ការដែលសាឌីអារ៉ាប៊ីកាត់ផ្តាច់ទំនាក់ទំនងជាមួយ ប្រទេសកាតា គឺជាការត្រៀមលក្ខណសម្រាប់ឈ្លានពាន់ប្រទេសជិតខាងមួយនេះ។
សារព័ត៌មាន Sputnik ថ្ងៃទី៦ខែមិថុនា បានដកស្រងសម្តីលោក Ali Al Ahmed អ្នកឯកទេស តំបន់ឈូងសមុទ្រ បានឲ្យដឹងថា ការសម្រេចកាត់ផ្តាច់ទំនាក់ទំនង ជាមួយកាតារបស់ប្រទេសសាឌី អារ៉ាប៊ី គឺជាការចាប់ផ្តើម នៃគម្រោងឈ្លានពានប្រទេស សម្បូរប្រេងមួយនេះ។
លោក Ahmed បញ្ចាក់ទៀតថា«ខ្ញុំគិតថា នោះជាការឈ្លានពានកាតា ។ ខ្ញុំទទួលបានព័ត៌មានស្តីពីសកម្មភាពចល័តយោធារបស់ប្រទេសសាឌីអារ៉ាប៊ីនៅជិតព្រំដែនកាតា ។ សកម្មភាពទាំងនោះជាការប៉ុនប៉ងឈ្លានពានជាកជាមិនខាន» ។ លោកបន្តទៀតថាការវាយប្រហារទៅលើប្រទេសកាតាអាចនឹងកើនឡើងយ៉ាងឆាប់រហ័សលើសពីការស្មានរបស់សហគមន៍អន្តរជាតិ។
លោក Ahmed បញ្ចាក់ទៀតថា «ប្រសិនបើ សាឌី អារ៉ាប៊ី ផ្អាក់សកម្មភាពនៅក្នុងប្រទេសយេម៉ែន នោះ គឺជាការប្រមូលកម្លាំងដើម្បីវាយប្រហារទៅលើប្រទេសកាតា »។លោកក៏បានបង្ហាញពីក្តីបារម្ភ ថាអាមេរិក នឹងនៅពីក្រោយការវាយប្រហារទាំងនោះ ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ដែលជាអ្នកមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ រាជវង្ស សាឌីអារ៉ាប៊ី ក្នុងរយៈពេល១៥ឆ្នាំកន្លងមក និងជាប្រធានក្រុមហ៊ុនប្រេង ExxonMobil ។
ការព្យាករណ៍របស់លោក Al Ahmed ពិបាកក្នុងការជឿទុកចិត្ត ដោយសារតែ អាមេរិកមានទីតាំង ទ័ពអាកាសនៅលើទឹកដីកាតា ដែលមានទាហានអាមេរិកជាង១មឺននាក់នៅទីនោះ និងជាទីបញ្ចាការកណ្តាលរបស់កម្លាំងទាហានអាមេរិក នៅតំបន់មជ្ឈឹមបូព៌ា។រាល់ការបញ្ចាវាយប្រហារក្រុមភេរវកម្ម IS គឺបានបញ្ចាចេញពីទីតាំងខាងលើ។ បើទោះបីអាមេរិក បានគាំទ្រ ពីការផ្តាច់ទំនាក់ទំនងដោយសារតែ មានសកម្មភាពប្រឆាំងអីរ៉ង ពេលកាតាជួយដល់អីរ៉ងនោះ។ អាមេរិកក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធរក្សាការអត់ធ្មត់ ស្វែងរកដំណោះស្រាយសមស្រប់។
ប្រសិនបើ សាឌីអារ៉ាបីវាយប្រហារ ប្រទេសកាតានោះ ប្រទេសជាច្រើននៅក្នុងតំបន់នឹងគាំត្រា អារ៉ាបី ក្នុងនោះមានប្រទេស អេហ្ស៊ីប អារ៉ាបរួម បារ៉ែនជាដើម។
ខ្យល់ព្យុះពាក្យសំដី កំពុងបោកបក់មកលើប្រទេសអារ៉ាប់ដំបន់ដើមបូព៌ា ឈូងសមុទ្រពែក្ស។ កាតា កូនប្រទេសមហាសេដ្ឋីអារ៉ាប់ កំពុងត្រូវគេឡោមព័ទ្ធដោយពាក្យសម្តីចោទប្រកាន់។ អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអេមៀររ៉ាត់អារ៉ាបរួម បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ នៅវេលាព្រឹកថ្ងៃចន្ទ ទី៥ មិថុនាថាប្រទេសគេ ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានផ្សាយថា អារ៉ាប៊ីសាអូឌីត និងបិទទូត ហើយបិទព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមួយនឹងកាតា។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានលើកឡើងថា អារ៉ាប៊ីសាអូឌីត បានចេញវិធានការនេះ គឺដើម្បីការពារសន្តិសុខអារ៉ាប៊ីសាអូឌីត ព្រោះថាកាតា បានចូលរួមគាំទ្រក្រុមចលនាភេរវកម្ម និងពួកជ្រុលនិយម។
ដោយឡែក អេហ្ស៊ីបវិញ បានបញ្ជាក់ថា គេបានសម្រេចផ្តាច់ទំនាក់ទំនងទូត ជាមួយកាតានេះ ក៏ដោយសារតែកាតា បានបង្កើនគោលនយោបាយប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីប កាន់តែខ្លាំងឡើងៗ។ ចំណែកអេមៀរ៉ាត់ អារ៉ាបរួម និងបារ៉ែន បានបញ្ជាក់ថា ចាប់ពីថ្ងៃអង្គារទៅ គេនឹងបិទ មិនឲ្យមានជើងយន្តហោះ ជាមួយនឹងប្រទេសកាតាទេ រហូតទាល់តែមានការចេញបទបញ្ជាថ្មី។
ប្រជាជនកាតា នៅតាមប្រទេសទាំង៤នេះ មានពេល១៤ថ្ងៃ ដើម្បីចាកចេញពីប្រទេសគេ ហើយចំណែកបុគ្គលិក មន្ត្រីការទូតរបស់កាតា មានពេល៤៨ម៉ោង ដើម្បីចាកចេញ។ ប្រទេសទាំងបួននេះ ក៏បានហាមឃាត់ប្រជាជនខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកាតាដែរ។ សម្ព័ន្ធយោធាអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងកំពុងតែធ្វើប្រតិបត្តិការនៅយេមែន នោះ ក៏បានសម្រេចដកកាតាចេញដែរ។
ជារួម ប្រទេសទាំងបួន មានអារ៉ាប៊ីសាអូឌីត អេមៀរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានចោទប្រទេសកាតា ថាបានគាំទ្រចលនាភេរវកម្ម មានដូចជា ចលនាអាល់កាយដា ចលនាបងប្អូនអ៊ីស្លាម និងចលនាជីហាតអង្គការរដ្ឋអ៊ីស្លាម។
បច្ចុប្បន្នមានប្រទេសជាច្រើនបានកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកាតា ដោយកន្លងមកមាន៥ប្រទេសរួមមកហើយដែលបានកាត់ផ្តាច់ទំនាក់ទំនង ។ នៅពេលនេះដែរ សូម្បីតែប្រទេសលីបីក៏ផ្តាច់ទំនាក់ទំនងផងដែរ។
សូម្បីតែប្រទេសលីប៊ី ក៏កាត់ផ្តាច់ចំណងការទូត ជាមួយនឹងប្រទេសកាតាដែរ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅមុនបន្តិច ។
យោងតាមការចុះផ្សាយ របស់បណ្តាសារព័ត៌មានធំៗ នៅលើពិភពលោក មានដូចជា BBC ជាដើម បានចុះផ្សាយថា ប្រទេសនៅតំបន់ឈូងសមុទ្រពែរ ដែលមានដូចជា អារ៉ាប៊ី សាអូឌីត បារ៉ែន សហភាពអារ៉ាប់រួម យ៉េមិន និងអេហ្ស៊ីប បានប្រកាសជាសកលថា ពួកគេបានកាត់ផ្តាច់ចំណងការទូតជាមួយប្រទេសកាតា ហើយ ដោយបានចោទថា ជាប្រទេសនៅពីក្រោយខ្នង ក្រុមរដ្ឋឥស្លាម និងអាល់កៃដា ជាដើម ។
នៅពេលនេះដែរ ពលរដ្ឋកាតានាំគ្នាទៅទិញស្បៀងអាហា តំគល់ទុកដោយខ្លាចមានវិបត្តិកើតឡើង ក្នុងនោះមានវិបត្តិខ្វះស្បៀងអាហារ ដោយសារតែកាតានាំស្បៀងអាហាចូលពីបរទេស៕