ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចងកសម្លាប់ខ្លួនបាត់បង់ជីវិត និងត្រូវបានបុរសអ្នករត់ម៉ូតូឌុបម្នាក់ ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងសំណង់ផ្ទះល្វែងគ្មានមនុ
បុរសរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជាង៣០ឆ្នាំ បានយកខ្សែនីឡុងចងក ជាប់ជាមួយសសរផ្ទះល្វែងនោះ បណ្ដាលឲ្យស្លាប់តាមបំណង ។
តាមប្រភពព័ត៌មាន ពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានឲ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើល គាត់បានជិះម៉ូតូទៅ បត់ជើងតូចនៅត្រង់ចំណុចខាងលើ លុះពេលទៅដល់បានឃើញសាកសពបុរសនោះដែរ ប៉ុន្តែភ្លាមៗគាត់មិនបានដឹ
ក្រោយពេលកើតហេតុ គាត់បានប្រាប់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្បែរនោះឲ្យទៅមើល បង្កឲ្យមានការភ្ញាក់ផ្អើលឆោរឡោ ហើយកម្លាំងសមត្ថកិច្ចប៉ូលីស មូលដ្ឋានបានចុះទៅកាន់ទីនោះ ពិនិត្យជុំវិញកន្លែងកើត ហេតុនិងបានរាយការណ៏ជូនទៅ កម្លាំងប៉ូលីសការិយាល័យ បច្ចេកទេសនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកអត្តសញ្ញាណបុរសនោះ ៕
ដោយ៖ សុខា សែនជ័យ