បទល្មើសនេសាទឧបករណ៍ទំនើបថ្មីជិត ៣០០ខ្សែ នៅស្រុកក្រគរគ្មានការបង្រ្កាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ច្បាស់ការពីប្រជានេសាទ រស់នៅតំបន់បឹងទន្លេសាប បានឱ្យដឹងថា ចាប់ពីព្រំប្រទល់ស្រុកកណ្ដៀង រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គេសង្កេតឃើញឧបករណ៍ចាប់ត្រីខុសច្បាប់ប្រភេទទំនើបថ្មី (បរ) រាប់ទ្រោះៗមិនក្រោម ៣០០ខ្សែនោះឡើយ ប៉ុន្ដែពុំឃើញមានសមត្ថកិច្ចពាក់ព័ន្ធពិសេសជំនាញធ្វើការបង្ក្រាបនោះឡើយ ។

IMG-20150930-WA0025

 

ប្រភពដដែលបន្ដថា ឧបករណ៍ចាប់ត្រីខុសច្បាប់ទំនើបថ្មីខាងលើនេះ ជាឧបករណ៍រួមផ្សំដោយបង្គោលចំរឹងឈើ រឺ ឬស្សី សាច់អួនក្រឡាញឹកគេដាក់ចាប់ត្រីចំរុះតូចធំមិនថារដូវ​បិទ ឬ បើកនេសាទនោះឡើយ (ជារៀងរហូត) ហើយមានចំនួនមិនតិចជាង ៣០០ខ្សែ នោះទេ ក្នុងមួយខ្សែៗមានប្រវែង ៣០០ម៉ែត្រ ទៅ៧០០ម៉ែត្រ ឬ ១០០០ម៉ែត្រក៏មានដែរ ហើយកន្លែងគេដាក់ឧបករណ៍ខាងលើនេះ គឺកន្លែងដដែលៗប្រៀបធៀបដូចដីស្រែចំការនោះដែរ ហើយអ្នកប្រព្រឹត្តក៏ជាមនុស្សដដែលៗនោះដែរ ម៉្យាងទៀតសមត្ថកិច្ចពាក់ព័ន្ធពិសេសជំនាញ កំណត់មុខសញ្ញាយ៉ាងច្បាស់​លាស់ដោយសេវ (Save) ទុកក្នុងប្រព័ន្ធ ជីភីអេស (GPS) ទាំងចំណុចទីតាំងដាក់ឧបករណ៍ ទាំងម្ចាស់ ហេតុអ្វីបានគេមិនបង្ក្រាប? ។

ប្រភពអះអាងទៀតថា ឧបករណ៍បែបទំនើបថ្មីគ្មានក្នុងប្រកាសក្រសួងកសិកម្មរុក្ខា ប្រម៉ាញ និងនេសាទនោះទេ ហើយឧបករណ៍ខាងលើនេះ ខុសច្បាប់ធ្ងន់ធ្ងរ រហូតជនណាដែលបានប្រព្រឹត្តត្រូវជាប់ពន្ធនាគាររាប់ឆ្នាំ និងពិន័យជាប្រាក់ផងនោះ ហេតុអ្វីបានជាឧបករណ៍នៅតែមាន ហើយជនដែលប្រព្រឹត្តនៅតែហ៊ានប្រព្រឹត្ត ឬមួយរឿងរ៉ាវខាងលើនេះ ពាក់ព័ន្ធនឹងលាភសក្ការៈជាប្រព័ន្ធ ដោយកំណត់យកលុយតិច ឬច្រើនតាមរយៈប្រវែងបទល្មើស និងតាមរដូវបិទបើកនេសាទ ? ។

ដូច្នេះករណីខាងលើនេះ ប្រជាពលរដ្ឋទទូចសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមានវិធានការជាបន្ទាន់ ពុំដូច្នេះទេធន់ធានជលផលវិនាសហិនហោច ១០០% បទល្មើសប្រភេទនេះយើងគិតត្រឹមស្រុកក្រគរមួយប៉ុណ្ណោះ ចុះនៅតាមបណ្ដាខេត្តនានាជុំវិញបឹងទន្លេ​​សាបក៏មិនខុសគ្នានោះដែរ ហើយសូមបញ្ជាក់ថា ឆ្នាំនេះក្នុងបឹងទន្លេសាបគ្មានត្រីនោះទេ ខណៈទឹកទន្លេតូច ហើយកាលពីទឹកទន្លេចាប់ផ្ដើមឡើង យឺតៗអ្នកប្រព្រឹត្តនេសាទខុសច្បាប់សម្រុកចាប់ត្រីដោយប្រើឧបករណ៍លូស្បៃមុង លើសៗឆ្នាំនានាកន្លងមក ៕

IMG-20150930-WA0021 IMG-20150930-WA0022 IMG-20150930-WA0024 IMG-20150930-WA0019 IMG-20150930-WA0020

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print