បែកធ្លាយពីតួូលេខករណីអាជ្ញាធរ សមត្ថកិច្ច ជំនាញជិត៣០ស្ថាប័នយកលុយ ពីបទល្មើសដឹកជញ្ជូនឈើខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គ្មានអាថ៌កំបាំងទេ រាល់សកម្មភាពនៃអំពើពុករលួយ ប្រសិន បើសមត្ថកិច្ច អាជ្ញាធរ និងជំនាញជាច្រើន ស្ថាប័នបានពាក់ព័ន្ធទៅនឹងការទទួលយក នូវសំណូកពីឈ្មួញដឹកជញ្ជូនឈើល្មើស ច្បាប់ ។ ជាក់ស្តែងរាល់ជំនួញឈើល្មើស ច្បាប់នៅខេត្តស្ទឹងត្រែងគឺមាន អាជ្ញាធរ សមត្ថកិច្ចជំនាញ រហូតជិត៣០ស្ថាប័ន បានពាក់ព័ន្ធក្នុងការទទួលសំណូកពីឈ្មួញ និងមានតួលេខច្បាស់លាស់ ក្នុងមួយស្ថាប័ន ចាប់ពី១០ម៉ឺនរៀលទៅ៣០០ដុល្លារ ក្នុងរថ យន្តដឹកជញ្ជូនឈើឆ្លងកាត់ខេត្តមួយនេះ ។

ខាងក្រោមនេះគឺជាចំនួនតួលេខដែល គេទម្លាយពីឈ្មួញបង់ប្រាក់ឲ្យក្នុងនោះ សម្រាប់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ដឹកឈើចេញពី ស្រុកសៀមប៉ាងឆ្លងកាត់ ទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ចំណុចចាំទទួលទិញស្រែពក រវាងព្រំប្រទល់ខេត្តស្ទឹង ត្រែង-រតនគិរី គឺឈ្មួញត្រូវចំណាយលុយ យ៉ាងលំអិតដូចខាងក្រោម ៖

១-ត្រូវបង់លុយឲ្យអភិបាលនៃគណៈ អភិបាលស្រុកសៀមប៉ាង ក្នុង១រថយន្តពី មុនតម្លៃត្រឹម១០០ដុល្លារ បច្ចុប្បន្នលោក អភិបាលស្រុកតម្រូវឲ្យបង់១រថយន្តសាំយ៉ុង ១៥០ ទៅ២០០ដុល្លារ ,២-សមត្ថកិច្ចស្រុក ១០០ដុល្លារ , ៣-លោក ជា សំណាង (សមត្ថកិច្ច) ១០០ដុល្លារ ,៤-ផ្នែកសឹករង ១៥ម៉ឺនរៀល , ៥-បរិស្ថានស្រុក៦ម៉ឺនរៀល ,៦-បរិស្ថានខេត្ត១៥ម៉ឺនរៀល ,៧-នគរបាល សេដ្ឋកិច្ចខេត្ត ១៥ម៉ឺនរៀល ,៨-អធិការ នគរបាលស្រុកសៀមប៉ាង ១០០ដុល្លារ , ៩-ខាងមន្ទីរអធិការកិច្ច១៥ម៉ឺនរៀល ,១០- តាមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលឆ្លងកាត់ ចាប់ពីស្រុកសៀមប៉ាងដល់ស្រែពក បង់ មួយប៉ុស្តិ៍១០ម៉ឺនរៀល ,១១-នាយផ្នែករដ្ឋ បាលព្រៃឈើសៀមប៉ាង៣០ម៉ឺនរៀល , ១២-នាយសង្កាត់នីមួយៗ១៥ម៉ឺនរៀល , ១៣-នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាប់ ពី១០០ដុល្លារឡើង (ហាងឆេងមិនទៀង ទាត់) ,១៤-ទាហានព្រំដែន បូកជាមួយ យោធាខេត្តប្រចាំការនៅព្រំដែន ១២ម៉ឺន រៀល ,១៥-នគរបាលព្រំដែន៥០ម៉ឺន ,១៦-តាម ស្នាក់ការ មួយស្នាក់ការ១០ម៉ឺន រៀល ,១៧-នគរបាលសេដ្ឋកិច្ចក្រសួងបង់ ឲ្យមេប្រចាំទិស១០ម៉ឺនរៀល កូនចៅឈរ រាប់ក្បាលរថយន្ត១០ម៉ឺនរៀល ហើយ ឈ្មោះហែម សុមុនី ហៅ ម៉ៅ មេនគរបាល សេដ្ឋកិច្ចក្រសួងឈរជើងនៅទីនោះ កំណត់ ១រថយន្តយក៣០ម៉ឺនរៀល , ១៨-ខាងមន្ទីរ កសិកម្មខេត្ត ៥០ម៉ឺនរៀល , ១៩-សមត្ថកិច្ច ឈ្មោះ M-7 យកមួយរថយន្ត៣០០ដុល្លារ ក្នុងនោះឮថា ចំណាយរត់ការទៅឲ្យខាង ព្រះរាជអាជ្ញាមួយរថយន្ត២០ម៉ឺនរៀល លើសពីសម័យលោក ជា ពេជ្រ មួយរថ យន្តត្រឹម១០ម៉ឺនរៀល , ២០-សមត្ថកិច្ចក្រុង ស្ទឹងត្រែង១រថយន្ត៣០ម៉ឺនរៀល ,២១- ទាហានផ្នែកចារកិច្ច មួយរថយន្ត៥០ម៉ឺន រៀល ,២២-ចៅហ្វាយខេត្ត មួយរថយន្ត ២៥០ដុល្លារ ក្នុងនោះមានមន្រ្តីខេត្តជាអ្នក ចេញមុខទទួលសំណូកនេះ ហើយហាម ដាច់ខាតមិនឲ្យឈ្មួញនិយាយថាបង់លុយ ឈើឲ្យចៅហ្វាយខេត្តឡើយ ។ ចំពោះ ករណីបែបនេះកន្លងទៅក៏ប្រទាញប្រទង់គ្នាជាមួយអភិបាលរងខេត្ត ព្រោះថាខាង ចៅហ្វាយខេត្តបើកភ្លើងខៀវឲ្យឈើចេញ ខាងអភិបាលរងដែលមិនបានលាភសក្ការ ក៏នាំទាហានទៅបង្អើលក្រុមឈ្មួញឈើ បង្កើតឲ្យមានបញ្ហាស្មុគស្មាញដល់ឈ្មួញឈើ ចំណាយក្រៅខ្ទង់បន្ថែម ។
ជាទូទៅក្នុងមួយយប់មានរថយន្តសាំ យ៉ុងដឹកឈើពី៦ទៅ៧គ្រឿង ឬ១០គ្រឿង ចេញពីសៀមប៉ាងទៅស្រែពក ។

ដោយ ឡែកនៅក្នុងខេត្តវិញ ក្នុងមួយថ្ងៃមានន័យ ថា ដឹកទាំងយប់ទាំងថ្ងៃ មានប្រមាណពី ១០ទៅ១២សាំយ៉ុង ដោយគេគ្រាន់តែប្រើ រូបភាពបង្កប់ឈើត្រឹមកញ្ចក់ បន្លំជាប្រភេទ រថយន្តដឹកអ្នកដំណើរ ទេសចរណ៍ឬរថយន្ត ឈ្នួល ក្នុងនោះគេបង់ឲ្យសមត្ថកិច្ចដែល ពាក់ព័ន្ធនៅក្នុងខេត្ត ក្នុងមួយស្ថាប័នពី៣០ ទៅ៥០ដុល្លារសម្រាប់១រថយន្ត (ចេញពី ខេត្តទៅកាន់ស្រែពក) ។ ចំពោះសមត្ថកិច្ច មួយផ្សេងទៀត ដែលហោះពីគ្រហែងមេឃ ទៅប្រចាំខេត្តស្ទឹងត្រែង មានអំណាចជាង សមត្ថកិច្ចដទៃ ប៉ុន្តែទទួលសំណូកតិចជាង សមត្ថកិច្វនៅទីនោះ ដោយក្នុងមួយរថយន្ត ចេញពីសៀមប៉ាងទៅស្រែពកយកតម្លៃ ត្រឹមតែ១៥០ដុល្លារ។ ពេលខ្លះចេញ១០គ្រឿងគេរាយការណ៍ដោយភូតកុហកត្រឹមតែ៤ទៅ៥គ្រឿងប៉ុណ្ណោះ ។ ករណីរថយន្តសាំយ៉ុងដឹកឈើចេញពីក្រុងស្ទឹងត្រែងទាំងយប់ទាំងថ្ងៃបង្កប់ឈើត្រឹមកញ្ចក់ សមត្ថកិច្ចដទៃមួយរថយន្តបាន៥០ដុល្លារ តែសមត្ថកិច្ចពីគ្រហែងមេឃនេះបានត្រឹមតែមួយរថយន្ត១០ម៉ឺនរៀល ឬ៣០ដុល្លារ ក្នុងនោះចេញ១២រថយន្ត គេប្រាប់ត្រឹមតែ ៤ទៅ៥រថយន្តប៉ុណ្ណោះ ខណៈពួកគាត់ខ្វះ ព័ត៌មានកម្លាំងមានចំនួនតិច និងរអារផង ដែរក្នុងការទទួលសំណូក ។

មុខសញ្ញាឈ្មួញដឹកជញ្ជូនឈើនៅខេត្ត ស្ទឹងត្រែងរួមមាន ៖
១-ឈ្មោះ កាំង ,២-ឈ្មោះទូ ,៣-ឈ្មោះ ដុង,៤-ឈ្មោះ បូរី , ៥-ឈ្មោះ ខៀន ,៦-ឈ្មោះ គ្នី (អតីតមេការយាយព្រឿង) ។ ក្នុង ចំណោមឈ្មួញទាំងនេះ ពួកគេក៏មានភារ កិច្ចបន្ថែម គឺជាអ្នករត់ការយកលុយមកបង់ ឲ្យសមត្ថកិច្ច អាជ្ញាធរ ជំនាញ ដូចការបញ្ជាក់ ខាងលើ ។ មិនតែប៉ុណ្ណោះ ឈ្មោះហែម សុមុនី នគរបាលសេដ្ឋកិច្ចក្រសួង ក៏ជាអ្នក ឃុបឃិតគ្នាជាមួយឈ្មួញខ្មែរ និងឈ្មួញ វៀតណាម លើការងាររត់ការយកលុយបង់ ឲ្យសមត្ថកិច្ច ជាលក្ខណៈចំហរ ។
អំពីពុករលួយទាំងនេះ ត្រូវបានបែក ធ្លាយដូចបែកពាងប្រហុក ប្រហែលជាជិត ២ខែមកហើយ ខណៈហែកប្រយោជន៍ ចែកគ្នាស៊ីមិនស្មើភាព លាក់លៀម ស៊ីដាច់ គ្នាទៅវិញទៅមក ។

គេកំពុងឆ្ងល់ថា ហេតុអ្វីក៏អស់លោក ទាំងនោះយកតួនាទីភារកិច្ច បម្រើការងារ អង្គភាពជូនរដ្ឋទៅប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើក្នុង ខេត្តស្ទឹងត្រែងនេះទៅវិញ? ដូច្នេះបើអំពើ ពុករលួយនេះ ពិតជាមានមែននោះឃើញ ថា ការយកលុយពីឈ្មួញកើតឡើងជាលក្ខណៈប្រព័ន្ធ ដែលសមត្ថកិច្ចមិនមានសមត្ថភាពបង្ក្រាបបទល្មើសព្រៃឈើ (ដេកមិនលក់…ធ្វើដេកលក់…) ។ បើទោះជាករណីខាង លើមិនទាន់ជាការពិតដូចតួលេខនៃអំពីពុករលួយនេះយ៉ាងណាក៏ដោយគួរណាស់តែអភិបាលនៃគណៈអភិបាលខេត្ត ក៏ដូចជាថ្នាក់លើស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការ ស្រាវជ្រាវរកឲ្យឃើញ រាល់អំពើល្មើសច្បាប់ នេះដើម្បីទប់ស្កាត់ រាល់សកម្មភាពកាប់ បំផ្លាញប្រមូលទិញ ដឹកជញ្ជូន និងនាំឈើចេញក្រៅប្រទេស ដូចសព្វថ្ងៃនេះ? ។

ពាក់ព័ន្ធនឹងករណីគេលួចទម្លាយតួលេខ ឈ្មួញបង់លុយឲ្យអាជ្ញាធរ សមត្ថកិច្ច និងជំនាញខាងលើ នគរវត្តមិនអាចទាក់ទង បានទេពីលោកអភិបាលនៃគណៈអភិ បាល ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែកលោក ស៊ី សួន អភិបាលនៃ គណៈអភិបាលស្រុកសៀមប៉ាង ដែល មានឈ្មោះយកលុយពីបទល្មើសឈើ បែបគីឡូធ្ងន់ តាមទូរស័ព្ទបានប្រាប់នគរវត្ត យ៉ាងខ្លីថា “ខ្ញំុមិនដឹងរឿងនេះទេ មកមើល ខ្លួនឯងចុះ ខ្ញុំរវល់ដេក រួចក៏បិទទូរស័ព្ទ “។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹង ត្រែងតាមទូរស័ព្ទជាមួយនគរវត្តនារសៀល ថ្ងៃខែឆ្នាំដដែល លោកមិនបានបកស្រាយ ក្នុងរឿងនេះទេ គ្រាន់តែបញ្ជាក់ថា “ខ្ញុំដូច ជាពុំទាន់ដឹងរឿងនឹង ម្យ៉ាងទៀតថ្ងៃនេះ កំពុងជាប់រវល់ប្រជុំ ចាំប្រជុំរួចរាល់ ខ្ញុំនឹង បកស្រាយប្រាប់បន្ត ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តស្ទឹងត្រែងដែលជាប់ពាក់ព័ន្ធ យកលុយពីរថយន្តដឹកឈើ មួយរថយន្ត ៥០ម៉ឺនរៀលបានបកស្រាយប្រាប់នគរវត្ត យ៉ាងដូច្នេះថា “រឿងនេះ ខ្ញុំមិនជាប់ពាក់ ព័ន្ធទេ ដឹងមកពីណា ថាមានតួលេខយក លុយ? លោកបន្តថា ខ្ញុំសន្យាថា មិនបាន ពាក់ព័ន្ធនឹងរឿងបែបនេះជាដាច់ខាត និង អរគុណផងដែរ ចំពោះការសួរឲ្យដឹង “។

គួរបញ្ជាក់ថា រាល់សកម្មភាពដឹកជញ្ជូន ឈើចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្ត ស្ទឹងត្រែងយកមកស្តុកទុកនៅចំណុចស្រែ ពកគឺមានឈ្មួញមួយរូបឈ្មោះ ណាក់ (ហៅ ណាក់ក្បាលធំ) ជាសមត្ថកិច្ចដ៏មាន ឥទ្ធិពលក្នុងមុខជំនួញឈើ គាត់ជាអ្នកទទួលទិញផ្តាច់មុខមកពីខេត្តស្ទឹងត្រែង និងមកពី បណ្តាស្រុកមួយចំនួន នៃខេត្តរតនគិរី ហើយ មួយចំនួនទៀតប្រភេទឈើគ្រញូងមកពី ខេត្តព្រះវិហារ ,ឧត្តរមានជ័យ ឆ្លងកាត់ខេត្ត ស្ទឹងត្រែងយកមកកាន់ចំណុចស្រែពកនេះ ដូចគ្នា។ សមត្ថកិច្ចខ្លះលើកឡើងថាងាយ ស្រួលបំផុតចំពោះយន្តការលុបបំបាត់ការ ដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តស្ទឹងត្រែងនេះគឺចាប់ខ្លួនមេក្លោងប្រមូលទិញ និងនាំចេញទៅវៀតណាម ឈ្មោះណាក់ ហៅ ណាក់ក្បាលធំ ដែលជាសមត្ថកិច្ចនៅ ខេត្តរតនគិរី ពីព្រោះថាទាំងការប្រមូលទិញ ទាំងការកេណ្ឌប្រជាពលរដ្ឋចូលអារឈើ នៅក្នុងព្រៃឬតំបន់ឧទ្យានជាដើម ឈ្មោះ ណាក់ ហៅណាក់ក្បាលធំនេះ ជាមេក្លោង ចាត់ចែងលុយ ក៏ដូចជាការដឹកជញ្ជូនទៅ ប្រទេសវៀតណាម សុទ្ធតែប្រើប្រាស់រថ យន្តចាប់ពី៥តោនឡើងទៅ ធ្វើជាមធ្យោ បាយយ៉ាងគគ្រឹកគគ្រង ។

ករណីនេះនគរវត្ត មិនអាចទាក់ទងបាន ទេពីមេឈ្មួញឈ្មោះ ណាក់ ហៅណាក់ ក្បាលធំ និងជាសមត្ថកិច្ចផងនោះ កាលពី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដោយ គ្មានលេខទូរស័ព្ទ ។

គួរបញ្ជាក់ថា ចំពោះតួលេខដែលឈ្មួញ បង់លុយសមត្ថកិច្ច អាជ្ញាធរ និងជំនាញជិត ៣០ស្ថាប័ន ដូចការបញ្ជាក់ពីតម្លៃខាងលើ នេះគ្រាន់តែជាសកម្មភាពសម្រាប់ឈ្មួញ ឈើប្រើរថយន្តសាំយ៉ុង ធ្វើជាមធ្យោបាយ ដឹកជញ្ជូនឈើធ្នង់ពីស្រុងសៀមប៉ាងឆ្លង កាត់ខេត្តស្ទឹងត្រែងប៉ុណ្ណោះ ។ ដោយមិន ទាន់គិតពីប្រភពសេដ្ឋកិច្ចបទល្មើសដឹក ជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមាន ជ័យ ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅចំណុចស្រែពកនោះផង ។

អំពើពុករលួយបែបនេះ គួរតែអង្គភាព ប្រឆាំងអំពើពុករលួយស៊ើបអង្កេតស្រាវ ជ្រាវរកឲ្យឃើញអ្នកមានពិរុទ្ធភាពចំពោះ ការទទួលយកសំណូកការដឹកជញ្ជូនឈើ ខុសច្បាប់ ៕ ដោយ ៖ ល័ក្ម្សុី

...

e37a4da7-89b3-4c1c-8d5b-626033c05c66 d57f0c6f-cac2-4e9f-a1e6-f0faa6a0c968 e4993116-762b-4edd-a95b-fff9210a4937 db2ce936-cfe4-4df2-aaee-2baf93983aee bdcd3a41-0db1-4b17-bc10-a9946821e7f2 ab07cea2-6d39-4251-9807-da14cfeebc2b e9f387b0-751d-4efb-9d20-59d63e4656fc 9bff1311-a00e-455e-9b3e-a7b6c06a36f1 88aae6ca-fe74-4479-b7ae-ab5d4887a5c9 a0d301d4-f58a-4674-b525-37b310a9656d 3d3de16a-d186-4771-bf04-df7af05da180

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print