ប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងស្រះទឹកវត្តតាំងកសាងខាងជើង

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋនាំគ្នាផ្អើលមកចោមរោមមើលខណះប្រទះឃើញសពបុរសម្នាក់អណ្តែតនៅក្នុងស្រះទឹកវត្តតាំងកសាងខាងជើងដែលមានសភាពហោមស្អុយរលួយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៧នៅចំណុចស្រះឈូកវត្តតាំងកសាងខាងជើង ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះឈ្មោះ លីម ទូច ភេទប្រុសអាយុ៥២ឆ្នាំមុខរបរនៅផ្ទះនិងដើរបេះផ្កាឈូក និងក្រអៅឈូក ស្នាក់នៅផ្ទះភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ប្រពន្ធឈ្មោះ ពេជ្រ ឈឿន ភេទស្រីអាយុ៤៧ឆ្នាំ មុខរបរកម្មការនីរោងចក្រផ្នែកអនាម័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ធទៅងូតទឹកនៅស្រះក្នុងវត្តតាំងកសាងខាងជើង ដែលស្រះបុរសលង់ទឹក និងស្រះសំរាប់គេងូតទឹកនៅក្បែរគ្នា ហើយក៏គេបានធំក្លិនស្អុយដើររកមើល ស្រាប់តែឃើញសាកសពផ្កាប់មុខ អណ្តែតមានសភាពហ៊ើមស្អុយទៅហើយ ។
 ក្រោយមកក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិកាកាប ក្រោយពីទទួលបានព័ត៍មាននេះភ្លាមសមត្ថកិច្ចក៏បានចុះទៅពិនិត្យជាមួយផ្នែកជំនាញជាក់ស្តែក។
បើតាមសម្តីប្រពន្ធជនរងគ្រោះបានអោយដឹងថា ប្តីរបស់គាត់បានបាត់ខ្លួនតាំងពីថ្ងៃទី៦ វេលាម៉ោង៧យប់ ហើយគាត់ក៏បានដើរកគ្រប់ទីកន្លែងតែមិនឃើញរហូតមកដល់ពេលនេះទើបគេប្រទះឃើញស្លាប់បាត់ទៅហើយ។
...

បច្ចុប្បន្នសមត្ថកិច្ចយើងសហកាជាមួយជំនាញកោសល្យវិច័យរាជធានីធ្វើការស្រង់សពមកលើគោកដើម្បីការត្រួតពិនិត្យកោសល្យវិច័យទៅតាមជំនាញ។និងប្រគល់សពអោយក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ សុខាសែនជ័យ

image1 image2 image3 image4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print