ក្រុមអ្នកលេងBMFលើកគ្នាមកវាយយុវជន៣នាក់បណ្តាលអោយខ្ទេចម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកលេងល្បីឈ្មោះបោះសម្លេងBMFមួយក្រុមបាននាំគ្នាទៅស្ទាក់វាយទៅលើយុវជនជាសិស្សសាលា៣នាក់បណ្តាលអោយខ្ទិចម៉ូតូមួយគ្រឿងនិងបាត់ទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ នៅចំណុចជាប់របងសាលាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់វេាម៉ោង១០ព្រឹកទើបឃាត់ជនដៃដល់បានម្នាក់ចំណែកប័ក្ខពួកកំពុងរត់គេចខ្លួន។

ជនដៃដល់ឈ្មោះហុងបញ្ញារិទ្ធ ភេទប្រុសអាយុ១៧  ឆ្នាំមុខរបអ្នកថែសួន ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯក្រុមពួកគេមានឈ្មោះBMF (boy men feal ។ )

ចំណែក ជនរងគ្រោះឈ្មោះនិតធិរាជ   ភេទប្រុសអាយុ១៧ឆ្នាំ មុខរបជាសិស្សនៅវិទ្យាល័យជម្ពូវ័ន ស្នាក់នៅភូមិទួល កី  សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ  ទី២ឈ្មោះអាតចាន់សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំមុនរបរនៅផ្ទះ។ហើយក  ក្រុមរបស់ពួកគេឈ្មោះNPY។

តាមសម្តីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេបានទៅសាលារៀនខណះដល់ម៉ោងចេញស្រាប់ តែមានក្រុមBMF ចាំស្ទាក់រួបគេពេលនោះដោយសារតែមិនហ៊ានទៅផ្ទះក៏តេហៅអាតចាន់សុជាតិនិងមិត្តម្នាក់ទៀតមកទទួលយកទៅផ្ទះខណះមកដល់ស្រាប់តែក្រុមBMFក៏ដេញកាប់ដោយឃើញដូចនេះពួកគេក៏រត់ចោលម៉ូតូម៉ាកZoomerx ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ1DK 0609 មួយគ្រឿងពេលនោះក្រុមMBF ក៏ដាក់កំទិចម៉ូតូរួបគេតែម្តងរួចដេញពួកគេទៀតធ្វើរួបគេភ័យក៏រត់ធ្លាកទូរស័ព្ទម៉ាកអាហ្វូន៦ភ្លស់មួយគ្រឿងទៀតត្រូវក្រុមដៃដល់រើសយកទៅបាត់។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងហៅក្រុមជនរងគ្រោះមកសាកសួនៅប៉ុស្តិ៍នគរបាលនិងដាក់ពាក្យបណ្តឹង។

សមត្ថកិច្ចបានអោយដឹងថា លុះវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កន្លែងតារាងបាល់ទាត់មួយកន្លែងសង្កាត់ចោមចៅ យកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះពិតមែនដោយសារតែប៉ុន្មានថ្ងៃមុនក្រុមជនរងគ្រោះដែលមានឈ្មោះNPY បាននាំគ្នាវៃប័ក្ខពួករបស់គេទើបថ្ងៃនេះខឹងក៏នាំប័ក្ខពួកនុងក្រុមរបស់ខ្លួនវៃវិញទៅ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅរងចាំបញ្ជូនទៅផ្នែកព្រហ្មទ័ណ្ឌចាត់ការបន្ត ៕ សុខាសែនជ័យ

...

image1 image2 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print