សមត្ថកិច្ចចម្រុះក្រុងសួង ចុះ​បង្ក្រាប​​បទល្មើស​នេសាទ និងចាក់​ព្រលែងកូនត្រីជាង១៥គីឡូ ក្រាម​​ចូល​បឹង​ធម្មជាតិ​វិញ​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លូស្បៃមុងចំនួន១៩វង់ , របាំងព្រួលប្រវែង១៩០ម៉ែត្រ, បង្គោលចំនួន១៩០ដើម និងចាក់ព្រលែងកូនត្រីគ្រប់ប្រភេទចូលបឹងធម្មជាតិវិញចំនួន១៥គីឡូក្រាម ត្រូវបានសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាប ។ ចំណែកឧបករណ៍ល្មើសនេសាទ ដែលរឹបអូសបានត្រូវដុតបំផ្លាញចោលនៅក្បែរទីតាំងនោះតែម្ដង ។

លោក ព្រាប ណាលីន អភិបាលរងក្រុងសួងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ , ជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបឧបករណ៍បទល្មើសនេសាទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ការចុះបង្ក្រាបបទល្មើសនេសាទនេះ ធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចប្រឡាយ ស្ថិតក្នុងភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕ វណ្ណះ

...

nkd01 (1) nkd01 (5) nkd01 (4) nkd01 (2) nkd01 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print