ខេត្តកោះកុង ៖ លោកអធិការស្រុកស្រែអំបិល បានប្រាប់អោយដឹង ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ ធត់មួយកើតឡើងរវាងរថយន្តរបស់ក្រុ មហ៊ុនសេលីយ៉ា បបរសម្រាប់កុមារ និងរថយន្តម៉ាកហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យភាគីខាងរថយន្តហាយឡែនឌ័ រជ្រុលល្បឿនធ្លាក់ក្នុងត្រពាំ ងក្បែរផ្លូវ ចំណែករថយន្តរបស់ក្រុមហ៊ុនសេលីយ៉ា វិញខ្ទេចក្បាលខាងមុខយ៉ាងដំណំស្ ទើរទាំងស្រុង រហូតបណ្តាលឲ្យមនុស្សយ៉ោងហោចណាស់ ៧នាក់ ស្លាប់និងរបួសធ្ងន់ត្រូវបានគេ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទី រពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង២និង១០នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទំនប់បានទៀត ផ្លូវជាតិលេខ៤៨ ក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AH-8152 អ្នកបើកបរមិនស្គាល់ បានធ្វើដំណើរពីកោះកុងទៅភ្នំពេញ ។ លុះដល់ចំណុចខាងលើក៏បានបុកគ្នាជា មួយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0453 បណ្តាលឲ្យភាគីខាងរថយន្ត ហាយឡែនឌ័រ ធ្លាក់ទឹកក្នុងទំនប់ បណ្តាលឲ្យស្លាប់មនុស្សចំនួន២នា ក់នៅកន្លែងកើតហេតុនិងម្នាក់ទៀ តស្លាប់នៅមន្ទីពេទ្យ ក្នុងនោះមានស្រី២នាក់ ( រថយន្តហាឡែនឌ័រ) និងរងរបួសធ្ងន់៤ស្រីម្នាក់ត្រូ វបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ចំណែករថយន្តទាំង២គ្រឿងត្រូវបា នកម្លាំងផ្នែកជំនាញកំពុងរករថយន្ តស្ទូច យកមកកាន់អធិការដ្ឋានដើម្បីធ្វើ ការដោះស្រាយគ្នាពេលក្រោយតាមផ្លូ វច្បាប់៕ ឆ្លាម សមុទ្រ