សារព័ត៌មានអីុរ៉ង់IRNAបានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍អីុរ៉ង់Asemanបានចុះកិច្ចព្រមព្រៀង ទិញយន្តហោះ ៦០គ្រឿង ពីក្រុហ៊ុនផលិតយន្តហោះ របស់អាមេរិក Boeing ។
យន្តហោះដែលបានព្រមព្រៀងទិញនោះ ចែកចេញពី ពីរតមណាក់កាល គឺលើកដំបូងប្រគល់ឲ្យ៣០គ្រឿង នៅយន្តហោះដឹក្នកដំណើរ៧៣៧ MAX នៅក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន Asemanជាក្រុមហ៊ុនធំទី៣នៅក្នុងប្រទេសអីរ៉ង ដោយមានយន្តហោះកំពុងតែហោះហើរ៣៦គ្រឿង ក្នុងនោះភាគច្រើនជាយន្តហោះ Dutch Fokker 100 អាចដឹកអ្នកដំណើរ១០៥នាក់។
នេះជាកិច្ចព្រមព្រៀងលើកទីពីររវាងក្រុមហ៊ុនប៊ូអិននិង ក្រុមហ៊ុននៅអីរ៉ង។ កាលពីឆ្នាំ២០១៦អីរ៉ង ក៏បានព្រមព្រៀងទិញយន្តហោះពីក្រុមហ៊ុនអាមេរិកផងដែរ ក្រោយពេលអីរ៉ងនិង អាមេរិកបានព្រមព្រៀងលើកម្មវិធីបរមាណូ ហើយអាមេរិកក៏បានលុបចោលទណ្ឌកម្មដឹកជញ្ជូនដល់អីរ៉ង។
នៅក្នុងខែធ្នូឆ្នាំ២០១៦ ក្រុមហ៊ុនអាកាសចរណ៍អីរ៉ង Iran Air ជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសនេះបានចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹក អ្នកដំណើរមានតម្លៃ ប្រមាណ១៦,៦ពាន់លានដុល្លារ ទិញយន្តហោះដឹកអ្នកដំណើរ ៨០គ្រឿង។
នៅខែកញ្ញាឆ្នាំ២០១៦ អាមេរិក បានអនុញ្ញាត្តិឲ្យក្រុមហ៊ុនប៊ូអ៊ីន និងអ៊ែរប៊ឺសលក់យន្តហោះដឹកអ្នកដំណើរ ឲ្យអីរ៉ងមានតម្លៃរាប់សិបពាន់លានដុល្លារ៕