អាវុធហត្ថសហការគ្នាព័ទ្ធ និងបង្រ្កាបទីតាំងល័ក្ខទុកឈើប្រភេទប្រណិតខុសច្បាប់ចំនួន២កន្លែងនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ទោញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធន់ធានធម្មជាតិ រកឃើញ និងធ្វើការដកហូតនូវឈើប្រភេទប្រណិត(ក្រញូង និងធ្នង់) ជាច្រើនប្រគល់ឲ្យមន្រ្តីជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណែកផ្ទះមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

IMG-20170612-WA0053 - Copy

លោក វរសេនីយ៍ទោញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានដឹកនាំកំលាំងចុះក្នុងប្រតិបត្តិការនេះ និងមានការសម្របសម្រួលពីតំណាងអាយ្យកា នៃសាលាដំបូងខេត្តផងនោះបានឲ្យដឹងតាមទូរស័ព្ទថា នៅព្រឹកថ្ងៃខាងលើកម្លាំងធ្វើការដកហូតឈើប្រភេទក្រៅលំដាប់ថ្នាក់ និងឈើប្រណិតធ្នង់ និងក្រញូងជាច្រើនដុំ ក្នុងនោះ ឈើប្រភេទ(រាជកុល)ចំនួន១២សន្លឹក ស្មើនឹងចំនួន៣.៥០០ម៉ែត្រត្រីគុណ ឈើប្រភេទប្រណិត(ធ្នង់)ចំនួន៣០ដុំមាន ទម្ងន់ចំនួន៥៧៨គីឡូូក្រាម ស្មើនឹងចំនួន០,៤២៨ម៉ែត្រត្រីគុណ និងឈើប្រភេទប្រណិត(ក្រញូង)ចំនួន៣០៨ដុំ មាន ទម្ងន់ចំនួន៦៨៥គីឡូក្រាម ស្មើនឹងចំនួន០,៥៦៨ម៉ែត្រត្រីគុណ ។

IMG-20170612-WA0053 - Copy7

លោកវរសេនីយ៍ទោញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំកម្លាំងបន្តថា ចំពោះវត្ថុតាងត្រូវបានធ្វើ ការបង្រ្កាប និងធ្វើការដកហូតបានយកទៅប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីចាត់ ចែង និងអនុវត្តបន្តតាមនីតិវិធី ចំណែកម្ចាស់ផ្ទះជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធីនៅឡើយ ។

IMG-20170612-WA0053 - Copy8

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលបានដឹកនាំកម្លាំងក្នុងកិច្ចប្រតិបត្តិការខាងលើបន្តទៀតថា លុះដល់រសៀលថ្ងៃដដែលកម្លាំងបានធ្វើការឡោមព័ទ្ធ និងបង្រ្កាបទីតាំងមួយកន្លែងទៀត ដែលស្ថិតក្នុងភូមិវត្តរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងបានរកឃើញ និងធ្វើការដកហូតនូវវត្ថុតាំងឈើប្រភេទប្រណិត(ធ្នង់) ចំនួន២០៧ដុំ មានទម្ងន់ចំនួន២០២០គីឡូក្រាម ស្មើនឹងចំនួន១,៦១៦ម៉ែត្រីត្រីគុណ ហើយវត្ថុតាងឈើប្រភេទប្រណិត(ធ្នង់)ទាំងអស់បានយកទៅរក្សាទុក និងបន្តនីតិវិធីនៅសង្កាត់រដ្ឋបាលព្រៃឈើសំរោង ៕ បឹុម ពិន

...

IMG-20170612-WA0053 - Copy9 IMG-20170612-WA0052 IMG-20170612-WA0053 - Copy1 IMG-20170612-WA0053 - Copy3 IMG-20170612-WA0053 - Copy10 IMG-20170612-WA0053 - Copy11 IMG-20170612-WA00522

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print