សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ប្រតិបត្តិការនេះធ្វើឡើងកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប និងនៅភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ។

image1

លោកស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀនខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ សុខ ណេត អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ពៅ សុភណ្ឌ  អាយុ១៩ឆ្នាំ ទី៣-ឈ្មោះ រស់ ពន្លឺ អាយុ៣១ឆ្នាំ ទី៤-ឈ្មោះ តេង មុនី អាយុ៣០ឆ្នាំ ។

image1

លោកស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀនខណ្ឌជ្រោយចង្វារបានឲ្យដឹងទៀតថា ក្រោយពេលដែលកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍បានបន្តយាមល្បាតក្នុងមូលដ្ឋាន ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌ ហើយក៏បានប្រទះឃើញសមាសភាព ដែលជិះម៉ូតូគួរឲ្យសង្ស័យ ទើបឈានដល់ការដេញតាមឃាត់ និងឆែកឆេរត្រួតពិនិត្យ ស្រាប់តែរកឃើញក្រាមសថ្លា ជាថ្នាំញៀនចំនួន៣កញ្ចប់ ដែលជនសង្ស័យទាំង៤នាក់ បានរក្សាលាក់ទុកនូវនិងខ្លួន និងទើបតែមកពីទិញ ដើម្បីយកទៅជក់ ក៍ត្រូវសមត្ថកិច្ចបង្ក្រាប ហើយដកហូតទាំងម៉ូតូចំនួន២គ្រឿងផងដែរ ១គ្រឿងប្រភេទហុង ដាCLICK ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1J-7415 និង១គ្រឿងទៀតប្រភេទហុងដាសង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ព្រៃវែង1H-4089 ។

IMG-20170612-WA0053 - Copy9

ជនសង្ស័យរួមជាមួយវត្ថុតាង ដែលដកហូតបានត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តាមតនីតិវិធី ៕ជ្រោយពេជ្រ

image1.3

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print