ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជំរុញឲ្យប្រធានវិនិច្ឆ័យកោះប្រជុំចៅក្រមនិងអាជ្ញាកណ្តាលពង្រឹងជំនាញមុនពេលប្រកួត

ភ្នំពេញ ៖ ដើម្បីជាទុនបន្ថែមសម្រាប់គណៈកម្មការ អាជ្ញាកណ្តាល និងចៅក្រម មុនពេលចាប់ផ្តើមប្រកួត ប្រធានវិនិច្ឆ័យ និងស្នងការប្រកួតត្រូវកោះហៅក្រុមមន្ត្រី ដែលមានភារកិច្ចបំពេញតួនាទីនៅសង្វៀនរបស់ខ្លួនគ្របគ្រង ជៀសវាងបង្កកំហុសដោយអចេតនាអំឡុងពេលកីឡាករកំពុងប្រកួតនៅលើសង្វៀន ដូចករណីកីឡាករ ចេង គា មកពីក្លិបសាលវ័ន្តកីឡាបានវាយបំពានបទបញ្ជា នៃការប្រកួតនិងខុសលក្ខន្តិកៈបណ្តាលឲ្យកីឡាករ ថន វាសនា   មកពីក្លិបនាគរាជមានជ័យដួលប្រកាច់ ហើយអាជ្ញាកណ្តាលមិនរាប់គិតតែពីរត់ឆ្លេឆ្លាសុំការអនុញ្ញាតពីថ្នាក់ដឹកនាំរបស់ខ្លួន ។ ការដែលអាជ្ញាកណ្តាលធ្វើបែបនេះគឺផ្ទុយពី ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនហើយ។ នេះគឺជាការលើកឡើងរបស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីយប់ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ ២០១៧ នៅសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ អារីណា ។
លោក តែម ម៉ឺន បានផ្តល់អនុសាសន៍ ភ្លាមៗក្រោយបានឃើញភាពមិនប្រក្រតីមិនច្បាស់លាស់របស់មន្ត្រីខ្លួនដែលបំពេញការងារយូរឆ្នាំហើយនៅតែឆកល្វែងដដែល ដូច្នេះលោកតម្រូវឲ្យប្រធានវិនិច្ឆ័យនិងស្នងការប្រកួតត្រូវរៀបចំនិងពង្រឹងឡើងវិញទាំងបទបញ្ជាការប្រកួតក្រមសីលធម៌វិជ្ជាជីវៈ របស់ចៅក្រមអាជ្ញាកណ្តាលកុំឲ្យមានរឿងហេតុកើតឡើងបែបនេះទៀត ។
លោក ប្រធានសហព័ន្ធបានបញ្ជាក់ថា ចំពោះករណីកីឡាករ ចេង គា វាយ ថន វាសនា ថែម ខណៈដែលអាជ្ញាកណ្តាល ចាប់បំបែកនោះគឺជារឿងខុសលក្ខន្តិកៈ និងបទបញ្ជាការប្រកួត។ ដូច្នេះអាជ្ញាកណ្តាល ត្រូវរាប់កីឡាករ ថន វាសនា ភ្លាមបើរាប់ ដល់១០ហើយ ថន វាសនា មិនអាចងើប ប្រកួតតទៅទៀតបានអាជ្ញាកណ្តាលមាន សិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ឈប់ឬក៏បណ្តេញកីឡាករល្មើសឲ្យចុះចេញពីរេញចំពោះ កីឡាករណាបំពានដោយមិនស្តាប់អាជ្ញា កណ្តាលកំពុងបញ្ជាការប្រកួតនាំឲ្យដៃគូមានគ្រោះថ្នាក់ឬបាត់បង់ឱកាសប្រកួត ប្រជែងដោយស្មើភាពលើសង្វៀនត្រូវចាត់ទុកថាកីឡាករនោះប្រកួតខុសលក្ខន្តិកៈ របស់សហព័ន្ធ ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ គឺជាការប្រកួតកីឡាប្រដាល់លក្ខណៈជម្រុះ ដំណាក់កាលទី២ ឈានទៅដំណាក់កាល ទី៣វគ្គ៨នាក់ចុងក្រោយដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៦៣,៥គីឡូក្រាម លើសង្វៀន Tiffy Arena មានករណីកីឡាករវាយបំពានលក្ខន្តិកៈ ប៉ុន្តែត្រូវបានប្រធានវិនិច្ឆ័យអនុញ្ញាតឲ្យលោកអាជ្ញាកណ្តាលដេញកីឡាករ ចេង គា ចុះពីរេញនិងបង្គាប់ឲ្យលើកដៃកីឡាករ ថន វាសនាឈ្នះ និងបន្តការប្រកួតនៅ ជុំទី៣វគ្គ៨នាក់ ។
ចំពោះការប្រកួត រវាងកីឡាករ មាស សុជាតិ មកពីក្លិប ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យនិងកីឡាករ កុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធអាជ្ញាធរជាតិអាវុធ គីមី គឺ មាស សុជាតិ ឈ្នះកុយ ចាន់តូ ដោយ ពិន្ទុ យ៉ាងប្រផុតប្រផើយ ដូច្នេះកៅអីវគ្គវគ្គ៨នាក់ត្រូវបានទៅលើកីឡាករ មាស សុជាតិ ៕ សារីម

IMG-20170612-WA0053 - Copy

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print