សមត្ថកិច្ចប៉ុស្តិ៍ចោមចៅបង្ក្រាបក្រុមប្រើប្រាស់ថ្នាំញៀន និងមុខសញ្ញាកាច់សោរកម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ជាក្រុមប្រើប្រាស់ថ្នាំញៀន និងមុខសញ្ញាកាច់សោរកម៉ូតូត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួលគ្មានលេខផ្លូវបេតុងក្រោយការ៉ាស់សាំងតាសុខ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំ ពេញ ។

ជនសង្ស័យទី១ ឈ្មោះ  សួន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាអ្នកចម្រៀងតាមហាង ស្នាក់នៅភូមិថ្ម គោល សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២ ឈ្មោះ ជា រី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ធ្លាប់ចូលមណ្ឌលឳកាសខ្ញុំ៥ខែជាម្ចាស់បន្ទប់ ម្ចាស់សម្ភារៈ (ដែកកាច់) នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ទី៣ ឈ្មោះ ង្វាង យាំងវ៉ាង ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ រើសអេតចាយ ស្នាក់នៅភូមិ ថ្ម គោល សង្កាត់ចោមចៅ ។ ទី៤ ឈ្មោះ លន់ សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្រុកកំណើតភូមិ វាល ឃុំកណ្តាល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ទី៥ ឈ្មោះ  ជន រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ស្រុកកំណើតភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ  ខេត្តកណ្តាល ។
(សមត្ថកិច្ចបង្ក្រាបផ្ទាល់)ដកហូតដែកចុងស្រួវសំរាប់កាច់សោរក ម៉ូតូចំនួន១, សោរខ្សៀរចំនួន១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

IMG-20170612-WA00531 - Copy

សមត្ថកុច្ចបានអោយដឹងថានៅ មុនពេលកើតហេតុសមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ មកថា មានទីតាំងផ្ទះជួលមួយកន្លែងផ្លូវបេតុងក្រោយការ៉ាស់សាំងតាសុខ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ   សំងំប្រើប្រាស់ថ្នាំញៀនទើបកម្លាំងប៉ុស្តិ៍នគរបាលចោមចៅបានដាក់ការស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទីកើតហេតុកម្លាំងបានធ្វើការឆ្មក់ចូលទីតាំងខាងលើ ជាក់ស្តែងឃាត់បានមនុស្ស៥នាក់កំពុងសេពថ្នាំញៀនក្នុងនោះមានស្រីម្នាក់ ក្រោយមកសមត្ថកិច្ចបានឆែកឆេរ រកឃើញដែកសម្រាប់ធ្វើសកម្មភាពកាច់សោរកម៉ូតូ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

សូមបញ្ជាក់ឈ្មោះជា រី ភេទប្រុស អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងផ្តល់កន្លែងសេពថ្នាំញៀន ជាម្ចាស់សម្ភារៈ និងធ្លាប់ចូលមណ្ឌលឱកាសខ្ញុំ៥ខែ ។ បច្ចុប្បន្នជនសង្ស័យ ទាំង៥នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅកសាងឯកសារបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងអនុវត្តតាមនិតិវិធី ៕ សុខាសែនជ័យ

...

IMG-20170612-WA0053 - Copy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print