Xbox Xរបស់ក្រុមហ៊ុនMicrosoft មានតម្លៃចាប់ពី $ 499

ចែករំលែក៖

ក្រុមហ៊ុន Microsoftបានបង្ហាញក្បាលម៉ាសុីនហ្គេមXbox One Xថ្មីរបស់ខ្លួននៅលើឆាកនៅE3ក្នុងពេលថ្មីៗនេះ ។ ក្រុមហ៊ុនបានប្រកាសថានឹងដាក់លក់នៅក្នុងតម្លៃ$499 ។ ក្បាលម៉ាសុីនហ្គេមថ្មីនេះនឹងចេញនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងតម្លៃ$499 ដែលពិតជាមានតម្លៃលើស$ 100 ច្រើនជាងតម្លៃរបស់PlayStation 4 Pro ដែលជាដៃគូប្រកួតប្រជែងយ៉ាងសំខាន់របស់ខ្លួន ។ Xbox One X គឺមានអនុភាពនៅ 6 teraflops នៃអំណាចក្រាហ្វិកទល់នឹង 4.2 teraflops រកឃើញនៅលើ PlayStation 4 Pro ហើយវាក៏បានរួមបញ្ចូល Ultra HD Blu-ray driveផងដែរ ។
តម្លៃខុសគ្នា$ 100 នឹងជាចំណុចមួយនៅក្នុងការពិភាក្សាសម្រាប់អ្នកលេងហ្គេម ដែលចាប់អារម្មណ៍ទៅលើក្បាលម៉ាសុីនហ្គេមរបស់Microsoft និងSony ។ ក្រុមហ៊ុន Sony គ្រោងនឹងរៀបចំសន្និសីទកាសែតE3ផ្ទាល់របស់ខ្លួននៅ យប់ថ្ងៃស្អែក និងអាចធ្វើទៅបានក្រុមហ៊ុននេះប្រកាសពី PS4របស់ខ្លួនអាចចុះថ្លៃ ដើម្បីប្រណាំងនឹង Xbox One X របស់ Microsoft ៕ ហេង លក្ខិណាIMG-20170612-WA0053 - Copy


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print