ក្រុមហ៊ុន Microsoftបានបង្ហាញក្បាលម៉ាសុីនហ្គេមXbox One Xថ្មីរបស់ខ្លួននៅលើឆាកនៅE3ក្នុងពេលថ្មីៗនេះ ។ ក្រុមហ៊ុនបានប្រកាសថានឹងដាក់ លក់នៅក្នុងតម្លៃ$499 ។ ក្បាលម៉ាសុីនហ្គេមថ្មីនេះនឹងចេ ញនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងតម្លៃ$499 ដែលពិតជាមានតម្លៃលើស$ 100 ច្រើនជាងតម្លៃរបស់PlayStation 4 Pro ដែលជាដៃគូប្រកួតប្រជែងយ៉ាងសំខា ន់របស់ខ្លួន ។ Xbox One X គឺមានអនុភាពនៅ 6 teraflops នៃអំណាចក្រាហ្វិកទល់នឹង 4.2 teraflops រកឃើញនៅលើ PlayStation 4 Pro ហើយវាក៏បានរួមបញ្ចូល Ultra HD Blu-ray driveផងដែរ ។
តម្លៃខុសគ្នា$ 100 នឹងជាចំណុចមួយនៅក្នុងការពិភាក្សា សម្រាប់អ្នកលេងហ្គេម ដែលចាប់អា រម្មណ៍ទៅលើក្បាលម៉ាសុីនហ្គេ មរបស់Microsoft និងSony ។ ក្រុមហ៊ុន Sony គ្រោងនឹងរៀបចំសន្និសីទកាសែតE3ផ្ទាល់របស់ខ្លួននៅ យប់ថ្ងៃស្អែក និងអាចធ្វើទៅបានក្រុមហ៊ុននេះប្រកាសពី PS4របស់ខ្លួនអាចចុះថ្លៃ ដើម្បីប្រណាំ ងនឹង Xbox One X របស់ Microsoft ៕ ហេង លក្ខិណា