ម៉ូតូបើកបុកអ្នកថ្មើរជើងនៅខាងមុខហាងខារ៉ាអូខេឌីយ៉ាម៉ង់ផាលេសក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ម៉ូតូមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវលេខ២១B កាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចខាងមុខហាងខារ៉ាអូខេឌីយ៉ាម៉ង់ផាលេស ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

IMG-20151001-WA0001

ករណីនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នកថ្មើរជើងរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ និងមិត្តភ័ក្រដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរៀងៗខ្លួន ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីលេត ពណ៌ខ្មៅលាយប្រផេះ ពាក់ស្លាកលេខកណ្តាល1S-4761 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ រ៉ន ពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបម្រើការងារនៅក្នុងហាងខារ៉ាអូខេយីហោខាងលើ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រងរបួសធ្ងន់ត្រូវបានមិត្តរួមការងារដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកកែវសាន្ត ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីលេត បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈបើកដល់ចំណុចខាងលើបានជ្រុលទៅបុកស្ត្រីរងគ្រោះកំពុងដើរឆ្លងផ្លួវក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យម៉ូតូនិងស្ត្រីរង គ្រោះដួលបោកទៅលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសងខាងតែម្តង ។

បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕

IMG-20151001-WA0002

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print