កាច់កម៉ូតូបានសម្រេច ត្រូវម្ចាស់តាមទាន់ផ្តួលម៉ូតូចោលរត់យករួចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានទុកម៉ូតូក្បែរបន្ទប់ជួលចាក់សោរក ហើយចូលទៅក្នុងបន្ទប់បាត់ស្រាប់តែមានជនសង្ស័យ២នាក់បានមកធ្វើសកម្មភាពកាច់កម៉ូតូ ហើយបំរុងជិះចេញទៅក៏ត្រូវម្ចាស់ទាន់លោតមកវាយមួយដៃធ្វើអោយជនសង្ស័យផ្តួលម៉ូតូហើយដកកាំភ្លើងភ្ជុងជនរងគ្រោះរួចឡើងជិះម៉ូតូគេចខ្លួនបាត់ដោយមិនបានយកម៉ូតូរងគ្រោះទៅជាមួយទេ ។

image2 (1)

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះជូលមួយកន្លែង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសំដីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់បានទុកម៉ូតូនៅជាប់បន្ទប់ជួលដោយចាក់សោរកត្រឹមត្រូវ មួយសន្ទុះក្រោយមកស្រាប់តែមានលឺសំលេងឆ្កិសសោរ ភ្លាមនោះរូបគាត់ក៏ស្ទុះចេញពីបន្ទប់ស្រាប់តែបានឃើញជនសង្ស័យបញ្ឆេះម៉ូតូបំរុងជិះចេញទៅទើបគាត់ស្ទុះទៅវាយមួយដៃ បណ្តាលអោយជនសង្ស័យដួលម៉ូតូហើយដកកាំភ្លើងពីចង្កេះភ្ជុងរួបគាត់ ។

ជនរងគ្រោះបានបន្តថា ដោយឃើញជនសង្ស័យដកកាំភ្លើងភ្ជុងបែបនេះរួបគាត់ភ័យខ្លាចបាញ់ក៏រត់ចូលក្នុងបន្ទប់វិញ បន្ទាប់មកជនសង្ស័យក៏បានរត់ឡើងម៉ូតូមួយទៀតរត់ទៅបាត់ដោយមិនបានយកម៉ូតូជនរងគ្រោះទៅជាមួយទេ​ ។

ជនរងគ្រោះឈ្មោះទំ សុម៉ានិត ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិបាប៉ោង ស្រុកពាមរ ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស្កូពី ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ1FE 8648 ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីឲ្យសមត្ថកិច្ចងាយស្រួលកំណត់មុខសញ្ញាតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់ ៕

image3 (1)

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print