ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់រវាងរថយន្តហាយឡែនឌ័រ នឹងម៉ូតូហុងដាវ៉េវអីបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់បងប្អូនរងរបួសយ៉ាងធ្ងន់ កាលពីរវេលាម៉ោង៦នាទី១០យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នៅភូមិបុស្សឃុំមេសរថ្ងក ស្រុកចន្ទ្រា។
រថយន្តបង្កម៉ាកហាយឡែនឌ័រពណ័សរ ពាក់ស្លាកលេខ ភ្នំពេញ ២AG២០៣៦ អ្នកបើកបរឈ្មោះ ងិន សុតារា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ”ខពីរ”សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវអី គ្មានស្លាកលេខ បើកបរដោយឈ្មោះសុខ គារ ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ និងប្អូនស្រីរួមដំណើរឈ្មោះងិន ស្រីពេជ អាយុ៧ឆ្នាំ រងរបួសធ្ងន់ សន្លប់នៅនឹងកន្លែង អ្នកទាំងពីរមានទីលំនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នជនរងគ្រោះ២នាក់បងប្អូនសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូដើម្បីសង្គ្រោះ។
ចំពោះរថយន្តបង្ក និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុចន្ទ្រារង់ចាំការដោះស្រាយតាមច្បាប់ ៕
ដោយ៖ យឹម សុថាន