ហុងដាវ៉េវប្រលះជាមួយហុងដាឌ្រីមរបួសធ្ងន់២នាក់នៅស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសពីរនាក់បានរងរបួសធ្ងន់ទាំងសងខាងដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង៨និង២០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

12096159_408729905984402_3249434565996551725_n

សមត្ថកិច្ចនគបាលស្រុកស្វាយទាបបានអោយដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយបុរសម្នាក់ឈ្មោះ ម៉េត មាត អាយុ២៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង បានធ្វើដំណើរពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿន ខណៈនោះស្រាប់តែបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះពេជ្រ សានី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបើកបញ្រ្ចាស់ទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយដួលរណូករណែលទាំងមនុស្សនិងម៉ូតូតែម្ដង ។

ក្រោយមកសមត្ថកិច្ចនគរបាលក៏បានមកដល់និងលើកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះជីវិតព្រមទាំងអូសម៉ូតូទាំង២មកកាន់អធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយពេលក្រោយ ។

សមត្ថកិច្ចនគបាលបន្ថែមទៀតថាមូលហេតុដែលមានគ្រោះថា្នក់ចរាចរណ៍គឺបណ្ដាលមកពី ម៉ូតូម៉ាកហុងដាវ៉េវ បើកបរល្បឿនលឿននិងខ្វះ
ការប្រុងប្រយ័ត្ន ៕

12079611_408729922651067_1692632729100983711_n 12049338_408729882651071_1304790409404678403_n

...

ដោយ៖ ឃឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print