មន្ត្រី​នគរបាល​ខេត្តមណ្ឌលគិរី​ម្នាក់​ត្រូវ​ប្រពន្ធចុង​ជ្រុលដៃ​ចាក់បណ្តាលឲ្យស្លាប់

ចែករំលែក៖

​ខេត្តមណ្ឌលគិរី៖​ បុរស​ម្នាក់​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ត្រូវ​ប្រពន្ធចុង​ជ្រុលដៃ​ចាក់​មួយ​កាំបិត​ចិតបន្លែ​ត្រូវ​ចំ​ត្រង់​ពោះ​បណ្តាលឲ្យធ្លាយ​ពោះ​ ស្លាប់​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែកញ្ញា ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្ទះ​ជួល​ ឋិត​ក្នុងភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។​

Form Side

​ប្រភព​មួយ​ចំនួន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ឈ្លោះប្រកែក​គ្នា​ ក្នុង​ស្ថានភាព​ស្រវឹង​ទាំង​ពី​រនាក់​ ហើយ​ប្រពន្ធ​បាន​យក​កាំបិត​មក​ជន្ល​ធ្វើ​ជា​អារ​ដៃ​ខ្លួនឯង​ ឯ​ប្តី​ចេះ​តែ​ឃាត់​ ដោយ​ទាញ​ទៅ​ទាញ​មក ​ក៏​ជ្រុល​ចំពោះ​ប្តី​លេច​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ស្លាប់​ពេល​ដឹក​ចូល​ដល់​មន្ទីរពេទ្យ​ ។​

​លោក​វរសេនីយ៍ឯក​ សូ​ សុវណ្ណ​ ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ទូច​ចាន់​ហេង​ ភេទ​ ប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មុខរបរ​ មន្ត្រី​នគរបាល​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​។​ចំណែក​ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ​ មាស​ច​ន្ទ្រា​ អាយុ​ ២៦​ ឆ្នាំ​មាន​មុខរបរ​រកស៊ី​កោស​ជប់​ ម៉ាស្សា​។​

​បើ​តាម​ចំលើយ​របស់​ជនសង្ស័យ​ជា​ប្រពន្ធ​បាន​សារភាព​ថា​ ខ្លួន​បាន​យក​កាំបិត​បំរុង​ ចាក់​សំលាប់​ ខ្លួនឯង​ តែ​ជន​រង​គ្រោះ​បាន​ទៅ​ឃាត់ខ្លួន​ក៏​វាស​កាំបិត​បណ្តាល​អោយ​ត្រូវ​ប្តី​តែ​ម្តង​ទៅ​ខ្លួន​មិន​មាន​ចេតនា​ចាក់​ប្តី​ទេ​។​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការ​ខេត្ត​ដើម្បី​សាកសួរ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​។​ចំណែក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕​

20150930192904 20150930192909

...

ដោយ៖ ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print