រថយន្តកុងតឺន័របត់មិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងបណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗដោយសារតែរថយន្តកុងតឺន័ររបស់គ្រុមហ៊ុន ផែស្ងួត តេង ឡាយបើកបត់ចូលក្រុមហ៊ុនមិនប្រយ័ត្ន ។

image3

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវអូដឹមកប់ស្រូវ មុខក្រុមហ៊ុនផែស្ងួត តេងឡាយ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូហុងដាសេ១២៥ ពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1DG-3453 បើកដោយបុរសម្នាក់ឌុបនារី៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹម ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័ររបស់ក្រុងហ៊ុនផែស្ងួតតេង ឡាយ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ3A-5729 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា ហើយរថយន្តបានបត់ស្តាំចូលក្រុមហ៊ុនដោយមិនបានមើលក៏ជ្រុលកិនម៉ូតូបណ្តាលអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល៤នាក់ ចំណែកម៉ូតូត្រូវរថយន្តកិនចំពីលើរងការខូចខាតយ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង យក​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

image5 image4 image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print