កម្លាំង​អាវុធហត្ថ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ធ្លាប់​ជាប់​ពន្ធនាគារ​៣​លើក​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​គ្រឿងញៀន​ចំនួន​២​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​៣​លើក​មក​ហើយ ​បាន​មក​បន្ត​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១១​និង​១០​ទី​យប់​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្ត​ បន្ទាយ​មាន​ជ័យ​ ។ ​

IMG_5933

កម្លាំង​អាវុធ​បង្ក្រាប​ជនសង្ស័យ​សមត្ថកិច្ច​ឆែកឆេរ​ដកហូត​បាន​ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​ទឹក​ក​ចំនួន​១​កូន​ថង់​ស្មើ​និង​១.៥១​ក្រាម​ និង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​WY​ ចំនួន​២៥២​គ្រាប់​ និង​ដកហូត​មធ្យោបាយ​ម៉ូតូ​១​គ្រឿង​សម្រាប់​ធ្វើ​សកម្មភាព​ផង​ដែរ​។​ ​

ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ ១,​ប៊ុ​ន​ ស៊ី​ណាត​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ខេត្ត​ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​៣​លើក​មក​ហើយ​ជាប់​ពាក់ព័ន្ធ​និង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​និង​២,​ឈ្មោះ​ រិ​ន​ តៃ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ងំ​បិ​ល​ សង្កាត់​អូរ​ងំ​បិ​ល​ ក្រុង​សិរី​សោភ័ណ​។​ ​

លោក​វរសេនីយ៍ឯក​ ស​ ប៊ុ​ន​សឿង​ មេ​បញ្ជា្ក​ការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​បន្ទុក​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កម្លាំង​អាវុធហត្ថ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដោយ​មានការ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ម៉ឺ​ម៉ាត់​ ជា​ពិសេស​ទៅ​លើ​មុខសញ្ញា​ចេញពី​ពន្ធនាគារ​ឈ្មោះ​ ប៊ុ​ន​ ស៊ី​ណាត​ ដែល​ជា​មុខសញ្ញា​នៅ​ត​បន្ត​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់​។​ ទន្ទឹម​នោះ​សមត្ថកិច្ច​បានឃើញ​ពួក​គេ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់​ជាក់ស្តែង​សមត្ថកិច្ច​ឈាន​ដល់​ការ​បង្ក្រាប​បាន​ពួក​គេ​ទាំង​២​នាក់​តែ​ម្តង​។​ ​

លោក​មេបញ្ជាការ​រង​បាន​បន្ត​ទៀត​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ពួក​គេ​មិន​ឆ្លើយ​សារភាព​ នោះ​ឡើយ​ ក៏​ប៉ុន្តែ​ផ្អែក​តាម​ការ​បង្ក្រាប​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ជាក់ស្តែង​ សម្រាប់​ដាក់បន្ទុក​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​៕

IMG_5934

...

ដោយ៖ ​សំ​ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print