ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​មិន​មានការ​ប្រុង​ប្រយ័ត្ន​ជ្រុលបុក​បង្គោល​ភ្លើង​រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​បើករថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​ធ្លា​ក់អំ​ពូ​ល​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ ​ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។

Screenshot (154)

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម​នួ​យ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា​ ព​ណ៍​កណ្តុរ​ប្រ​ម៉េះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2​ –​ R-4879​ បើកបរ​ដោយ​បុរស​ម្នាក់​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ​ បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​មិន​បាន​ប្រុង​ប្រយ័ត្ន​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​បាត់បង់​ម្ចាស់​ការ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​ ធ្លា​ក់អំ​ពូ​ល​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ​ ចំណែក​រថយន្ត​រងា​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ចំណែក​អ្នក​បើករថយន្ត​មិន​ មាន​រង​របួស​នោះ​ទេ​ ដោយសារ​តែ​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ ។​

តាម​សមត្ថកិច្ច​អោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ កើតឡើង​បណ្តាល​មក​ពី​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ពេល​កំពុង​បើកបរ​ និង​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាត់បង់​ម្ចាស់​ការ​ មិន​គោរព​ច្បាប់​ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​កើត​ឡើ​ជាយថាហេតុ​ សមត្ថកិច្ច​បន្ត​ថា​ សំណាងល្អ​ដែរ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពុំ​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​ន​ណា​ម្នាក់​នោះ​ និង​អ្នក​ដ៏​ទៃ​ គ្រាន់តែ​ខាតបង់​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ ។​

​ក្រោយ​ពេល​កើតហេតុ​រួច​មក​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ និង​បាន​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែង​កើត​ហេរ​តុ​ផង​ដែរ​ ហើយ​និង​បាន​ធ្វើការ​សហការ​ជាមួយ​និង​នគរបាល​ជំនាញ​មក​ធ្វើការ​វាស់វែង​ រួច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​ទៅ​តាម​ផ្លូវច្បាប់​ ៕​

Screenshot (153) Screenshot (151)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print