ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​គ្នា​បញ្ច្រាស់ទិស​ចរាច​ណ៍​តាម​ផ្លូវ​សាធារណៈ​កៀរ​រថយន្ត​បែក​កញ្ចក់​ និង​កោស​ថ្នាំ​រង​ការ​ខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុម​ក្មេង​ទំនើង​២​ក្រុម​ មាន​គ្នា​ប្រមាណ​ជា​ជិត​១០​នាក់​ បាន​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​ ប្រដេញ​គ្នា​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ល្បឿន​យ៉ាង​លឿន​បង្ក​ការ​ភ្ញាក់ផ្អើល​ ទាំង​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ និង​នាំ​គ្នា​ជិះ​ម៉ូតូ​បញ្ច្រាស​ ទិស​ចរាចរណ៍​ផង​នោះ​ បាន​គៀរ​រថយន្ត​ស៊ី​អវី​បណ្តាល​អោយ​បែក​កញ្ចក់​ និង​កោស​ថ្នាំ​ពី​ចំហៀង​រង​ការ​ខូចខាត​ ។​

Screenshot (161)

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​២០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​ ១​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ស្ថិត​ក្នុង​សង្កាត់​បឹង​រ៉ាំ​ង​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ព​ត៌​មាន​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ ស៊ី​អវី​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-0909​ បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​ក្មេង​ទំនើង​២​ក្រុម​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​មាន​គ្នា​ទាំងប្រុស​ទាំងស្រី​ប្រមាណ​១០​នាក់​ បាន​ជិះ​ប្រដេញ​គ្នា​ តាម​ផ្លូវ​សាធារណៈ​ក្នុង​ល្បឿន​យ៉ាង​លឿន​ បង្ក​ការ​ភ្ញាក់ផ្អើល​និ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​គៀរ​រថយន្ត​ស៊ី​អវី​បែក​កញ្ចក់​ និង​កោស​ថ្នាំ​ពី​ជំ​ហៀ​ង​រថយន្ត​រង​ការ​ខូចខាត​ ហើយ​ពួក​គេ​ក៏​បាន​ដួល​ម៉ូតូ​រង​របួស​បន្តិចបន្តួច​ ។​

ប្រភព​បន្ត​ថា​ ក្រោយមក​ភាគី​ខាង​ជន​បង្ក​មាន​គ្នីគ្នា​ច្រើន​ បាន​នាំ​គ្នា​ស្រែក​សំឡុត​អ្នកបើកបរ​រថយន្ត ដោយ​មិន​ព្រម​ទទួលខុសត្រូវ​រហូត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​ ។​ បន្ទាប់​ពី​ធ្វើការ​ច​ចា​គ្នា​បាន​មួយ​ស្រមក​ពួក​គេ​ក៏​បាន​ចេញ​សង​នូវ​ថ្លៃ​ ខូចខាត​រថយន្ត​ចំនួន​៦​ម៉ឺន​រៀល​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​និង​នាំ​ឱ្យ​អ្នកដំណើរ​ជា​ច្រើន​នាក់​ខឹងសម្បារ​ និង​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ គឺ​ដោយសារ​តែ​មាន​នារី​ម្នាក់​បាន​គប់​លុយ​ទៅ​ឱ្យ​ម្ចាស់​រថយន្ត​ និង​ថែម​ទាំង​ បាន​យក​ម្រាមជើង​គៀប​លុយ​ ហាក់ដូចជា​មើលងាយ​ដល់​លុយ​រៀល​ និង​ម្ចាស់​រថយន្ត​ដែល​ជា​មនុស្ស​ចាស់​ ។​ ដោយ​មើល​ឃើ​​ញ​ពី​កាយវិការ​ឈ្លើយ​ដូច្នេះ​នាំ​ឱ្យ​ម្ចាស់​រថយន្ត​មិន​ព្រមយក​លុយ​នោះ​ និង​អ្នកដំណើរ​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ រហូត​មានការ​ប្រតាយប្រតប់​ដើម្បី​ឃាត់​នារី​ទំនើង​ម្នាក់​នោះ​ឱ្យ​សមត្ថកិច្ច​ ប៉ុន្តែ​ត្រូវ​បាន​នាង​រត់​គេ​ខ្លួន​បាត់​ ។​ ​

​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ម្ចាស់​ម៉ូតូ​បាន​សុំ​អង្វរ​ម្ចាស់​រថយន្ត​ ដោយសារ​តែ​គេ​និង​នារី​ម្នាក់​នោះ​ជា​មនុស្ស​ទើបតែ​ស្គាល់គ្នា​ ក៏​បាន​ចេញ​សង​នូវ​ថ្លៃ​ខូចខាត​ចំនួន​៤៥​ដុល្លារ​ បញ្ចប់រឿង​ ចំណែក​ម្ចាស់​រថយន្ត​ដែល​ជា​អ្នក​រង​គ្រោះ​ក៏​ព្រម​ទទួល​ព្រោះ​មិន​ចង់​មានរឿង​វែង​ ឆ្ងាយ​រំខាន​ដល់​សមត្ថកិច្ច​ ៕​

Screenshot (159) Screenshot (160) Screenshot (157)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print