អ្វី​ដែល​រុ​ស្ស៊ី​អាច​គំរាម​លោក​ខាងលិច​និង​ណា​តូ​បាន​នា​ពេល​នេះ​គឺ​អាវុធ​បរមាណូ

ចែករំលែក៖

ប្រភព​ព័ត៌មាន​បរទេស​ Value​ Walk​ បាន​ផ្សព្វផ្សាយ​ថា​ ប្រទេស​រុ​ស្ស៊ី​បាន​ គំរាម​ប្រើប្រាស់​នុយក្លេអ៊ែរ​ដើម្បី​វាយ​ ប្រហារ​ប្រឆាំង​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​ ប្រសិនបើ​កងកម្លាំង​អង្គការ​ណា​តូប​ញ្ជូ​ន​កងទ័ព​បន្ថែម​ទៀត​ចូល​ទៅ​កាន់​ប្រទេស​ តំបន់​បាល់​ទិ​ក​ ឬ​ប៉ុនប៉ង​រំដោះ​តំបន់​ គ្រី​មៀ​ដាក់​ទៅ​ក្នុង​ក្រោម​ដែន​អធិប​ តេ​យ្យ​របស់​អ៊ុយ​ក្រែ​ន​វិញ​នោះ​ ។​

russia-army-2015

​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​ធ្វើ​ឡើង​ដោយ​បិទទ្វារ​រវាង​ក្រុម​ស៊ើបការណ៍​សម្ងាត់​ នៅ​ក្នុង​ទីក្រុង​ Torgau,​ Saxony​ ប្រទេស​ អា​ល្លឺ​ម៉​ង់​កាលពី​ខែ​មុន​មក​ មាន​សេចក្ដី​ រាយការណ៍​ថា​ ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ នឹង​ត្រួតពិនិត្យ​យ៉ាង​ប្រុង​ ប្រយ័ត្ន​រាល់​សកម្មភាព​របស់​កម្លាំង​អង្គការ​ណា​តូ​នៅ​ក្នុង​ការ​ប៉ុនប៉ង​ណាមួយ​ ដើម្បី​រំដោះ​តំបន់​គ្រី​មៀ​ឱ្យទៅ​អ៊ុយ​ក្រែ​ន​ឬ​ការ​ប្រមូលផ្ដុំ​កងទ័ព​នៅ​ក្នុង​តំបន់​បាល់​ ទិ​ក​នោះ​ថា​ ជា​ការ​ប្រកាសសង្គ្រាម​ ហើយ​លោក​បាន​គំរាម​ឆ្លើយ​តប​ឱ្យ​បាន​ស័ក្ដិសម​បំផុត​ ក្នុង​នោះ​មាន​ទាំង​ការ​ ប្រើ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​ ប្រសិនបើ​ ចាំបាច់​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ The​ Times​ បាន​ ផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ​ដោយ​ យោង​ទៅ​លើ​កំណត់ហេតុ​កិច្ចប្រជុំ​មួយ​ច្បាប់​ដែល​ធ្វើ​ឡើង​រវាង​អា​មេ​រិ​ក​នឹង​ ក្រុម​ Elbe​ Group​ ។​ កំណត់​ហេតុនេះ​ បាន​គូសបញ្ជាក់​ថា​ ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ កំពុង​មាន​ផែន​ ការ​ធ្វើ​ឱ្យ​តំបន់​បាល់​ទិ​ក​ជ្រួលច្របល់​ ចលាចល​ដើម្បី​តតាំង​ប្រយុទ្ធ​ រុញច្រាន​ កម្លាំង​អង្គការ​ណា​តូ​ដែល​បាន​សន្យា​ថា​ នឹង​ជួយ​ការពារ​បណ្ដា​ប្រទេស​គាំទ្រ​លោក​ ខាងលិច​ ឱ្យ​រួច​ផុត​ពី​ការ​វាតទី​របស់​រុ​ស្ស៊ី​។​ តាម​កំណត់ហេតុ​ដដែល​បន្ដ​ថា​ ផែនការ​ ធ្វើ​ឱ្យ​អ​ស្ថិរភាព​នោះ​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ទទួល​បាន​ផលប្រយោជន៍​ខ្លាំង​ជាង​នៅ​តំបន់​ភាគ​ ខាងកើត​អ៊ុយ​ក្រែ​ន​ទៅ​ទៀត​។​ ភាគ​ខាង​ កើត​អ៊ុយ​ក្រែ​ន​មាន​អ្នកគាំទ្រ​រុ​ស្ស៊ី​ និង​ និយាយ​ភាសា​រុ​ស្ស៊ី​តិចតួច​ជាង​នៅ​តំបន់​ បាល់​ទិ​ក​ ជា​ពិសេស​ប្រទេស​៣​គឺ​ ឡា​ត់​ វៀ​ លី​ត​ធូ​នៀ​ និង​អ៊ី​ស្ដូ​នៀ​ ប្រទេស​ទាំង​ បី​នេះ​មាន​ពលរដ្ឋ​និយាយ​ភាសា​រុ​ស្ស៊ី​ភាគ​ ច្រើន​ ហើយ​ប្រសិនបើ​អ​ស្ថិរភាព​កើត​ ឡើង​នោះ​រុ​ស្ស៊ី​នឹង​ក្ដោប​ក្ដាប់​ប្រទេស​ទាំង​ នេះ​បាន​យ៉ាង​ងាយស្រួល​ ។​

​ប្រភព​បន្ដ​ថា​ យុទ្ធសាស្ដ្រ​ដែល​រុ​ស្ស៊ី​ ធ្វើ​ទៅ​លើ​ប្រទេស​ទាំង​៣​នៅ​តំបន់​បាល់​ ទិ​ក​នោះ​គឺ​ ដូច​ទៅ​នឹង​យុទ្ធសាស្ដ្រ​ដែល​ បាន​ធ្វើ​ទៅ​លើ​តំបន់​គ្រី​មៀ​ ហើយ​ដែល​ រុ​ស្ស៊ី​បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​ផែនទី​ឱ្យ​ស្ថិត​ក្រោម​ដែន​អធិបតេយ្យ​របស់​ខ្លួន​ កាលពី​ឆ្នាំ​២០១៤​ បន្ទាប់​ពី​ផែនការ​បាន​ សម្រេច​ជោគជ័យ​មួយ​រយ​ភាគរយ​មក​។​ នៅ​ក្នុង​បទ​សម្ភា​ន៍​មួយ​បន្ទាប់​ពី​ដាក់​ បញ្ចូល​តំបន់​គ្រី​មៀ​ឱ្យ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​រុ​ស្ស៊ី​មក​ លោក​ ពូ​ទី​ន​ បាន​ទទួល​ ស្គាល់​ថា​ លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ទ័ព​ ប្រតិបត្ដិការ​តាម​ផែនការ​ដើម្បី​គ្រប់​ គ្រង​តំបន់​គ្រី​មៀ​។​ នៅ​ពេល​សួរ​ថា​ តើ​ លោក​មាន​ផែនការ​ប្រើប្រាស់​កម្លាំង​កងទ័ព​អាវុធ​នុយក្លេអ៊ែរ​ដែរ​ឬ​យ៉ាងណា​នោះ​ លោកពូ​ទី​ន​បាន​សារភាព​ថា​ “​យើង​ពិត​ ជា​ត្រៀម​អាវុធ​នុយក្លេអ៊ែរ​ប្រាកដ​មែន​”​។​

កំណត់ហេតុ​ដដែល​បាន​បន្ដ​ទៀត​ថា​ ក្រុម​ ជំនាញ​សន្ដិសុខ​រុ​ស្ស៊ី​បាន​យល់​ដឹង​ និង​ គិត​ថា​ អា​មេ​រិ​ក​មាន​គម្រោង​កម្ទេច​ ប្រទេស​របស់​ពួក​គេ​ទោះ​នៅ​ក្នុង​តម្លៃ​ ណា​ក៏​ដោយ​។​ នៅ​ក្នុង​សេណា​រី​យោ​នេះ​ អា​មេ​រិ​ក​គួរតែ​យល់​ដឹង​ពី​គ្រោះថ្នាក់​ ដែល​កើតឡើង​ជាយថាហេតុ​។​ នេះ​បើ​ យោង​តាម​កំណត់ហេតុ​ដដែល​។​ បញ្ហា​ នៅ​អ៊ុយ​ក្រែ​ន​ និង​ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​រដ្ឋ​ មិន​បាន​ធ្វើ​ឱ្យ​វិមាន​ក្រឹម​ឡាំង​ ព្រួយ​ បារម្ភ​នោះ​ទេ​ ប៉ុន្ដែ​ការ​វាយប្រហារ​ ដើម្បី​ធនធាន​នៅ​ក្នុង​តំបន់​អាក់​ទិ​ក​វិញ​ទេ​ ទើប​ជា​រឿង​សំខាន់​។​

កាលពី​ប៉ុន្មាន​ថ្ងៃ​ មុន​នេះ​មានការ​ផ្សព្វ​ផ្សាយ​ថា​ រុ​ស្ស៊ី​បាន​ ងាក​ទៅ​រក​តំបន​អាក់​ទិ​កដោយ​បញ្ជា​ឱ្យ​ កងទ័ព​មាន​វត្ដ​មាននៅ​ទីនោះ​កាន់តែ​ ច្រើន​ឡើង​ថែម​ទៀត​។​ វត្ដមាន​របស់​ កងទ័ព​ទាំងនេះ​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ផង​ដែរ​។​ អា​មេ​រិ​កបាន​បញ្ជូន​យុទ្ធោបករណ៍​ធុន​ ធ្ងន់​១២០​គ្រឿង​ឆ្ពោះទៅ​កាន់​ប្រទេស​តំបន់​ បាល់​ទិ​ក​ក្នុង​គោលដៅ​ការពារ​ការ​ឈ្លានពាន​ពី​រុ​ស្ស៊ី​ទៅ​លើ​ប្រទេស​ក្នុង​តំបន់​បាល់​ទិ​ក​ ក៏​ដូច​រារាំង​មិន​ឱ្យ​លោក​ ពូ​ទី​ន​ វាត​ ទី​បន្ថែម​ទៀត​ចូល​សហគមន៍​អឺរ៉ុប​។​

អគ្គលេខាធិការ​អង្គការ​ណា​តូ​បាន​ថ្លែង​ថា​ យន្ដហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​ហោះហើរ​នៅ​ព្រំដែន​តំបន់​បាល់​ទិ​ក​ជាង​៤០០​លើក​នៅ​ ក្នុង​ឆ្នាំ​២០១៤​។​ កន្លង​មក​កងទ័ព​ណា​តូ​ បាន​ធ្វើ​សមយុទ្ធ​នៅ​ប្រទេស​ឡា​ត់វៀ​ក៏​ ដូច​ជា​ជួយ​ហ្វឹកហ្វឺន​យុទ្ធសាស្ដ្រ​ប្រយុទ្ធ​ ការពារ​ខ្លួន​ និង​បាញ់​រំដោះ​ផង​ដែរ​ ដល់​ កងទ័ព​ឡា​ត់វៀ​។​ ក្នុង​ឆ្នាំ​២០១៤​ ណា​តូ​ បាន​ធ្វើ​សមយុទ្ធ​ជិត​២០០​លើក​ ហើយ​ ដែល​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក​ Jens​ Stoltenberg​ បាន​បញ្ជាក់​ថា​ ការ​ ធ្វើ​សមយុទ្ធ​ទាំងនោះ​នឹង​បន្ដ​ធ្វើ​ឡើង​នៅ​ ពេល​ខាង​មុខ​ទៀត​។​ អ្នកនាំពាក្យ​ស្ថានទូត​ អា​មេ​រិ​ក​ប្រចាំ​នៅ​ប៉ូ​ឡូញ​បាន​ថ្លែង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៥​ ការ​ដាក់​ពង្រាយ​កង​ ទ័ព​អា​មេ​រិ​ក​នៅ​ប៉ូ​ឡូញ​ និង​នៅ​តំបន់​ បាល់​ទិ​ក​មានការ​កើនឡើង​។​

រុ​ស្ស៊ី​បាន​ ដាក់​បញ្ចូល​តំបន់​គ្រី​មៀ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​កាលពី​ ខែមីនា​ ឆ្នាំ​ ២០១៤​ ជា​ហេតុ​នាំ​ឱ្យ​មាន​ជម្លោះ​ន​យោ​ បា​យ​ហែកហួរ​គ្នា​កើតឡើង​ក្រោយ​សង្គ្រាម​ ត្រជាក់​ផុតរលត់​។​ ស្ថានការណ៍​តានតឹង​ កាន់តែ​ស្រួចស្រាល់​ថែម​ទៀត​នៅ​ពេល​ រុ​ស្ស៊ី​ឈ្លានពាន​តំបន់​ភាគ​ខាងកើត​អ៊ុយ​ ក្រែ​ន​ដែល​សម្លាប់​មនុស្ស​ជាង​៦​ពាន់​ នាក់​។​ រដ្ឋាភិបាល​លោក​ អូ​បា​ម៉ា​ នៅ​តែ​ ពិចារណា​ដាក់​កងទ័ព​ឱ្យ​ឈរជើង​នៅ​អ៊ុយ​ក្រែ​ន​ បើ​ទោះបី​មាន​កិច្ចព្រមព្រៀង​ឈប់​ បាញ់​រវាង​ក្រុម​បះបោរ​គាំទ្រ​រុ​ស្ស៊ី​នឹង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ទីក្រុង​Minsk​ ប្រទេស​ប៉េ​ឡា​រូស​យ៉ាងណា​ក៏​ដោយ​។​ លោក​ Dmitry​ Peskov​ អ្នកនាំពាក្យ​ ប្រធានាធិបតី​ ពូ​ទី​ន​ បាន​ហៅ​ព័ត៌មាន​ ផ្សព្វផ្សាយ​ដែល​ថា​ វិមាន​ក្រឹម​ឡាំង​ គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះ​ជា​រឿង​មិន​ពិត​។​ ពួក​គេ​បំភ្លៃ​ព័ត៌មាន​នេះ​ឡើង​ ដើម្បី​បង្ខូច​កេរ្ដិ៍ឈ្មោះ​រុ​ស្ស៊ី​ ៕

dfrgd etwe

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print