អ៊ី​រ៉​ង់​ប្ដឹង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ពី​គ្រោះថ្នាក់​ប្រជ្រៀត​ជាន់​លើ​គ្នា​សម្លាប់​មនុស្ស​យ៉ាងច្រើន​នៅ​ព្រះ​វិហា​ Mecca

ចែករំលែក៖

អ៊ី​រ៉​ង់​ប្រកាស​ថា​នឹង​ប្ដឹង​ប្រទេស​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​ដែល​មិន​បាន​ធានា​សុវត្ថិភាព​ដល់​សាសនិក​មក​ពី​ជុំវិញ​ពិភពលោក​ ចូលរួម​ដង្ហែ​ក្បួនព្យុហយាត្រា​ Hajj​ ទៅ​ កាន់​ព្រះ​វិហា​រំ​ចេ​ចា​ក្នុង​នោះ​មាន​ជន​ ជាតិ​អ៊ី​រ៉​ង់​ជា​ច្រើន​នាក់​ដែល​បាន​ស្លាប់​នៅ​ ក្នុង​ហេតុការណ៍​ខាងលើ​។​ ​

mecca

កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ អ្នកនាំពាក្យ​ រដ្ឋាភិបាល​អ៊ី​រ៉​ង់​លោក​ Mohammad​ Baqer​ Nobakht​ បញ្ជាក់​ថា​ រដ្ឋាភិបាល​ ទីក្រុង​តេ​អេ​រ៉​ង់​និង​ប្ដឹង​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តទៅ​តាម​ផ្លូវច្បាប់​អន្ដរជាតិ​ ។​ មេដឹកនាំ​អ៊ី​រ៉​ង់​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​ថា​ អ៊ី​រ៉​ង់​នឹង​ខិតខំ​អស់ពី​សមត្ថភាព​ក្នុង​ការ​ ការពារ​សិទ្ធិ​របស់​អ្នក​ដែល​ចូលរួម​ពិធី​ ដង្ហែ​ក្បួនព្យុហយាត្រា​ Hajj​ ។​ ពលរដ្ឋ​ អ៊ី​រ៉​ង់​មាន​រហូត​ដល់​ទៅ​៣២៩​នាក់​បាន​ ស្លាប់​២៨​នាក់​ទៀត​របួស​និង​២៤៨​នាក់​ ទៀត​បាន​បាត់​ខ្លួន​ ។​ ​

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​នៅ​ក្នុង​ កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​សភា​ ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​សម្រេច​បង្កើត​ គណៈកម្មការ​ Hajj​ ដើម្បី​ស្រាវជ្រាវ​ ហេតុការណ៍​ប្រជ្រៀត​ជាន់​លើ​គ្នា​ខាងលើ​សម្លាប់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៦៤​នាក់​ ។​ តំណាងរាស្ដ្រ​នី​ហ្សេ​រី​យ៉ា​បាន​ជំរុញ​ឱ្យ​ ក្រុម​អ្នកស៊ើប​អង្កេត​សហការ​ជាមួយរ​ដ្ឋា​ ភិ​បាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដើម្បី​បញ្ជាក់​ពី​ តួលេខ​អ្នក​ស្លាប់​និង​រង​របួស​នៅ​ក្នុង​ហេតុ​ ការណ៍​ខាងលើ​។​ ​

តំណាងរាស្ដ្រ​លោក​ Gbenga​ Asha​ ថា​ ដែល​ទើបតែ​វិល​ត្រឡប់​ពី​ប្រទេស​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បញ្ជាក់​ថា​ ចំនួន​ពលរដ្ឋ​ នី​ហ្សេ​រី​យ៉ា​ស្លាប់​អាច​នឹង​កើនឡើង​ខ្ពស់​ ជាង​នេះ​ ។​ លោក​ក៏​បាន​ថ្កោលទោស​ ដល់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​ មិន​បាន​ធានា​សុវត្ថិភាព​ជូន​អ្នកចូលរួម​ធ្វើ​ព្យុហយាត្រា​ ។​ លោក​បន្ដ​ទៀត​ថា​ ក្នុង​ពេល​ហេតុការណ៍​ខាងលើ​បាន​កើត​ ឡើង​មាន​តែ​ច្រក​ទ្វារ​មួយ​ប៉ុណ្ណោះ​ដែល​បាន​បើក​ក្នុង​ចំណោម​ច្រក​ទ្វារ​សម្រាប់​ចាកចេញ​ទាំង​១០​។​ ​

ហេតុការណ៍​ខាងលើ​បាន​ធ្វើ​ឱ្យ​មាន​ ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​អ៊ី​រ៉​ង់​និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។​កន្លង​មក​ថ្មីៗ​មេ​ដឹក​ នាំ​ជាន់ខ្ពស់​អ៊ី​រ៉​ង់​លោក​ Ali​ Khamenei​ មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​ស្នើ​ដល់​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​ត្រូវ​តែ​សុំ​ទោស​ពី​ហេតុការណ៍​ ប្រជ្រៀត​ជាន់​គ្នា​នៅ​ព្រះ​វិហារ​ Mecca​ ។​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​រៀបចំ​មិន​បាន​ល្អ​គ្មាន​ សុវត្ថិភាព​ចំណុច​ទាំងនោះ​តើ​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ពិធី​ព្យុហ​យា​ប្រចាំឆ្នាំ​ដែរ​ឬទេ​?” ​

រដ្ឋមន្ដ្រី​ការ​បរទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ លោក​ Adel​ Al​ Jubeir​ បញ្ជាក់​ថា​ អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​តែងតែ​យកចិត្ដទុកដាក់​ធានា​ ដល់​សុវត្ថិភាព​អ្នកចូលរួម​ធ្វើ​ពិធី​ព្យុហយាត្រា​ទៅ​កាន់​ព្រះ​វិហារ​ Mecca​ ។​ប៉ុន្ដែ​ អ៊ី​រ៉​ង់​បាន​ប្រើប្រាស់​សកម្មភាព​ខាងលើ​ ដូច​ជា​កូនអុក​នយោបាយ​សម្រាប់​វាយ​ ប្រហារ​ទៅ​លើ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ។​ ​

រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​លោក​ Khalid​ Al​ Falih​ បញ្ជាក់​ថា​ ក្រុម​សន្ដិសុខ​កំពុង​តែ​ស្រាវ​ ជ្រាវ​ហេតុការណ៍​ខាងលើ​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​មូលហេតុ​បង្ក​ឱ្យ​មានការ​ប្រជ្រៀត​ជាន់​គ្នា​កើតឡើង​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print