តារា​សម្តែង​ និង​កំប្លែង​ល្បីៗ​នឹង​សម្តែង​រួម​គ្នា​ក្នុង​រឿង​ “​ល្មមៗ​បាន​ហើយ​!”

ចែករំលែក៖

​ភ្នំពេញ​៖​ ខ្សែភាពយន្ត​ខ្នាត​ធំ​ទី​២​របស់​ផលិតកម្ម​“​ភី​សុ​គ​ន្ធី​”​រឿង​ “​ល្មមៗ​បាន​ហើយ​!”​ នឹង​មាន​វត្តមាន​តារា​កំប្លែង​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ សម្តែង​រួម​គ្នា​។​ការ​បង្ហាញមុខ​តារា​សម្តែង​ តារា​កំប្លែង​ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ខែកញ្ញា​ នេះ​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​នៅ​ទីស្នាក់ការ​ផលិតកម្ម​នា​បុរី​ប៉េង​ហួត​ បឹង​ស្នោ​ខណ្ឌ​ច្បារ​អំពៅ​។​

IMG_0324

​តារា​សម្តែង​និង​តារា​កំប្លែង​ដែល​នឹង​មាន​វត្តមាន​សម្តែង​រួម​គ្នា​ក្នុង​ខ្សែភាពយន្ត​ខាងលើ​មាន​ដូច​ជា​នាយ​គ្រឿន​កញ្ញា​ ម៉ាក​ សែន​សូ​នី​តា​ នាយ​ខ្ជិ​ប​ នាយ​តាក់ស៊ី​ នាយ​ចឺម​ នាង​អ៊ី​ត​ នាង​ភី​ម​ កញ្ញា​ នី​ឡា​ នាយ​តេ​ឡេ​ នាងនួន​ នាយ​ស្មាញ​ អ្នកស្រី​សួង​ សុ​គ​ន្ធា​ កុមា​រ៉ា​ឃ្លៀច​ កុមារី​ធា​រ៉ា​ និង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។​

​អ្នកស្រី​ប៉ុ​ល​ពិសី​អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​ជើង​ចាស់​ បាន​បញ្ជាក់​ថា​ខ្សែភាពយន្ត​”​ល្មៗ​បាន​ហើយ​!”​ គឺជា​ខ្សែភាពយន្ត​បែប​កំប្លែង​ប៉ុន្តែ​មាន​ដោយ​ទស្សនៈ​អប់រំ​ច្រើន​ពិសេស​គឺ​ការ​ផឹកស្រា​លេងល្បែង​ស៊ីសង​ជាដើម​។​ផលិតករ​ដែល​ធ្លាប់​ប្រឡូក​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​ចាប់តាំងពី​ឆ្នាំ​១៩៩១​រូប​នេះ​បន្ត​ថា​កា​រវិ​វត្ត​ស្នាដៃ​ឲ្យ​ត្រូវ​ទៅ​តាម​ចិត្ត​អ្នក​ទស្សនា​និង​សម័យកាល​នីមួយ​រួម​ទាំង​ការ​អប់រំ​ស៊ីជម្រៅ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​។​អ្វី​ដែល​អ្នកស្រី​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ផលិត​ខណៈ​ដែល​ក្រសួង​ព័ត៌មាន​ប្រកាស​ឲ្យ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ផ្អាក​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​និង​កម្មវិធី​បរទេស​នៅ​ម៉ោង​ពិសេស​។​

​អ្នកស្រី​ សួង​ ធី​ចាងហ្វាង​ផលិតកម្ម​ភី​សុ​គ​ន្ធី​បាន​បញ្ជាក់​ថា​ រឿង​”​ល្មមៗ​បាន​ហើយ​!”​នេះ​គឺជា​ខ្សែភាពយន្ត​ទី​២​ដែល​ផលិតកម្ម​របស់​អ្នកស្រី​គ្រោង​ចេញ​ថត​នៅ​ថ្ងៃ​ទី​១៤​តុលា​នេះ​បន្ទាប់​ពី​បញ្ចប់​ការ​ផលិត​ខ្សែភាពយន្ត​ទី​១​រឿង​ “​បេះដូង​កូ​ពី​”​កាលពី​ថ្មីៗ​នេះ​។​ អ្នកស្រី​បន្ត​ថា​ ដោយសារ​តែ​វា​គឺជា​ខ្សែភាពយន្ត​បែប​កំប្លែង​និង​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ទើប​អ្នកស្រី​អញ្ជើញ​សិល្បករ​ភាគច្រើន​ជាតា​រា​កំប្លែង​។​ អ្នកស្រី​នៅ​មិន​ទាន់​អាច​កំណត់​បាន​អំពី​ពេលវេលា​និង​ថវិកា​នៃ​ការ​ផលិត​ខ្សែភាពយន្ត​នេះ​អ​នៅឡើយ​ព្រោះ​ទាំង​ពេលវេលា​ និង​ការ​ចំណាយ​អាច​ប្រែប្រួល​ខ្លះទៅ​តាម​ពេលវេលា​ជាក់ស្តែង​។​ អ្នកស្រី​នៅ​តែ​ដាក់​ក្តី​រំពឹង​ច្រើន​ជាមួយនឹង​ស្នាដៃ​នៃ​ការ​ផលិត​ដំបូង​របស់​ផលិតកម្ម​អ្នកស្រី​ព្រោះតែ​រឿង​ទាំងនេះ​ដឹកនាំ​សម្តែង​ ចូលរួម​សម្តែង​ និង​ផលិត​ដោយ​សិល្បករ​ អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​ដែល​មានបទពិសោធន៍​។​ ថោ​កែ​ល្ខោន​បាក​សាក់​ល្បីឈ្មោះ​ប្រចាំ​ស្រុក​បាទី​ខេត្តតាកែវ​រូប​នេះ​លើក​ឡើង​ដែរ​ថា​ ការ​អប់រំ​អ​ពី​ទិដ្ឋភាព​សង្គម​នឹង​នៅ​តែ​ជា​ប្រធានបទ​សំខាន់​ដែល​អ្នកស្រី​នឹង​លើកយក​មក​បង្ហាញ​ដល់​អ្នក​ទស្សនា​បើ​ទោះបីជា​រឿង​នេះ​ជា​រឿង​កំប្លែង​ក្តី​ហើយ​អ្នកស្រី​នៅ​តែ​មាន​បំណង​ផលិត​ខ្សែភាពយន្ត​ដែល​បង្កប់​ដោយ​តម្លៃ​នៃ​ការ​តស៊ូ​ និង​បង្ហាញ​ពី​អ្វី​ដែល​ជា​ភាពល្អ​របស់​ប្រពៃណី​វប្បធម៌​ខ្មែរ​។​
​ ​
​តារា​កំប្លែង​ស្រី​ នាង​អ៊ី​ត​ បញ្ជាក់​ថា​ នេះ​គឺជា​ខ្សែភាពយន្ត​ទី​ពីរ​ដែល​នាង​សម្តែង​សម្រាប់​ផលិតកម្ម​ នេះ​ ។​ នាង​ថា​ក្នុង​ខ្សែភាពយន្ត​នេះ​នាង​សម្តែង​ជា​តួ​មីង​ យិ​ន​ហើយ​រឿង​នេះ​មាន​ឈុត​ឆាក​ជា​ច្រើន​ដែល​នាង​ចាប់អារម្មណ៍​ហើយ​វា​គជា​រឿង​ដែល​មិន​ត្រឹមតែ​ជា​ការ​កំប្លែង​ សម្រាប់​អ្នក​ទស្សនា​សើច​សប្បាយ​ទេ​ប៉ុន្តែ​វា​បង្កប់​ដោយ​គំនិត​អប់រំ​ច្រើន​។​ តារា​កំប្លែង​ស្រី​ដែល​មានឈ្មោះ​ដើម​ថា​សេន​ ចិន្តា​រូប​នេះ​រំពឹង​ថា​ខ្សែភាពយន្ត​នេះ​អាច​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ដែល​រឿង​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​រោង​ភាពយន្ត​ហើយ​នាង​ស្នើ​ឲ្យ​ទស្សនិកជន​បន្ត​គាំទ្រ​ខ្សែភាពយន្ត​ខ្មែរ​ផង​ដែរ​៕​

IMG_0359IMG_0272IMG_0263IMG_0301

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print