កម្ពុជា​បោះ​ឆ្នោត​៥​ឆ្នាំ​ម្ដង​យ៉ាង​ទៀង​ទាត់​

ចែករំលែក៖

​ភ្នំពេញ​៖​ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ ប្រកាន់​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ គឺ​លោក​ សម​ រ​ង្ស៊ី​ ដែល​ថា​ កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ រយៈពេល​ ៣០​ឆ្នាំ​ផ្ដាច់​ការ​ និង​ត្រូវ​ដល់​ពេល​ផ្លាស់​ ប្ដូរ​នោះ​ លោក​ កែវ​ រ៉េ​មី​ រដ្ឋលេខាធិការ​ ទីស្ដីការគណៈរដ្ឋមន្ដ្រី​ និង​ជា​អនុប្រធាន​ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​ អះអាង​ថា​ ប្រទេស​កម្ពុជា​ប្រកាន់​នូវ​ របប​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ ដែល​មានការ​បោះ​ឆ្នោត​រយៈពេល​៥​ឆ្នាំ​ ម្ដង​ក្នុង​មួយ​អាណត្ដិ​ ។​

121005_2

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​បទ​សម្ភាសន៍​ ជាមួយ​វិទ្យុ​អូស្ដ្រាលី​ (ABC)​ ដោយ​ ចោទប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​ថា​ សម្ដេច​ ហ៊ុន​ សែន​ ផ្ដាច់​ការ​ក្នុង​ការ​ដឹក​ នាំ​រយៈពេល​៣០​ឆ្នាំ​មកនេះ​ ។​ លោក​ កែវ​ រ៉េ​មី​ បាន​ឆ្លើយ​តប​ថា​ អ្វី​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​និង​កំពុង​រិះគន់​មិន​សំចៃ​ មាត់​មក​លើ​រាជរដ្ឋាភិបាល​ជា​រៀង​រាល់​ ថ្ងៃ​នោះ​នេះ​ហើយ​គេ​ហៅ​ថា​ ប្រជា​ធិ​ប​ តេ​យ្យ​ ។​ ប៉ុន្ដែ​គ្រាន់តែ​ថា​ អ្វី​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​និង​កំពុង​ធ្វើ​វា​ជា​ទិស​ដៅ​ ដែល​ជំរុញ​ឱ្យ​ប្រទេស​ឆ្ពោះទៅ​រក​ភាព​ អនាធិបតេយ្យ​ នៅ​គ្រា​ដែល​រាជរ​ដ្ឋា​ភិ​ បាល​បាន​និង​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​លើ​ ផ្លូវ​នីតិរដ្ឋ​មួយ​ ។​

​លោក​កែវ​ រ៉េ​មី​ បាន​មាន​ប្រសាសន៍​ ថា​ ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ដ្រី​ គឺ​តាម​បែប​ប្រជាធិបតេយ្យ​ ដែល​មាន​ន័យ​ថា​ ការ​ប្រកាន់​យក​របប​ សភា​មិនមែន​ប្រធានាធិបតី​ដូច​នៅ​ ប្រទេស​មួយ​ចំនួន​នោះ​ទេ​ ។​ របប​សភា​ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ ឬ​ផ្ទៃក្នុង​ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ ។​ ដូច្នេះ​ តំណែង​នាយក​រដ្ឋមន្ដ្រី​នេះ​មិន​ត្រូវ​បាន​ កំណត់​អាណត្ដិ​ឡើយ​ ។​ លោក​រដ្ឋ​លេខា​ ធិ​ការ​បន្ដ​ថា​ ប្រទេស​កម្ពុជា​ប្រកាន់​នូវ​ របប​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ ដែល​មានការ​បោះ​ឆ្នោត​រៀង​រាល់​៥​ឆ្នាំ​ ម្ដង​ ហើយ​មានការ​ចូលរួម​ប្រកួតប្រជែង​ ពី​គ្រប់​គណបក្ស​នយោបាយ​ដោយ​សេរី​ ។​ ដូច្នេះ​តើ​មាន​អ្វី​ដែល​ហៅ​ថា​ ផ្ដាច់​ការ​?​

​លោក​បាន​បន្ថែម​ថា​ មិនមែន​មាន​ តែ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ​ គឺ​ មានការ​បោះ​ឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ ឃុំ​-​សង្កាត់​,​ ខេត្ដ​ ក្រុង​ ស្រុក​ ខណ្ឌ​ រួម​ ទាំង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ទៀត​ផង​ ។​ ដូច្នេះ​អ្វីៗ​សុទ្ធតែ​មានការ​បោះ​ឆ្នោត​ និង​ កំណត់​អាណត្ដិ​ត្រឹមត្រូវ​ ហើយ​ការ​បោះ​ ឆ្នោត​នោះ​គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្ដែង​ ឆន្ទៈ​ដោយ​ផ្ទាល់​ ។​ ដូច្នេះ​ទាំង​អស់នេះ​ ហៅ​ថា​ ផ្ដាច់​ការ​ឬទេ​?​ ប្រជាពលរដ្ឋ​ កម្ពុជា​បាន​ទៅ​បោះ​ឆ្នោត​ច្រើន​លើក​ ច្រើន​សា​ណាស់​មក​ហើយ​ក្នុង​បំណង​ឱ្យ​ ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​ និង​រីក​ ចម្រើន​ ។​

​ទាក់ទង​នឹង​សេរីភាព​សម្ដែង​មតិ​ លោក​រដ្ឋលេខាធិការ​ កែវ​ រ៉េ​មី​ បាន​ បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ មាន​សិទ្ធិ​សម្ដែង​មតិ​ដោយ​សេរី​ បូ​រិ​បូ​ណ៌​ ហូរហៀរ​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​លោក​ អំពាវនាវ​ឱ្យ​ការ​សម្ដែង​មតិ​នោះ​គោរព​ ទៅ​តាម​ច្បាប់ទម្លាប់​ផង​ ។​ ពីព្រោះ​ថា​ ប្រទេស​ណា​ក៏​ដោយ​ការ​ដឹកនាំ​គឺ​ត្រូវ​ គោរព​តាម​ច្បាប់​ ហើយ​មិន​គោរព​ ច្បាប់​មិនមែន​ប្រជាធិបតេយ្យ​ទេ​ ផ្ទុយ​ ទៅ​វិញ​វា​ក្លាយទៅជា​អនាធិបតេយ្យ​ គ្មាន​ សណ្ដាប់ធ្នាប់​ ។​

​អ្វី​ដែល​លោក​សម​ រ​ង្ស៊ី​ បាន​លើក​ឡើង​ ត្រូវ​បាន​លោក​ កែវ​ រ៉េ​មី​ អះអាង​ថា​ វា​ ជា​រឿង​ដដែលៗ​ធ្វើ​ឱ្យ​សហគមន៍​អន្ដរ​ ជាតិ​ខ្លះ​យល់​ច្រឡំ​ ។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ ដោយ​រាជរដ្ឋាភិបាល​ជា​មាស​សុទ្ធ​មិន​ ខ្លាច​ការ​ចោទប្រកាន់​របស់​គណបក្ស​ ប្រឆាំង​នោះ​ឡើយ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print