គ្រូ​បឋម​សិក្សា​ម្នាក់​រង​ការ​ចោទ​ថា​ដាក់​ទណ្ឌកម្ម​សិស្ស​ស្រី​ឱ្យ​ស្រាតសំពត់​ឈរ​លើ​តុ​ក្នុង​ថ្នាក់រៀន​

ចែករំលែក៖

ខេត្ដស្វាយរៀង​៖​ មានរឿង​អ​សីលធម៌​ដ៏​អាក្រក់​មិន​គួរ​អត់ឱន​ឱ្យ​បាន​ដោយ​គ្រូ​ រោគ​ចិត្ដ​ម្នាក់​ដាក់​ទណ្ឌកម្ម​សិស្ស​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ​ឱ្យ​ឡើងឈរ​លើ​តុ​ក្នុង​ថ្នាក់រៀន​ ហើយ​ឱ្យ​លើកដៃ​ឡើង​លើ​បែរមុខ​រក​មិត្ដភក្ដិ​​រួច​ប្រើ​ឱ្យ​សិស្ស​ប្រុស​ សម្រាត​សំពត់​និង​ខោ​ក្នុង​របូត​ដល់​កែង​ ជើង​និង​បញ្ជា​សិស្ស​ឱ្យ​មើល​សើច​លេង​យ៉ាង​សប្បាយ​ ។​

20150930_101009

ករណី​នេះ​គ្មាន​ស្ថាប័ន​ ណា​ដោះស្រាយ​រក​យុត្ដិធម៌​ឱ្យ​សិស្ស​ស្រី​ នោះ​ទើប​លោកយាយ​វ័យ​៦៤​ឆ្នាំ​និង​ចៅ​ រង​គ្រោះ​អំពាវនាវ​ឱ្យ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជួយ​រក​យុ​ត្ដិ​ ធម៌​ ។​

​លោកយាយ​និង​ចៅ​អំពាវនាវ​រក​យុត្ដិធម៌​នេះ​បាន​ធ្វើ​ឡើង​កាលពីរ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ទួល​ចំបក់​ ឃុំ​សង្កែ​ ស្រុក​រំដួល​ ខេត្ដស្វាយរៀង​ ។​ លោកយាយ​ឈ្មោះ​ រ​ត្ន័​ សា​រ៉​ន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ចៅ​របស់​គាត់​ ដែល​ត្រូវ​គ្រូ​ដាក់​ទារុណកម្ម​នេះ​ឈ្មោះ​ ណា​ន​ ស៊ីវ​ម៉ី​ អាយុ​១១​ឆ្នាំ​ រស់នៅ​ក្នុង​ ភូមិ​កើតហេតុ​ខា​លើ​ត្រូវ​គ្រូ​ប្រចាំ​ថ្នាក់​ ធ្វើ​ទារុណកម្ម​ដោយ​អ​សីលធម៌​ហើយ​ឱ្យ​ ចៅស្រី​របស់​គាត់​ឈរ​នៅ​លើ​តុ​បែរមុខ​ ទៅ​រក​សិស្ស​រួម​ថ្នាក់​រួច​បញ្ជា​ឱ្យ​លើកដៃ​ឡើង​លើ​ហើយ​ប្រើ​ឱ្យ​សិស្ស​ប្រុស​ម្នាក់​សម្រាត​សំពត់​និង​ខោ​ក្នុង​របូត​ដល់​កែង​ ជើង​អាក្រាត​កាយ​យ៉ាង​អាម៉ាស់​នៅ​មុខ​សិស្ស​រួម​ថ្នាក់​ ។​

​លោកយាយ​បាន​បន្ដ​ទៀត​ថា​ ករណី​ដ៏​ អាម៉ាស់​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៩​និង​ ១០​នាទី​ព្រឹក​នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​វត្ដ​ថ្មី​ស្ថិត​នៅ​ភូមិ​តា​បោង​ឃុំ​សង្កែ​ ស្រុក​រំដួល​ដោយ​ប្រព្រឹត្ដ​ឡើង​ពី​លោក​ គ្រូ​សង្ស័យ​កើតរោគ​ចិត្ដ​ឈ្មោះ​ ដួង​ ស៊ី​ណាត​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជា​គ្រូ​ បង្រៀន​ថ្នាក់​ទី​២​សាលា​បឋម​សិក្សា​ ហ៊ុន​ សែន​ វត្ដ​ថ្មី​ ។​

​លោកយាយ​បញ្ជាក់​ថា​ មូលហេតុ​ ដែល​លោកគ្រូ​ធ្វើ​ទារុណកម្ម​នេះ​ព្រោះតែ​អាន​អក្សរ​លើ​ក្ដារខៀន​មិន​រួច​(​មិន​ចេះ​ អាន​អក្សរ​)​ទើប​លោកគ្រូ​អ​សីលធម៌​នេះ​ដាក់​ទណ្ឌកម្ម​ហៅ​ឱ្យ​ចៅ​គាត់​ទៅ​ឈរ​លើ​តុ​បែរមុខ​មក​រក​សិស្ស​រួម​ថ្នាក់​ប្រមាណ​ ៣០​នាក់​រួច​ឱ្យ​លើ​ដៃ​ឡើង​លើ​និង​ឱ្យ​សិស្ស​ឈ្មោះ​ លាភ​ ភេទ​ប្រុស​ ស្រាតសំពត់​និង​ ខោ​ក្នុង​របូត​ដល់​កែងជើង​បណ្ដាល​ឱ្យ​ សិស្ស​ក្នុង​ថ្នាក់​ស្រែក​ហ៊ោរ​ពេញ​ថ្នាក់រៀន​ ធ្វើ​ឱ្យ​ចៅស្រី​របស់​គាត់​ខ្មាស​គេ​ស្រែកយំ​រត់​ចេញពី​សាលា​។​ក្រោយមក​ចៅ​គាត់​ បាន​គេច​សាលា​លែង​ហ៊ាន​ចូល​រៀន​ ហើយ​រូប​គាត់​ក៏​ចេះ​តែ​អង្វ​ចៅ​ឱ្យទៅ​ រៀន​តែ​នាង​មិន​ទៅ​។​ លុះ​ក្រោយមក​ទើប​ ដឹង​ថា​ មូលហេតុ​ដែល​ចៅ​មិន​ចូល​ សាលា​គឺ​មក​ពី​គ្រូ​ទទួល​បន្ទុក​ថ្នាក់​ដាក់​ ទណ្ឌកម្ម​សម្រាត​សំពត់​នាង​ឱ្យ​អាក្រាត​ កាយ​នៅ​មុខ​សិស្ស​ក្នុង​ថ្នាក់​សោះ​ទើប​រូប​គាត់​បាន​ទៅ​ប្ដឹង​លោកនាយក​សាលា​តែ​លោកនាយក​សាលា​មិន​បាន​ចាត់ការ​ រឿង​នេះ​ទេ​ ។​

​លោកយាយ​បាន​បញ្ជាក់​ថា​ បើ​តាម​ ចៅ​របស់​គាត់​បាន​ប្រាប់​ថា​លោកគ្រូ​ ប្រចាំ​ថ្នាក់​ឈ្មោះ​ ដួង​ ស៊ី​ណេ​ត​ នេះ​បាន​ ដាក់​ទណ្ឌកម្ម​សម្រាត​សំពត់​នាង​ចំនួន​ ៣​លើក​មក​ហើយៗ​អ្វី​ដែល​ធ្វើ​ឱ្យ​ឈឺចាប់​ជា​ខ្លាំង​នោះ​ដោយសារ​តែ​រូប​គាត់​បាន​ ទៅ​ដាក់​ពាក្យបណ្ដឹង​ចំពោះ​រឿង​នេះ​នៅ​ លោក​មេ​ភូមិ​ មេឃុំ​រហូត​ដល់​តុលាការ​ មាន​រយៈពេល​៥​ខែ​មក​ហើយ​ក៏​ប៉ុន្ដែ​ពុំ​ មាន​អ្នក​ណាមួយ​រក​យុត្ដិធម៌​ជូន​ចំពោះ​ ចៅស្រី​របស់​គាត់​នោះ​ឡើយ​ ព្រោះ​ការ​ ដែល​ចៅស្រី​របស់​គាត់​ខកខាន​មិន​ចូល​ រៀន​ហើយ​កើតជា​អវិជ្ជា​មក​ដល់​ពេល​ នេះ​ក៏​ព្រោះតែ​ការ​ដាក់​ពិន័យ​របស់​គ្រូ​ ប្រចាំ​ថ្នាក់​នេះ​ដែរ​ ។​

​លោកយាយ​ រ័​ត្ន​ សា​រ៉​ន​ បាន​បញ្ជាក់​ ថា​ ដោយសារ​តែ​អស់ជម្រើស​ដូច្នេះ​ មាន​តែ​អំពាវនាវ​ដល់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ មួយ​ប៉ុណ្ណោះ​ ដែល​អាច​ជួយ​រក​យុត្ដិធម៌​ចៅស្រី​របស់​គាត់​បាន​ ។​

​ទាក់ទិន​ករណី​នេះ​លោក​ ពៅ​ សា​មឿ​ន​ នាយក​សាលា​បឋម​សិក្សា​ ហ៊ុន​ សែន​ វត្ដ​ថ្មី​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ គ្រូ​ ឈ្មោះ​ ដួង​ ស៊ី​ណេ​ត​ នេះ​ពិតជា​បាន​ធ្វើ​ ទារុណកម្ម​សិស្ស​ដោយ​សម្រាត​សំពត់​ សិស្ស​ស្រី​ប្រាកដ​មែនហើយ​កុមារី​រង​ គ្រោះ​ត្រូវ​គ្រូ​ឈ្មោះ​ ដួង​ ស៊ី​ណេ​ត​ ដាក់​ ទណ្ឌកម្ម​៣​លើក​មក​ហើយ​និង​បាន​ដាក់​ ទណ្ឌកម្ម​ដល់​សិស្ស​ប្រុសៗ​ពី​បី​នាក់​ផង​ ដែរ​ ។​ ក៏​ប៉ុន្ដែ​កន្លង​មក​រូប​លោក​មិន​បាន​ ដឹង​ទេ​ទើបតែ​លោកយាយ​កុមារី​រង​គ្រោះ​មក​ប្ដឹង​ទើប​បែកធ្លាយ​រឿង​ ហើយ​លោក​ ក៏​បាន​រាយការណ៍​ជូន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ដ​រួច​ហើយ​ដែរ​ ។​ ចំណែក​ មាតាបិតា​សិស្ស​វិញ​បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ឱ្យ​បញ្ឈប់​ ឬ​ដក​គ្រូ​ឈ្មោះ​ ដួង​ ស៊ី​ណេ​ត​ នេះ​ចេញ​ ឈប់​ឱ្យធ្វើ​ជា​គ្រូ​ព្រោះ​ពួក​គាត់​មិន​អាច​ ទទួលយក​គ្រូ​អ​សីលធម៌​បែប​នេះ​ឱ្យធ្វើ​ជា​គ្រូបង្រៀន​កូនៗ​ពួក​គាត់​បាន​ទៀត​ទេ​ ។​

​លោកគ្រូ​ប្រចាំ​ថ្នាក់​ឈ្មោះ​ ដួង​ ស៊ី​ ណេ​ត​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​ ទាក់ទង​បំភ្លឺ​ជុំវិញ​ករណី​ការ​ចោទប្រកាន់​ធ្វើ​ទារុណកម្ម​និង​ចាប់​សិស្ស​ស្រី​សម្រាត​សំពត់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ៕​

20150930_095505

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print