បើករថយន្តបុកម៉ូតូរបួសធ្ងន់នៅមុខវ៉ាសីុនតោនព្យាយាមបើករត់ទៅដល់មុខវត្តសន្សំកុសលក្រឡាប់រថយន្តសំណាងល្អរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Lexus RX330 ប៉ះជាមួយម៉ូតូបណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តព្យាយាមបើករត់មកដល់មុខវត្តសន្សំកុសលបានបើកគេចរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ សំណាងល្អអ្នកបើកបរមិនគ្រោះថ្នាក់ដល់ជីវិត ។

image1

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១២យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា រថយន្តបង្កខាងលើម៉ាកLexus RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2AA-7287 ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus RX330 តាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ ខណៈមកដល់ចំណុចមុខវ៉ាស៊ីនតោនក៏បានប៉ះជាម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពីបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្លាមនោះសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានបើកម៉ូតូដេញតាមពីក្រោយរហូតមកតាមផ្លូវ២៧១ លុះបើកមកដល់មុខវត្តសនស្សំកុសល ស្ថិតនៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន អ្នកបើករថយន្តបង្កបានបើកគេចរថយន្តមួយគ្រឿងនៅពីមុខ បណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ខូចខាតរថយន្តស្ទើរទាំងស្រុង ចំណែកអ្នកបើករថយន្តរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌជ្រោយចង្វា ដែលដេញតាមពីក្រោយនោះ ឃាត់ខ្លួនបុរសដែលបើករថយន្តបុកនោះភ្លាមៗផងដែរ ប៉ុន្តែមិនដឹងជាមានរឿងអីនោះទេ ស្រាប់តែខាងសម្ថកិច្ច ខណ្ឌជ្រោយចង្វា បានដកខ្លួនចេញទៅវិញភ្លាម ខណៈមានបុរសម្នាក់មកសម្របសម្រួល។

រថយន្តបង្កត្រូវបានសម្ថកិច្ចនគរបាលហៅរថយន្តស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយសំណងជាក្រោយ៕

image5 image4 image2 Form Side image6

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print