ព្រះសង្ឃ​ និង​សិល្បករ​រួម​គ្នា​ចែក​អំណោយ​ដល់​កុមារ​កំព្រា

ចែករំលែក៖

ភ្នំពេញ​៖​ សមាជិកសមាគម​សិល្បករ​ខ្មែរ​ តារា​សម្តែង​តារា​បង្ហាញ​ម៉ូ​ដ​ពិធីករ​ចាងហ្វាង​ផលិតកម្ម​ព្រមទាំង​ព្រះសង្ឃ​បាន​សហការ​រួម​គ្នា​ចុះ​ចែក​អំណោយ​និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​កុមារ​កំព្រា​ជន​ចាស់ជរា​ក្នុង​អង្គការ​«​សង្គ្រោះ​ជន​ពិការ​និង​កុមារ​កំព្រា​កម្ពុជា​»​ ។ ​ការ​ប្រារ​ព្ឋ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែកញ្ញា ​ឆ្នាំ​២០១៥​ ស្ថិត​ខាងក្រោយ​វត្ត​ឈូក​វ៉ា​ខណ្ឌ​ពោ​ធ​សែន​ជ័យ​រាជធានី​ភ្នំពេញ​ ។​ ​

fr

សិល្បករ​ដែល​ចូលរួម​នា​រសៀល​នោះ ​រួម​មាន​លោក​សុះ​ ម៉ាច ​អ្នក​នាង​ ស៊ុន​ ណា​រី​ម៉ូ​នី​កា ​លោក​ម៉ា​ ដូ​ណា ​លោក​អ៊ឹម ​ជីវ៉ា​ កញ្ញា​ថន​ តារា​ កញ្ញា​ស្រី​ ស្រស់​ លោក​ សុ​គ​ន្ឋ​ ដេ​វីត​ លោកស្រី​ ថុ​ង​ សៀវ​ទៀង​ ចាងហ្វាង​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ លោក​សៅ​ សា​រិ​ទ្ឋ ​ជាដើម​ ។​ គោលបំណង​ដែល​សមាគម​សិល្បករ​បាន​ចាប់​ដៃគូ​ជាមួយ​ព្រះសង្ឃ​ និង​សម្បុរ​សជន​មួយ​ចំនួន​ទៀត​នាំ​យក​ងំ​ណោ​យ​ និង​ថវិកាជូន​ជន​ពិការ​ចាស់ជរា​ និង​កុមារ​កំព្រា​ស្ថិត​នៅ​ទីតាំង​ខាងលើ​ដើម្បី​បាន​នូវ​គ្រឿង​ឧបភោគ​បរិ​ភោ​ព​មួយ​ចំនួន​និង​ថវិការ​យក​ទៅ​ប្រើប្រាស់​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ថ្ងៃ​កាន់បិណ្ឌ​ក្នុង​ន័យ​សម្រួលការ​ខ្វះខាត​មួយ​ចំនូ​ន​។​ ​

ទីប្រឹក្សា​សម្តេច​សង្ឃ​ន​ន្ទ ​ង៉ែត​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​ព្រះ​គ្រូ​នាគ​មុនី​ស​ត្ថា​សុ​ខុ​មោ​នី​សុវណ្ណ​មុនី​រ៉េ​ត​ មាន​សង្ឃដីកា​រថា​កន្លង​មក​ព្រះ​អង្គ​ធ្លាប់តែ​បាន​ចូលរួម​សកម្មភាព​កាកបាទក្រហម​តាម​បណ្តា​សាខា​រាជធានី​ភ្នំពេញ​ប៉ុន្តែ​ឥឡូវនេះ​បាន​ចូលរួម​ក្នុង​សមាគម​សិល្បករ​ម្តង​។ ​

បើ​រំលឹក​ពី​មុន​ក៍​ព្រះសង្ឃ​ធ្លាប់​ជា​អ្នកសិល្បៈ​ម្នាក់​ដែរ​ ដោយ​មិន​បាន​សម្តែង​ឲ្យ​ពេញលេញ​នោះ​ទេ​ ។ ​មូលហេតុ​នេះ​ហើយ​ទើប​គិត​ថា ​សិល្បៈក៍​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​វប្បធម៌​អរិយធម៌​ក៍​ដូច​ជា​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​លេចធ្លោ​ ។​ ការ​សហការ​គ្នា​ចុះ​ជួយ​ចែក​អំណោយ​ពេល​នេះ ​ក៍​ជា​ការ​ផ្តល់​នូវ​ភាព​លើកទឹកចិត្ត​កម្លាំងចិត្ត​ដល់​បងប្អូន​ក្មួយៗ​ជា​កុមារ​កំព្រា​ជន​ពិការ​ឲ្យ​មាន​ទឹកចិត្ត​ខំតស៊ូ​ជំនះ​គ្រប់​ភារៈកិច្ច​កុំ​ផ្តេកផ្តួល​ទៅ​លើ​វាសនា​ជា​អ្នក​កំនត់​។​ព្រះ​អង្គ​បាន​ផ្ទាំ​ផ្ញើ​ឲ្យ​កុមារ​កំព្រា​ទាំងអស់​នា​ឱកាស​នោះ​ខិតខំ​រៀន​មើល​គម្រូ​សិល្ប​ករក៍​ដូច​ជា​អស់លោក​ឯកឧត្តម​នានា​ ហើយ​ខំ​ធ្វើ​ឲ្យ​បាន​ដូច​រៀមច្បង​និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ផង​ដែរ​ ។​ ​

លោក​សុះ​ ម៉ាច​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ថ្លែង​ថា ​សមាគម​យើង​មិន​ត្រឹមតែ​យកចិត្តទុកដាក់​ទៅ​លើ​អ្នកសិល្បៈ​មួយ​ផ្នែក​នេះ​ទេ ​ពោល​យើង​បាន​រួម​គ្នា​គិតគូ​ចែករំលែក​អំណោយ​ថវិកាមួយ​ចំនួន​របស់​សមាគម​ជួយ​ដល់​បណ្តា​អង្គការ​នានា​ដែល​ចាំបាច់​ត្រូវការ​មាន​អ្នក​ទ្រទ្រង់​មិន​អាច​ចោល​បាន​។ ​ដូចនេះ​ហើយ​លោក​ក៍​ដូច​ជា​ក្រុមការងារ​បងប្អូន​សិល្បករ​មានចិត្ត​អាណិត​ប្អូនៗ​ លោកពូ ​អ្នក​មីង​ ដែល​ចាស់ៗ​ខ្លះ​ពិការ​ត្រូវ​ខំតស៊ូ​រស់​ប្រឆាំង​និង​ភាព​លំបាក​ផ្សេងៗ​។​បើ​ទោះជា​យើង​មាន​អំណោយ​និង​ថវិការ​មិន​អាច​ជួយ​ឲ្យ​បាន​លើសលុប​តាម​តមរូវការ​ប៉ុន្តែ​នេះ​ជា​ការ​លើកទឹកចិត្ត​មួយ​ដល់​ប្អូនៗ​ពូ​មីង ​ក្នុង​ន័យ​ដោះ​ទ័ល​ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ​ ។​ ចំពោះ​ប្អូន​ដែល​នៅ​រៀន​គួរ​ខិតខំ​ប្រឹង​រៀនសូត្រ​ស្តាប់បង្គាប់​លោកគ្រូ​អ្នកគ្រូ​ធ្វើ​ជា​មនុស្ស​ល្អ​ព្រោះ​អនាគត​ប្អូនៗ​ក៍​ជា​អ្នក​លើក​ស្ទួយ​ប្រទេស​ជាតិ​ដែរ​ ។​

​អ្នកស្រី ​ថុ​ង ​សៀវ​ទៀង​ ចាងហ្វាង​ផលិតកម្ម​ចក្កវាឡ​បាន​បញ្ជាក់​ដែរ​ថា​ អ្នកស្រី​រីករាយ​ដែល​បាន​សិល្ប​ករក៍​ដូច​ជា​ព្រះ​តេជគុណ​បាន​រួម​សហការ​គ្នា​គិតគូ​ដល់​ក្មួយៗ​កុមារ​កំព្រា​ក៍​ដូច​ជន​ពិការ​ចាស់ជរា​នាំ​មក​នូវ​អំណោយ​ថវិការ​គ្រាន់​បាន​ចាយវាយ​និង​ហូប​ចុក​ ។ នេះ​ជា​កុសល​ល្អ​មួយ​ដែល​យើង​ទាំងអស់​គ្នា​បាន​សាង​ដើម្បី​ជួយ​អ្នក​កំពុង​ត្រូវការ​ហើយ​នេះ​ជា​ឱកាស​ពិសេស​ណាស់​ព្រោះ​យើង​បាន​ចូលរួម​សាង​បុណ្យ​ចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​និង​កាន់បិណ្ឌ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​តាំងចិត្ត​ធ្វើបុណ្យ​។​លោកស្រី​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​កុមារ​កំព្រា​ ត្រូវ​បន្ត​ការ​ខិតខំ​សិក្សា​រៀនសូត្រ​ កុំ​អស់សង្ឃឹម​ និង​តស៊ូ​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ​ ៕​

fr (2)fr (3)fr (4)

...

ដោយ៖វ​ឌ្ឍ​នា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print