ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅបុរីពិភពថ្មី២ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា រោងចក្រក្រោន បេ វេ រេដ ខេនស៍ ខេមបូឌាលីមីធីត (Crown Beverage Cans Cambodia LTD)ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបង្កសម្លេងរំខានដល់ការរស់នៅរបស់ពួកគាត់ ដោយសារតែការបញ្ឆេះម៉ាស៊ីនភ្លើងទាំងថ្ងៃទាំងយប់គឺ 24ម៉ោងលើ24ម៉ោង បើសិនជារោងចក្រខាងប្រើថាមពលអគ្គិសនីវិញ ហើយបញ្ឆេះម៉ាស៊ីនមួយដងមួយកាលនោះមិនអីទេ។
មិនតែប៉ុណ្ណេះរោងចក្រមួយនេះ ក៏បង្កឲ្យមានផ្សែង ធុំក្លិនឈ្ងៀម ប៉ះពាល់ដល់ការដកដង្ហើម និងធុំក្លិនប្រេងម៉ាស៊ូតថែមទៀតផង ជាពិសេស ប៉ះពាល់ដល់កូនក្មេងតូចៗរបស់ពួកគាត់ ដែលកំពុងតែសិក្សា ថ្លង់និងសំលេង រៀនមិនចូលដោយសារមានសម្លេងរំខានចេញមកពីរោងចក្រនេះមួយនេះ។
ប្រជាពលរដ្ឋខាងលើបានអះអាងទៀតថា ការប៉ះពាល់នេះ មិនមែនទើបតែប៉ះពាល់ឥឡូវនេះទេ ពោលគឺប៉ះពាល់ជាច្រើនឆ្នាំមកហើយ ធ្វើឲ្យពួកគាត់ដេកមិនបាន សម្រាន្តមិនលក់ដោយសារសម្លេងម៉ាស៊ីនរំខាន់ខ្លាំងពេកនៅពេលយប់ ហើយកន្លងមក មិនមានអាជ្ញាធរណាចេញមុខមកដោះស្រាយជូនពួកគាត់ឡើយ រីឯខាងរោងចក្រវិញ ក៏មិនអើរពើរចំពោះបញ្ហាដែលកំពុងតែកើតមានឡើងដោយសារផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនមិនគិតពីផលប៉ះពាល់ដល់អ្នកដទៃ ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្លះបានចាកចេញពីបុរីពិភពថ្មី២នេះ ទៅរស់នៅកន្លែងផ្សេងដោយសារទ្រាំមិនបាននូវសម្លេងរំខាននិងធុំក្លិនឈ្ងៀមចេញពីរោងចក្រក្រោននេះតែម្តងៗ ក៏ប៉ុន្តែមានអ្នកខ្លះទៀតចេះតែទ្រាំរស់នៅទីនេះដដែល ដោយសារគ្មានជម្រើស ។
ហើយកន្លងមក ពួកគាត់បានស្វះស្វែងរកអ្នកសារព័ត៌មាន ដើម្បីឲ្យជួយផ្សព្វផ្សាយដល់ភាគីខាងរោចក្រ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដើម្បីរកវិធានការជួយដោះស្រាយ ។
ក្រុមអ្នកសារព័ត៌មាននគរដ្រេហ្គនមិនអាចធ្វើការទំនាក់ទំនងទៅខាងរោងចក្រខាងលើបានទេ គេថាជាប់រវល់មិនអាចជួបបាន មិនត្រឹមតែប៉ុណ្ណោះនៅលើដងផ្លូវវេងស្រេងចំណុចមុខក្រុមហ៊ុនតែងតែមានរថយន្តកុងតឺន័រដែលដឹកឥវ៉ាន់ចូល បង្កអោយស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ ៕
...
ដោយ៖ សុខា សែនជ័យ