សាលាខណ្ឌជ្រោយចង្វាចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណបទុម ហៅវត្តចំបក់មាស

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងពិធីកាន់បិណ្ឌវេនទី៤ និងភ្ជុំបិណ្ឌនេះដែរ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥នេះ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងក្រុមគ្រួសារ ព្រមទាំងក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការនៃសាលាខណ្ឌ និងសង្កាត់បាក់ខែងទាំងអស់ បានចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណបទុម ហៅវត្តចំបក់មាស តាមទំនៀមទំលាបប្រពៃណី ។

unnamed (5)

ហើយបាននាំយកបច្ច័យ និងទ័យវត្ថុប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ដែលទ័យវត្ថុទាំងនោះរួមមាន៖

  1. អង្ករ២បាវ (១០០គីឡូក្រាម)
  2. មី៤កេស
  3. ទឹកក្រូច៤កេស
  4. ទឹកសុទ្ធ៤កេស
  5. ទឹកត្រី៤យួរ
  6. ទឹកស៊ីអ៊ីវ៤យួរ
  7. ត្រីខ១កេស
  8. ទឹកដោះគោ១កេស
  9. តែ៤កញ្ចប់
  10. ស្ករស១ការ៉ុង(២៥Kg)
  11. បច្ច័យធ្វើចង្ហាន់ ៤០០.០០០រៀល
  12. បច្ច័យបង្សុកូល និងកសាង ១.៥៦៥.០០០រៀល និង២០$
  13. ប្រគេនព្រះចៅអធិការវត្ត១អង្គ ៥០.០០០រៀល
  14. ប្រគេនគ្រូសូត្រឆ្វេង-សូត្រស្តាំ២អង្គ ក្នុងមួយអង្គ ៣០០០រៀល
  15. ប្រគេនព្រះសង្ឃ៩២អង្គ ក្នុងមួយអង្គ ២០.០០០រៀល និងបានចែកជូនក្មេងៗជាច្រើននាក់ទៀត ក្នុងមួយនាក់ ២០០០រៀល ផងដែរ។

តាមទំនៀមទំលាបប្រពៃណីពុទ្ធសាសនា ប្រជាពលរដ្ឋខ្មែរតាំងពីបុរមបុរាណ តែងតែប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ដែលត្រូវនឹងថ្ងៃភ្ជុំបិណ្ឌធំ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មានជីដូនជីតា ញាត្តិការទាំងប្រាំពីរសន្តាន ៕

unnamed (6) unnamed (3) unnamed (2) unnamed (1) unnamed unnamed (4) unnamed (7)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print