អភិបាលខណ្ឌច្បារអំពៅអំពាវនាវអោយប្រជាពលរដ្ឋប្រយ័ត្នភ្លើងទាន-ភ្លើងធូប

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែល ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលឈានចូលមកដល់នាពេលខាងមុខនេះ  អាជ្ញាធរ-សមត្ថកិច្ចតាមមូលដ្ឋានបានពង្រឹងសន្តិសុខគ្រប់គោលដៅទាំងអស់ដើម្បីការពារសុវត្ថិភាពចាប់ពីថ្ងៃកាន់បិណ្ឌរនេះហូតដល់ថ្ងៃភ្ជុំបិណ្ឌ ។

20151001_085930

ដោយឡែកអាជ្ញាធរខណ្ឌច្បារអំពៅក៏បានចាត់វិធានពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនផងដែរដោយដាក់ផែនការអោយគណៈបញ្ជាការឯកភាព សង្កាត់ទាំង៨  សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ  ដាក់កម្លាំងកងរាជអាវុធហត្ថ  កម្លាំងនគរបាល និងកម្លាំងសន្តិសុខ ត្រូវផ្លាស់ប្តូរ វេនគ្នាការពារសន្តិសុខជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងវត្តអារាម ហើយត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លើងទាន ភ្លើងធូប ដែលអុចដាក់នៅលើអសនៈ កុងម៉ា និងកន្លែង ទីគោរព សក្ការៈនៅក្នុងផ្ទះ ។

វិធានការពង្រឹងសន្តិសុខ និងអំពាវនាវអោយប្រជាពលរដ្ឋប្រយ័ត្នភ្លើងទាន ភ្លើងធូប នេះ បានដាក់ផែនការនៅគ្រាដែល លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌនិង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ។

អភិបាលខណ្ឌច្បារអំពៅ លោកអ៊ាង ស៊ីផាន បានធ្វើការ ណែនាំដូច្នេះថា សូមអោយគណៈបញ្ជាការឯកភាពខណ្ឌ  សង្កាត់ត្រូវសហការគ្នារៀប ចំផែនការការពារសន្តិសុខ  សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅគ្រប់គោលដៅទាំងអស់ ជាពិសេសនៅតាមវត្តអារាមដែលជាកន្លៃងប្រារព្វពិធីបុណ្យកាន់បិណ្ឌរបស់ពុទ្ធសាសនិកជនមកពីទីជិតទីឆ្ងាយ ។

ជាមួយគ្នានេះដែរសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះភ្លើងទាន ភ្លើងធូប ដែលអុចដាក់ នៅលើអសនៈ ដាក់នៅកុងម៉ា ឬនៅអសនៈបម្រាប់គោរពបូជាផ្សេងៗទៀតនៅក្នុងផ្ទះ ត្រូវពន្លត់ឬរង់ចាំអោយរលត់ភ្លើងអស់ទើបដើរចេញ  ព្រោះភ្លើងទាន ភ្លើងធូបងាយបង្កជាអគ្គីភ័យណាស់ប្រសិនបើយើងមានការធ្វេសប្រហែស ។

លោកអភិបាលខណ្ឌបានបន្តថា  អគ្គីភ័យឆេះផ្ទះ  ឆេះសម្ភារៈក្នុងផ្ទះនាពេលកន្លងមកគឺកើតឡើងដោយសារភ្លើងទាន ភ្លើងធូបដែលអុច នៅលើអសនៈ ប៉ុន្តែពេលកើតហេតុរួចហើយនាំគ្នាលើកឡើងថា បណ្តាលមកពីទុស្សេខ្សែភ្លើងទៅវិញ….ចំណុចនេះហើយដែលយើងគួរនាំគ្នាពិចារណា…។  ចាប់ពីពេលនេះតទៅសូមអោយគណៈបញ្ជាការឯកភាពសង្កាត់ទាំង៨ ត្រូវចូលរួមផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានអោយគាត់បានយល់  និងមានវិធានការដើម្បីបង្ការកុំអោយកើតមានគ្រោះអគ្គីភ័យ ៕

20151001_085857 20151001_090100 20151001_090119

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print