មន្ត្រី​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​ ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​ខូចគុណភាព​ ក្រែង​មាន​ដាក់​តាំង​លក់​លើ​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ ក្នុង​បំណង​ទប់ស្កាត់​ការ​បញ្ចេញ​លក់​នូវ​មុខទំនិញ​ និង​ម្ហូបអាហារ​ ដែល​ខូចគុណភាព​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ពី​សំណាក់​អាជីវករ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ និង​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​គ្រប់មុខ​ទំនិញ​ និង​ម្ហូបអាហារ​ នៅ​តាម​ហាង​លក់ទំនិញ​ជា​ច្រើន​កន្លែង​ ព្រមទាំង​តូប​នីមួយៗ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០១​ តុលា​ ២០១៥​ នេះ​ ។​ ​

20150930231302

ក្នុង​ប្រតិបត្តិការ​នេះ​ គឺ​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ គ្រប់មុខ​ទាំងអស់​រួម​មាន​ គ្រឿង​កំប៉ុង​ អាហារ​វិច​ខ្ចប់​រួច​ ត្រី​-​សាច់​គ្រប់​ ប្រភេទ​ និង​បន្លែបង្ការ​គ្រប់មុខ​ ព្រោះ​ខ្លាច​រាល់​មុខទំនិញ​ទាំងនោះ​ហួស​កាលបរិច្ឆេទ​ ក្លែងបន្លំ​ម៉ាក​សញ្ញា​ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​ ហើយ​រាល់​មុខទំនិញ​ខ្លះ​ដែល​ជា​គ្រឿង​កំប៉ុង​ គឺ​ខ្លាច​អាជីវក​រដាក់​លក់ទំនិញ​ច្រែះ​ស៊ី​ ចំណែកឯ​បន្លែបង្ការ​ និង​ត្រី​-​សាច់​ គឺ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ ធ្វើការ​ពិសោធន៍​យ៉ាង​ច្បាស់​លា​ល់​ ខ្លាចក្រែង​មាន​ផ្ទុក​សា​ធាតុគីមី​ ។​ ​

លោក​ចាន់​ វាសនា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ប្រតិបត្តិកា​ចុះ​ត្រួតពិនិត្យ​ទំនិញ​ និង​ម្ហូបអាហារ​លើក​នេះ​ គឺជា​លើក​ទី​៤​ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ​ នៅ​ក្រុង​សែន​មនោ​រម្យ​ ហើយ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ ដើម្បី​ប្រ​មូ​ ល​នូវ​គ្រប់មុខ​ទំនិញ​ និង​ម្ហូបអាហារ​ខូចគុណភាព​ យក​ទៅ​ដុត​កម្ទេច​ចោល​ ជៀសវាង​ការ​លក់ដូរ​ទំនិញ​ខូចគុណភាព​ទាំង​អស់នោះ​ ទៅ​ឲ្យ​ប្រជា​ល​ពលរដ្ឋ​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​នៅ​ពេល​ប្រើប្រាស់​ និង​បរិភោគ​ ។​ ​

លោក​ប្រធាន​សាខា​កាំ​ កុងត្រូល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្វី​ដែល​ជា​ភាពល្អ​ប្រសើរ​នោះ​គឺ​អាជីវករ​ក្នុង​ក្រុង​សែ​ ន​មនោ​រម្យ​ទាំងអស់​ ពុំ​មាន​លក់​នូវ​ទំនិញ​ និង​ម្ហូបអាហារ​ ដែល​ខូចគុណភាព​ឡើយ​ ដូច្នេះ​បាន​ស្ដែង​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អាជីវករ​ ទាំងអស់​គឺ​ពួក​គាត់​មានការ​យល់​ ដឹង​ខ្ពស់​ជាង​មុន​ ដោយ​ពួក​គាត់​អាច​ពិនិត្យ​ទំនិញ​ពី​ក្រុមហ៊ុន​បាន​ដោយ​ខ្លួនឯង​ មុន​ពេល​យក​ មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ ។​ ​

ក្នុង​ប្រតិបត្តិការ​នេះ​ មន្ត្រី​ជំនាញ​ក៏​បាន​ពន្យល់​បន្ថែម​ទៅ​អាជីវករ​ ពី​បញ្ហា​អំពី​អនាម័យ​ និង​ការ​រៀបចំ​ទំនិញ​លក់ដូរ​ឲ្យ​មា​ ន​សណ្តាប់ធ្នាប់​ ទៅ​តាម​ប្រភេទ​ទំនិញ​នីមួយៗ​ ដោយ​ទំនិញ​ហូប​ចុក​ និង​ទំនិញប្រើប្រាស់​ផ្សេងៗ​ ត្រូវ​ដាក់​ដាច់​ដោយឡែក​ពី​គ្នា​ និង​បាន​ណែនាំ​មិន​ឲ្យ​អាជីវករ​ឆ្លៀតឱកាស​យក​ទំនិញ​ដែល​ខូចគុណភាព​ លក់​បន្ត​ឲ្យ​អាជីវករ​នៅ​តាម​ទី​ជនបទ​ដែល​ពុំ​សូវ​មានការ​ យល់​ដឹង​ ពីព្រោះ​មន្ត្រី​ជំនាញ​សង្កេត​ឃើញ​ថា​ នៅ​តាម​ទី​ជនបទ​ក្នុង​មណ្ឌលគិរី​ គឺ​នូវ​មាន​ទំនិញ​ដែល​ខូច​គុណ​ខ្លះ​ដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស​និង​បរិភោគ​ផង​ដែរ​ ៕​

20150930231303k20150930231259

...

ដោយ៖ ​ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print