ខេត្តមណ្ឌលគិរី៖ ក្នុងបំណងទប់ស្កាត់ការបញ្ចេញលក់នូវមុខទំនិញ និងម្ហូបអាហារ ដែលខូចគុណភាពក្នុងរដូវភ្ជុំបិណ្ឌពីសំណាក់អាជីវករក្នុងក្រុងសែនមនោរម្យ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរីបានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បើកប្រតិបត្តិការចុះត្រួតពិនិត្យគ្រប់មុខទំនិញ និងម្ហូបអាហារ នៅតាមហាងលក់ទំនិញជាច្រើនកន្លែង ព្រមទាំងតូបនីមួយៗក្នុងផ្សារក្រុងសែនមនោរម្យ នៅព្រឹកថ្ងៃទី ០១ តុលា ២០១៥ នេះ ។
ក្នុងប្រតិបត្តិការនេះ គឺមន្ត្រីជំនាញបានត្រួតពិនិត្យ គ្រប់មុខទាំងអស់រួមមាន គ្រឿងកំប៉ុង អាហារវិចខ្ចប់រួច ត្រី-សាច់គ្រប់ ប្រភេទ និងបន្លែបង្ការគ្រប់មុខ ព្រោះខ្លាចរាល់មុខទំនិញទាំងនោះហួសកាលបរិច្ឆេទ ក្លែងបន្លំម៉ាកសញ្ញា គ្មានស្លាកសញ្ញាត្រឹមត្រូវ ហើយរាល់មុខទំនិញខ្លះដែលជាគ្រឿងកំប៉ុង គឺខ្លាចអាជីវករដាក់លក់ទំនិញច្រែះស៊ី ចំណែកឯបន្លែបង្ការ និងត្រី-សាច់ គឺមន្ត្រីជំនាញកាំកុងត្រូលបាន ធ្វើការពិសោធន៍យ៉ាងច្បាស់លាល់ ខ្លាចក្រែងមានផ្ទុកសាធាតុគីមី ។
លោកចាន់ វាសនាប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរីបានឲ្យដឹងថា សម្រាប់ប្រតិបត្តិកាចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារលើកនេះ គឺជាលើកទី៤ហើយក្នុងឆ្នាំ២០១៥នេះ នៅក្រុងសែនមនោរម្យ ហើយការចុះត្រួតពិនិត្យនេះ ដើម្បីប្រមូ លនូវគ្រប់មុខទំនិញ និងម្ហូបអាហារខូចគុណភាព យកទៅដុតកម្ទេចចោល ជៀសវាងការលក់ដូរទំនិញខូចគុណភាពទាំងអស់នោះ ទៅឲ្យប្រជាលពលរដ្ឋ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងនៅពេលប្រើប្រាស់ និងបរិភោគ ។
លោកប្រធានសាខាកាំ កុងត្រូលខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា អ្វីដែលជាភាពល្អប្រសើរនោះគឺអាជីវករក្នុងក្រុងសែ នមនោរម្យទាំងអស់ ពុំមានលក់នូវទំនិញ និងម្ហូបអាហារ ដែលខូចគុណភាពឡើយ ដូច្នេះបានស្ដែងបញ្ជាក់ឲ្យឃើញថា អាជីវករ ទាំងអស់គឺពួកគាត់មានការយល់ ដឹងខ្ពស់ជាងមុន ដោយពួកគាត់អាចពិនិត្យទំនិញពីក្រុមហ៊ុនបានដោយខ្លួនឯង មុនពេលយក មកលក់ឲ្យប្រជាពលរដ្ឋ ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញក៏បានពន្យល់បន្ថែមទៅអាជីវករ ពីបញ្ហាអំពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមា នសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញនីមួយៗ ដោយទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ត្រូវដាក់ដាច់ដោយឡែកពីគ្នា និងបានណែនាំមិនឲ្យអាជីវករឆ្លៀតឱកាសយកទំនិញដែលខូចគុណភាព លក់បន្តឲ្យអាជីវករនៅតាមទីជនបទដែលពុំសូវមានការ យល់ដឹង ពីព្រោះមន្ត្រីជំនាញសង្កេតឃើញថា នៅតាមទីជនបទក្នុងមណ្ឌលគិរី គឺនូវមានទំនិញដែលខូចគុណខ្លះដាក់លក់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាសនិងបរិភោគផងដែរ ៕
ដោយ៖ ឦសាន