ផ្សព្វផ្សាយ​ការងារ​សេដ្ឋកិច្ច​និង​ពិនិត្យ​ ជីវភាព​រស់នៅ​របស់​កងទ័ព​ក្នុង​សាក​ ល​វិទ្យាល័យ​ការពារ​ជាតិ

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ វ​ង្សី​ វិស្សុត​ រដ្ឋ​ លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​ វត្ថុ​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​ ការពារ​ជាតិ​ អគ្គបញ្ជាការ​បាន​អញ្ជើញ​ ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​សេដ្ឋកិច្ច​ និង​ត្រួតពិនិត្យ​ជីវភាព​រស់​ នៅ​របស់​កងទ័ព​ក្នុង​សាកលវិទ្យាល័យ​ ការពារ​ជាតិ​កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​ ២០១៥​ ដោយ​មានការ​ចូលរួម​ពី​កម្ម​ សិក្សា​ការី​៥២៣​នាក់​ ។​ ​

IMG_6391

លោក​ឧត្ដមសេនីយ៍ឯក​ សោម​ សា​វី​ សាកល​វិទ្យា​ធិ​ការ​រង​សាកលវិទ្យាល័យ​ ការពារ​ជាតិ​បាន​អាន​របាយការណ៍​ និង​ ប្រវត្ដិ​នៃ​ការ​កកើត​សាកលវិទ្យាល័យ​ ការពារ​ជាតិ​តាំងពី​ឆ្នាំ​១៩៥៤​ មាន​ ឈ្មោះ​បណ្ឌិត្យសភា​យោធា​កម្ពុជា​ ឆ្នាំ​ ១៩៨៤​ មានឈ្មោះ​សាលា​នាយទាហាន​ មធ្យម​ជាន់ខ្ពស់​ ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​ ១៩៩៧​ មានឈ្មោះ​បណ្ឌិត្យសភា​កង​ យោធពលខេមរភូមិន្ទ​ ចាប់ពី​ឆ្នាំ​២០០១​ បាន​ប្ដូរ​ឈ្មោះ​ជា​វិទ្យាស្ថាន​យោធា​កម្ពុជា​ ចុងឆ្នាំ​២០០៦​ ត្រូវ​បាន​ដំឡើង​ជា​សាកល​ វិទ្យាល័យ​ការពារ​ជាតិ​ ។​ ​

សាកលវិទ្យាល័យ​មាន​៥​មហា​វិទ្យា​ ល័យ​ ១​មជ្ឈមណ្ឌល​ និង​១០​ការិយាល័យ​ ចំណុះ​ ។​ មក​ដល់​ពេល​នេះ​មាន​រយៈ​ ពេល​២០​ឆ្នាំ​ សាកលវិទ្យាល័យ​ដំណើរ​ ការ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​នាយទាហាន​ ១០៦​វគ្គ​ មាន​កម្មសិក្សាការី​៥.២០១​ នាក់​ ។​ បច្ចុប្បន្ន​កំពុង​អភិវឌ្ឍន៍​កម្មវិធី​ សិក្សា​ឱ្យ​ទំនើប​ស្រប​តាម​និយាម​សាកល​ វិទ្យាល័យ​បង្កើន​គុណភាព​ហ្វឹកហ្វឺន​ពង្រឹង​ សមត្ថភាព​យោធា​ចា​រ្យ​កសាង​ជួរ​នាយ​ ទាហាន​វ័យក្មេង​ចេញពី​និស្សិត​ ព្រមទាំង​ ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​ ប្រទេស​ជា​មិត្ដ​ជិត​ឆ្ងាយ​ ។​ ​

លោក​ វ​ង្សី​ វិស្សុត​ បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំរូ​វីរភាព​អង់​ អាច​ក្លាហាន​របស់​យុទ្ធ​ជន​ យុទ្ធ​នារី​ កង​ យោធពលខេមរភូមិន្ទ​ ដែល​បាន​លះបង់​ សាច់​ស្រស់​ ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ ការពារ​មាតុភូមិ​ និង​ផ្ដល់​ក្ដី​សុខសាន្ដ​ ជូន​ប្រជាពលរដ្ឋ​ និង​សង្គម​ជាតិ​ ព្រម​ ទាំង​ចែករំលែក​បទ​ពិសោធន៍​ក្នុង​វិស័យ​ សេដ្ឋកិច្ច​សង្គម​ បណ្ដុះ​ស្មារតី​ឱ្យ​ដល់​ នាយទាហាន​យើង​កាន់តែ​មាន​ស្មារតី​ ស្នេហា​ជាតិ​ប្រកបដោយ​ឆន្ទៈ​មោះមុត​។​ ខ​.​ភ​.​ម​គឺជា​ឆ្អឹងខ្នង​របស់​ជាតិ​ជា​កម្លាំង​ ច​លករ​មួយ​ដ៏​សំខាន់​ក្នុង​កិច្ច​ការពារ​ កសាង​សង្គម​ប្រកបដោយ​និរន្ដរភាព​គួរ​ឱ្យ​កោតសរសើរ​និង​រៀនសូត្រ​តាម​ ។​ ​

លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​ កិច្ច​ និង​ហិរញ្ញវត្ថុ​បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​ កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ក្រោម​ការ​ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​បាន​និង​កំពុង​បោះ​ជំហាន​ ទៅ​មុខ​ដោយ​ធានា​បាន​កំណើនសេដ្ឋកិច្ច​ ក្នុង​អត្រា​៧​ភាគរយ​ប្រកបដោយ​ចីរភាព​ បរិ​យា​ប័ន្ន​ សមធម៌​ ។​ ក្នុង​ឆ្នាំ​២០១៥​ នេះ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ស្ថិត​ក្នុង​ ចំណូល​មធ្យម​លែង​ជា​ប្រទេស​ក្រីក្រ​ទៀត​ ហើយ​ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណូល​មាន​ ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ។​ រហូត​ ដល់​ឆ្នាំ​២០៣០​នឹង​ក្លាយជា​ប្រទេស​ដែល​ មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ដោយសារ​ កំណើនសេដ្ឋកិច្ច​លូតលាស់​ជា​រៀង​រាល់​ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់បៀវត្ស​ ជូន​មន្ដ្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ជា​បន្ដបន្ទាប់​ ។​ ​

ក្នុង​ឱកាស​នោះ​ដែរ​គណៈអធិបតី​ក៏​ បាន​ប្រគល់​ថវិកា​៥​លាន​រៀល​ មី​យើង​ ២០០​កេស​,​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​១០០​ឡូ​ ប៊ី​ចេ​ង​២០០​គីឡូក្រាម​,​ ត្រីខ​២០​កេស​ ជូន​សាកលវិទ្យាល័យ​ការពារ​ជាតិ​ ព្រម​ ទាំង​ត្រួតពិនិត្យ​ការ​ហូប​ចុក​របស់​នាយ​ ទាហាន​ជា​កម្មសិក្សាការី​ក្នុង​បរិយាកាស​ ស្និទ្ធស្នាល​ក្រៃ​លែង​ ​៕

IMG_6385IMG_6375IMG_6373IMG_6370IMG_6369IMG_6393

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print