ខឹង​ឪពុក​មិន​ឱ្យ​បេះ​ផ្លែស្វាយ​ទាញ​ព្រនង់​ឫស្សី​ដេញ​វាយ​បណ្ដាល​ឱ្យ​រង​របួស​

ចែករំលែក៖

ខេត្ដកណ្ដាល​៖​ បុរស​ម្នាក់​ខឹងសម្បា​ ទៅ​លើ​ឪពុក​បង្កើត​មិន​ឱ្យ​បេះ​ផ្លែស្វាយ​ក៏​ទាញ​យក​ព្រនង់​ឫស្សី​ដេញ​វាយ​សំពង​ ទៅ​លើ​លោកឪពុក​បណ្ដាល​ឱ្យ​មាន​របួស​ស្នាម​រាង​កាយ​យ៉ាងដំណំ​ ។​ បន្ទាប់​ពី​មាន​ ហេតុការណ៍​កើតឡើង​បុរស​ជា​ឪពុក​បាន​សម្រេចចិត្ដ​ប្ដឹង​សមត្ថកិច្ច​នគរបាល​ មូលដ្ឋាន​ឱ្យ​ជួយ​អន្ដរាគមន៍​ឃាត់ខ្លួន​ លោក​កូន​ចិត្ដកំណាច​យក​ទៅ​ចាត់ការ​ តាម​ច្បាប់​ ។​ ​

Form Side

ករណី​ហិង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​បែន​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់​ណ្ដា​ល​ ខេត្ដកណ្ដាល​ ។​ ​

មន្ដ្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ធូ​ វី​រ៉ា​ អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ចំណែកឯ​ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ​ គ្រី​ វុ​ទ្ធូ​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​រង​របួស​រយះ​ក្រោម​ភ្នែក​ខាងស្ដាំ​មួយ​កន្លែង​និង​ហើម​ជាំ​ខ្មៅ​ក្រោម​រង្វង់​ ភ្នែក​ខាងឆ្វេង​ផង​ដែរ​ ។​ ជនសង្ស័យ​និង​ ជន​រង​គ្រោះ​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ក្នុងភូមិ​ព្រែក​តា​បែន​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់​ កណ្ដាល​ ខេត្ដកណ្ដាល​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ជនសង្ស័យ​ ខាងលើ​នេះ​ឧស្សាហ៍​បង្កជម្លោះ​នៅ​ក្នុង​ គ្រួសារ​ខ្លាំង​ណាស់​មិនតែប៉ុណ្ណោះ​តែង​ តែ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​នៅ​ ក្នុងផ្ទះ​និង​វាយ​ធ្វើបាប​ទៅ​លើ​ម្ដាយបង្កើត​ ជា​បន្ដបន្ទាប់​ផង​ដែរ​ ។​ កន្លង​មក​ក្រុម​ គ្រួសារ​និង​ឪពុក​ម្ដាយ​មិន​ដាច់​ចិត្ដ​ប្ដឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឱ្យ​ជួយ​អន្ដរា​ គម​ន៍​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​ ច្បាប់​នោះ​ទេ​ ព្រោះ​អាណិតអាសូរ​កូន​ ។​ ប៉ុន្ដែ​ទើប​មក​ដល់​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ជនសង្ស័យ​បាន​ព្រនង់​ឫស្សី​ដេញ​វាយ​បុរស​ជា​ឪពុក​ព្រោះតែ​រឿង​ហាម​ ឃាត់​មិន​ឱ្យ​បេះ​ផ្លែស្វាយ​ដោយ​អត់ទ្រាំ​ មិន​បាន​ឪពុក​ក៏​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់​ ខ្លួន​កូន​គាត់​ចាត់ការ​តាម​ចា្ប​ប់​តែ​ម្ដង​ ។​

​ក្រោយ​ពី​ទទួល​រង​ការ​វាយ​ធ្វើបាប​ពី​សំណាក់​លោក​កូន​ចិត្ដកំណាច​រួច​មក​ ជន​រង​គ្រោះជា​ឪពុក​បាន​សម្រេចចិត្ដ​ប្ដឹង​ ឱ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ជួយ​ធ្វើ​អន្ដរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

...

ដោយ៖ ​ស្អាង​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print