ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកពិតជាឆ្លាតខ្លាំងណាស់ដោយបានយកប្រេងទៅកប់នៅក្រោមដី ប៉ុន្តែអាមេរិកក៏ត្រូវប្រឈមនិងការខាតបងមិនតិចនោះដែរ ។
ក្នុងពេលដែលប្រទេសមហាអំណាចប្រេងនៅលើពិភពលោក កំពុងតែខិតខំបង្កើតការផលិតប្រេងរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារពិភពលោកដែលកំពុងតែត្រូវការយ៉ាងខ្លាំង។ចំណែកអាមេរិកបែរជានាំប្រេងទៅកប់នៅឃ្លាំងក្រោមដី ។នៅពេលនេះអាមេរិកបានកប់ប្រេងក្នុងឃ្លាំងយុទ្ធសាស្ត្រSPR មានប្រេងសរុបរហូតដល់ទៅ ៧០០លានបារ៉ែន។ មនុស្សជាច្រើនបានយល់ឃើញថាអាមេរិកបានត្រៀមលក្ខណសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកនាពេលអានាគត ខណៈដែលការផ្គត់ផ្គង់នៅលើពិភពលោកធ្លាក់ចុះឬត្រូវកាត់ផ្តាច់ដោយហេតុផលផ្សេងៗ។ ការរក្សាប្រេងទុកនៅក្រោមដីគឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុត និងជាអាវុធដ៏មុតស្រួច ពោសពេញដោយអំណាចក្នុងពេលអនាគត ។
បើទោះបីសេដ្ឋកិច្ចនៅលើពិភពលោកកំពុងតែជួបផលលំបាក ការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើនទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើនពិសេសគឺប្រទេសសម្បូរប្រេងត្រូវបង្ខំខួងយកប្រេងនៅក្រោមដីដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចនៅក្នុងប្រទេស កាត់បន្ថយផលលំបាកក្នុងការចំណាយរបស់រដ្ឋាភិបាល។ ចំណែកអាមេរិកវិញបែរជាយកប្រេងទៅកប់នៅក្នុងឃ្លាំងយុទ្ធសាស្ត្រ ទុកប្រើប្រាស់ពេលប្រេងនៅលើពិភពលោកធ្លាក់ចុះ។ទាំងនោះពិតជាយុទ្ធសាស្ត្រឆ្លាតវ័យបំផុតរបស់ប្រទេសអ្នកមាន ។
តម្លៃប្រេងថោក ប្រទេសអ្នកមានបានកាត់បន្ថយការឃួងយកប្រេងរបស់ខ្លួន និងទិញប្រេងពីបរទេសសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន។ មិនត្រឹមតែអាមេរិកប៉ុណ្ណោះដែលបានអនុវត្តយុទ្ធសាស្ត្រខាងលើ ចិនក៏កំពុងតែអនុវត្តយុទ្ធសាស្ត្រនោះដែរ។ យុទ្ធសាស្ត្រខាងលើត្រូវបានប្រទេសអាល្លឺម៉ងប្រើប្រាស់តាំងពីយូរណាស់មកហើយ។ចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចការចំណាយប្រាក់មួយចំនួនដើម្បីទិញប្រេងទុកមិនមានជារឿងលំបាក់នោះឡើយ ។
អាមេរិកយល់ឃើញថាការផ្គត់ផ្គង់ប្រេងនៅអាមេរិកអាចនឹងត្រូវកាត់ផ្តាច់នាពេលអនាគតហើយការអាក់ខានកើតឡើងដោយសារតែការប្រែប្រួលនយោបាយនៅលើពិភពលោក។ វិបត្តិនៅតំបន់មជ្ឈឹមបូព៌ានិងការប្រគួតប្រជែងគ្មានចាញ់ឈ្នះរវាងអាមេរិកនិងរុស្ស៊ី។ ប៉ុន្តែការប្រឈមមុខដាក់គ្នារបស់ប្រទេសមហាអំណាចធ្វើឡើងដោយស្ងៀមស្ងាត ជាជាងការប្រឈមមុខដោយបើកជំហរ ។
នៅក្នុងជំនួបកាលពីថ្ងៃទី២៨ខែកញ្ញានៅទីក្រុងញ៉ូវយ៉ក ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ានិងលោកវ៉្លាឌឺមៀពូទីន ភាគីទាំងពីរបានឯកភាពថា នឹងបញ្ចៀសការប្រឈមមុខដាក់គ្នានៅក្នុងប្រទេសស៊ីរីខណៈដែលមានទាហានប្រទេសទាំងពីរចូលទៅកាន់ស៊ីរី ដោយអាមេរិកជួយក្រុមបះបោរប្រឆាំងរដ្ឋាភិបាល ចំណែករុស្ស៊ីបញ្ចូនកម្លាំងទាហានទៅជួយដល់រដ្ឋាភិបាលលោកអាលអាសាដ ៕
ប្រែសម្រួល៖ ម៉ែវ សាធី